Part6 : ស្តាយស្នាមថើប

1K 81 0
                                    

បន្ទាប់ពីត្រូវប្រុសរោគចិត្តម្នាក់នោះប្លន់ស្នាមថើបដំបូង នៅឯបន្ទប់ទឹកហើយ ជុងហ្គុកក៏ដើរមកកន្លែងអង្គុយវិញ ទាំងទឹកមុខស្អុយប៉ែ ព្រោះតែស្តាយស្នាមថើបដំបូង ដែលត្រូវប្រុសម្នាក់នោះឆក់យកនៅឡើយ ហើយក៏ខឹងចិត្តដែលមិនអាចធ្វើអ្វីគេបាន នៅឲ្យគេចាប់ថើបដល់ទីពីរដង។ 
     '' ជុងហ្គុកកើតអីឬអត់? ទឹកមុខឯងដូចមិនសូវល្អសោះ '' ជីមីន ឃើញមិត្តរបស់ខ្លួនចូលមកអង្គុយទាំងបែបនេះ ក៏អត់បារម្ភមិនបាន មិញនេះនៅស្រស់ស្រាយនៅឡើយ តែពេលដែលចេញពីបន្ទប់ទឹកវិញ ម៉េចក៏មុខមិនស្រស់បែបនេះ? 
     '' គឺ…! '' ជុងហ្គុក ថានឹងនិយាយបន្ត ថាមិញខ្លួនកើតអី ស្រាប់តែត្រូវឈប់វិញ នៅពេលដែលឃើញថេយ៉ុងដើរមកអង្គុយតុទល់មុខ ហើយធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ 
     '' ឈប់ៗ ជុងហ្គុកកទៅត្រូវនឹងអ្វីមកហ្ហាស? ម៉េច ក៏មានស្នាមក្រហមចង់ជាំបែបនេះ? '' ស៊ុកជីន ក្រឡេក ឃើញករបស់ប្អូនដូចជាមានស្នាមស្អីក៏មិនដឹង ទើបគេ រហ័សទាញកអាវយកមកមើលឲ្យជិតថាវាជាអ្វី។ 
     '' គ្មា..គ្មានអីទេបងប្រុស ស្រមោចនៅក្នុងបន្ទប់ទឹកខាំ '' ជុងហ្គុក តបទាំងរដិបរដុប ព្រោះខ្លាចថាបងប្រុសនឹងចាប់បាន ចំណែកអ្នកដែលបង្កហេតុនោះ គិតតែពីញញឹម ព្រោះទឹកមុខជុងហ្គុកពេលបានឃើញហើយគួរឲ្យចង់សើចណាស់ ញើសហូរពេញផ្ទៃមុខអស់ទៅ ហើយ។ 
     '' ចុះឯងអាថេទៅធ្វើស្អីដែរនៅក្នុងហ្នឹង? ម៉េចក៏យូរ ម៉្លេះ? '' យ៉ុនហ្គី ចាប់ផ្តើមសួរមិត្តរបស់ខ្លួនម្តង គ្រាន់តែ ឃើញជុងហ្គុកដើរចេញមក ស្រាប់តែថេយ៉ុងដើរមកតាមក្រោយ ច្បាស់ណាស់ថាប្រាកដជាមានរឿងអ្វីកើត ឡើងនៅក្នុងនឹងមិនខាន។
     '' ចូលទៅបញ្ចេញអាធំនឹងហើយ ឯងកុំឆ្ងល់អត់ ប្រយោជន៍បានទេ? គេទៅបន្ទប់ទឹក បើមិនឲ្យទៅបញ្ចេញចោល គេទៅធ្វើអី? សួរមើលតែធ្វើជំរឿនទៅកើត '' ថេយ៉ុង សម្លក់មុខមិត្ត ព្រោះតែចេះដឹងរឿងរបស់គេច្រើនពេក ទៅបន្ទប់ជារឿងរបស់គេសោះដូច ជាហួងហែងគេសម្បើមណាស់។
     '' យ៉ុនហ្គីគ្រាន់តែសួរសោះ ចាំបាច់ខឹងដល់ថ្នាក់នឹង ដែរអានេះ '' ណាមជុន ជួយបន្ថែមព្រោះគ្រាន់តែនិយាយតិចសោះ ថេយ៉ុងក៏ឆាប់ខឹងដែរ បើថាទៅធ្វើស្អីមិនល្អនៅក្នុងបន្ទប់ទឹកទៅមិនថាទេ ចឹងក៏ខឹងដឹងដែរ។
     '' បើគ្មានអ្វីទេ យើងញាំបន្តទៅ '' បន្ទាប់ពីនិយាយ ហើយពួកគេក៏ព្រមស្ងាត់ ហើយឈ្ងោកមុខញាំអាហារ ដោយគ្មាននរណាម្នាក់និយាយអ្វីតទៅទៀត។ 
     ថេយ៉ុងចេះតែលួចសម្លឹងមើលជុងហ្គុកមិនឈប់ ទោះជាកំពុងតែញាំក៏ដោយ ចំណែកឯជើងរបស់នាយវិញ គិតតែពីឆ្កិះជើងជុងហ្គុកទៅវិញទៅមក បំណងរករឿងច្បាស់ណាស់ ជុងហ្គុកវិញ គ្រឺតធ្មេញខាំមាត់សង្គត់ចិត្តដែលត្រូវប្រុសម្នាក់នេះរំខានមិនឈប់ ទើបសម្រេចចិត្តជាន់ជើងរបស់នាយមួយទំហឹង។ 
     '' អ៊ួយយយ ''  
     '' កើតស្អីឯងហ្ហាសអាថេ? ស្រែកមើលតែគេចាក់ក សម្លាប់ ឃើញទេគេមើលមកឯងច្រើនណាស់ '' ថេយ៉ុង ងាកតាមយ៉ុនហ្គីនិយាយ ទើបដឹងថាគេមើលមកពិត មែន ព្រោះមិញនេះ នាយស្រែកខ្លាំងគួរសម មិនឲ្យស្រែកយ៉ាងម៉េច បើលេងជាន់មួយទំហឹងបែបហ្នឹង អ្នកណាក៏ឈឺដែរ។
    '' ប្រហែលជាខ្មោចចាប់ទាញជើង '' ថេយ៉ុង សម្លក់មុខជុងហ្គុកដែលហ៊ានធ្វើបាបគេ ព្រមទាំងហ៊ានលួចសើចគេទៀត ក្មេងម្នាក់នេះពិតជាក្បាលខូចមែន។ 
     '' ខ្មោចក្បាលហែងទាំងថ្ងៃនឹងហ្ហាស? '' ណាមជុន និយាយទាំងហួសចិត្តនឹងមិត្ត មិនគួរណាសតិមិនគ្រប់ចឹងសោះ មុខមាត់សង្ហាដែរ បែរជាឆ្គួតទៅកើត។
     '' ពួកបងដូចជាចម្លែកដល់ហើយ ខ្ញុំស្មានតែពួកបង មិនចេះកំប្លែងតើស '' ជីមីន មើលសកម្មភាពរបស់ពួកគេទាំងបីរួចហើយក៏សើច ព្រោះមិនគិតថាPlay boy ដូចជាពួកគេនេះ ធ្វើខ្លួនចម្លែកដែរសោះ ស្មានតែមុខងាប់រហូតហើយចូលចិត្តតែធ្វើចរិតប្រុសស្អាតរហូតហើយតើ។ 
     '' តាមពិតពួកបងតែប៉ុណ្ណឹងឯង គេមើលមកខ្លាច រអាពួកបង តែតាមពិតទៅ បងក៏ដូចជាប្រុសធម្មតាហ្នឹង '' យ៉ុនហ្គី ញញឹម ទីបំផុតគេបានឮសម្លេងក្មេងម្នាក់នេះ ហើយ សម្លេងតូចក្រូចឆ្មាគួរឲ្យចង់ស្តាប់ខ្លាំងណាស់។ 
     '' Play boy ដូចពួកបង ក៏ចេះលេងសើចដែរ មិនបានមុខងាប់រហូតឯណា '' ណាមជុន ជួយនិយាយបន្ថែម ព្រោះទោះជាពួកគេរាងខូចខិលបន្តិចក៏ពិតមែន តែពួកគេក៏ចេះនិយាយកំប្លែងឬធ្វើឲ្យអ្នកជុំវិញខ្លួនរបស់គេសើចសប្បាយបានដែរ មិនមែនមុខងាប់រហូតនោះទេ តែអ្នកផ្សេងក្រឡេកមើលមកគេ ដូចជាពួកគេនឹងជាទេវបុត្រដើរលើដី ឃើញហើយក៏នាំគ្នារត់គេច ដូចជាខ្លាចពួកគេណាស់ចឹង ទាំងដែលគេក៏ជាមនុស្សដូចតែគ្នា។ 
     '' ខ្ញុំក៏គិតចឹងដែរ '' ជីមីន ញញឹមដាក់យ៉ុនហ្គី ហើយពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅមក ស្នាម ញញឹមរបស់ជីមីន ធ្វើឲ្យចិត្តរបស់យ៉ុនហ្គីរំភើបញាប់ ញ័រយ៉ាងម៉េចក៏មិនដឹង។ 

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now