Part13: ព្រៀនប្រដៅ

826 71 1
                                    

 #ម្ចាស់បេះដូង
ភាគទី១៣: ព្រៀនប្រដៅ
#រីករាយក្នុងការអាន😚💛

  '' នាងប្រហែលជាដឹងហើយ ថាខ្ញុំហៅនាងមកធ្វើអ្វី? '' សម្លេងត្រជាក់ស្រេបបភ្លឺឡើង ធ្វើឲ្យនាងតូចសម្លឹងមើលមុខរបស់គេហើយក៏ទម្លាក់ទឹកមុខចុះវិញ។ 
     '' ឲ្យខ្ញុំសុំទោសចំពោះរឿងកាលពីព្រឹកមិញ ដែលខ្ញុំ និយាយមិនល្អដាក់លោកគ្រូផង ព្រោះតែភាពឆេវឆាវរបស់ខ្ញុំ ទើបស្តីថាឲ្យលោកគ្រូទាំងមិនបានគិត '' នាងតូចរហ័សងើបនិយាយសុំទោស ហើយអោនគោរពសុំទោសយ៉ាងលឿន ស៊យអើយសែនស៊យមិនគួរណាប្រើសម្តីមិនសមរម្យទៅលើគ្រូចឹងសោះ។ 
    '' ជាក្មេងស្រីទេ តែនាងហ៊ានប្រើពាក្យសម្តីមិនសម រម្យមកកាន់អ្នកដែលជាគ្រូរបស់នាង នាងគិតថាខ្ញុំគួរតែដាក់ទោសនាងដោយរបៀបណាទើបសម? '' ពាក្យសម្តី របស់នាយនៅតែត្រជាក់ស្រេបព្រឺដល់ឆ្អឹងខ្នងដដែល។ 
     '' ខ្ញុំសុំអភ័យទោសពិតមែន ព្រោះតែខ្ញុំមិនដឹងថា លោកជាគ្រូ ទើបខ្ញុំជ្រួលមាត់ស្តីឲ្យ ខ្ញុំគ្មានបំណងនិយាយចឹងនោះទេ '' ហ្វីឡា សម្លឹងមើលទៅផ្ទៃមុខរបស់នាយចំៗ កែវភ្នែករលីងរលោងទាំងចង់យំតិចអីតិច ពាក្យសម្តីរបស់នាយ ធ្វើឲ្យមនុស្សដែលធ្លាប់តែក្លាហានមិនងាយខ្លាចអ្នកណា តែប្រែជាបាក់ស្បាតព្រោះតែពាក្យសម្តីរបស់នាយ។ 
     '' នេះហើយជាការធ្វេសប្រហេសរបស់នាង ពេលដែលនាងស្តីថាឲ្យខ្ញុំ នាងមិនបានដឹងទេថាខ្ញុំជានរណា? តែខ្ញុំចង់ប្រាប់នាងថា លើកក្រោយគួរតែចេះទទួល កំហុសដែលខ្លួនឯងបានធ្វើ មិនមែនទម្លាក់កំហុសដាក់អ្នកដទៃនោះទេ យល់អ្វីដែលខ្ញុំនិយាយទេ? '' នាយរាងប្រើសម្តីធ្ងន់ដាក់នាងបន្តិច ព្រោះតែជ្រុលមាត់។ 
     '' ខ្ញុំដឹងថាខ្ញុំខុស ខ្ញុំព្រមទទួលហើយតើ ហើយខ្ញុំក៏ព្រមសុំទោសលោកគ្រូដូចគ្នា លោកគ្រូនិយាយប្រាប់ធម្មតាមិនបានទេឬ? ចាំបាច់អីប្រើសម្លេងខ្លាំងដាក់ខ្ញុំដែរ? ហើយខ្ញុំក៏ទើបតែចូលរៀនថ្ងៃដំបូងប៉ុណ្ណោះ ហេតុអីក៏មិនលើកលែងឲ្យគ្នាខ្លះទៅ? '' ទឹកភ្នែកនៃក្តីអន់ចិត្ត ក៏ហូរចុះមកកាន់ផែនថ្ពាល់របស់នាង នាងដឹងថានាងបានធ្វើខុស ជ្រុលមាត់និយាយស្តីមិនល្អ ព្រោះតែនាងមិនបានដឹងថានាយគឺជាគ្រូ តែនាងក៏បានសុំទោសនឹងទទួលស្គាល់ថានាងខុសរួចហើយ ហេតុអីគ្រាន់តែនិយាយប្រាប់នាងធម្មតាទៅថី? ចាប់បាច់អីនិយាយខ្លាំងណាស់នាងដែរនោះ? 
     '' នាងកំពុងតែប្រដៅខ្ញុំមែនទេ? ហ្វីឡា ព្រីស្គេន '' ជេហូប ក្រោកឈរហើយដើរមកជិតនាង ដែលឈរមាន គម្លាតឆ្ងាយពីនាងប្រហែលមួយម៉ែត្រ។ 
     '' ខ្ញុំគ្រាន់តែនិយាយតែប៉ុណ្ណោះ ហ៊ឹកៗៗ លោកគ្រូមិនចាំបាច់និយាយខ្លាំងដាក់ខ្ញុំនោះទេ នេះឬអ្វីដែល លោកគ្រូធ្វើដាក់សិស្សគ្រប់គ្នា? ព្រៀនប្រដៅសិស្សគ្រប់គ្នាដោយសារតែពាក្យនិយាយខ្លាំងៗនឹងមែនទេ? '' នាងតូចក៏មិនចាញ់ នាងកាន់តែនិយាយផ្គើនទៅនាយលើសដើម ទោះជាកំពុងតែយំអន្ធឹកៗដូចជាកូនក្មេងនៅចំពោះមុខរបស់នាយក៏ដោយ។ 
     '' នាង…! បាន! យកឯកសារនេះទៅចម្លងឲ្យចប់ក្នុងពេលមួយយប់នេះ បើសិនជានាងធ្វើមិនបានទេ ខ្ញុំនឹងដាក់ទោសនាងតាមវិន័យរបស់ខ្ញុំ '' អ្នកកម្លោះទ្រាំអត់ធ្មត់នឹងពាក្យសម្តីរបស់នាង ដោយប្រើនាងបញ្ចេញកំហឹងដោយការដាក់ទោសជាអ្វីផ្សេងវិញ។ 
     '' តែឯកសារនេះច្រើនខ្លាំងណាស់ រយះពេលមួយយប់ខ្ញុំម៉េចនឹងធ្វើវាទាន់ទៅ '' ហ្វីឡា យកសៀវភៅឯកសារនោះមកមើល គឺថាកម្រាស់របស់វាគឺក្រាស់ខ្លាំងណាស់ រយះពេលមួយយប់ យ៉ាងណាក៏ធ្វើមិនហើយដែរ។ 
     '' ក៏បាន ខ្ញុំទុកពេលឲ្យនាងបីថ្ងៃទៅចុះ បើសិនបីថ្ងៃធ្វើមិនហើយទេ កុំថាខ្ញុំមិនបានប្រាប់ឲ្យសោះ '' ជេហូប ប្តូរមកជារយះពេលបីថ្ងៃវិញ ទោះជាចង់ដាក់ទោសនាង យ៉ាងណាក៏ដោយ តែវាដូចជាជ្រុលពេកមែន ដែលឲ្យធ្វើវាក្នុងពេលតែមួយយប់នោះ។
     '' ក៏បាន '' នាងតូចទទួលយកសៀវភៅពីដៃរបស់នាយ ហើយក៏បើកទ្វារចេញទៅក្រៅបាត់ ទាំងមិននិយាយលាទៅកាន់នាយសូម្បីមួយម៉ាត់។
     '' ស្រីម្នាក់នេះចំជាហ៊ានតមាត់ពិតមែន '' នាយដក ដង្ហើមធំ ដែលនាងតូចតមាត់របស់គេមិនដាច់មួយម៉ាត់ នាងជាមនុស្សទីមួយហើយ ដែលហ៊ានតមាត់របស់គេ បែបនេះ ព្រមទាំងហ៊ានចេញទៅដោយមិននិយាយថាគេមួយម៉ាត់ទៀត។ 

     ជុងហ្គុកនឹងជីមីនកំពុងតែអង្គុយនៅកន្លែងញាំអីដដែល ដែលជាកន្លែងប្រចាំរបស់ពួកគេ គេមកដល់មួយសន្ទុះហើយ តែនៅចាំបងប្រុសរបស់គេមកសិន ទើបពួកគេចាប់ផ្តើមទៅកម្ម៉ងអាហារញាំពេលណាដែលស៊ុកជីនមកដល់។
     '' បងទៅកម្ម៉ងអាហារទៅ ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត '' ជុងហ្គុក និយាយឡើង ព្រោះតែពេលមកដល់ស្រាប់ តែចង់ចូលបន្ទប់ទឹកភ្លាមៗ។ 
     '' ចាំផង យើងក៏ចង់ទៅដែរ '' ជីមីន ដើរទៅតាមពី ក្រោយជុងហ្គុក ដែលកំពុងតែសំដៅទៅបន្ទប់ទឹក។ 
     '' តោះ កុំភ្លេចណាបងប្រុស ''
     '' អូខេ '' ស៊ុកជីន ក៏ដើរទៅកម្ម៉ងអាហារ ចំណែកឯ ជុងហ្គុកនឹងជីមីនក៏ដើរទៅបន្ទប់ទឹកដើម្បីធ្វើធុរះផ្ទាល់ ខ្លួន។
     ជុងហ្គុកដើរចូលក្នុងបន្ទប់បត់ជើងព្រោះតែពេលនេះ អាស្ននតូចកំពុងតែមក គេមិនចូលចិត្តឈឺនោមកណ្តាលវាលនោះទេ ចំណែកឯជីមីនវិញក៏ដូចគ្នា ពួក គេចូលបន្ទប់ម្នាក់មួយ ដោយនិយាយថានឹងរងចាំគ្នា មិនឲ្យទៅចោលគ្នាជាដាច់ខាត។ 
     '' ហ៊ើយ! ហេតុអីក៏អាចម៍ដេញយ៉ាងនេះ '' ថេយ៉ុង ដើរចេញពីបន្ទប់ទឹករួចមកលាងសម្អាតដៃតាមក្រោយ គេបានសុំមិត្តរបស់គេថាមកចូលបន្ទប់ទឹក ដើម្បីធ្វើធុរះ បញ្ចេញអាធំចោល។ 
     ឌឹប...  
    '' អ៊ួយ លោក/ឯង '' ពេលដែលជុងហ្គុកដើរចេញពី បន្ទប់ទឹកវិញ ក៏បុកនឹងខ្នងរបស់អ្នកកម្លោះ ព្រោះរវល់តែរ៉ូតខោ ទើបមិនបានចាប់អារម្មណ៍មើលថាមានមនុស្សនៅពីមុខ។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now