'' អ្អាយ៎យ…! '' រវល់តែដើរនិយាយគ្នាពេក ធ្វើឲ្យនាង តូចបុកនឹងបុរសម្នាក់ក្បែរផ្លូវមុននឹងចូលក្នុងថ្នាក់។
'' កើតអីឬអត់នឹង? '' បុរសនោះបន្ទន់ជង្គង់បំណង ចង់លើកនាងឲ្យងើបឈរឡើង តែបែរជាត្រូវនាងតូច
ក្រវាសដៃចេញ ហើយស្តីឲ្យផាំងៗ។
'' ដើរមិនមើលទេហ្ហេស? នេះផ្លូវមានម៉ាគគោក ម៉េចក៏មិនដើរទៅ មកដើរផ្លូវជាមួយខ្ញុំធ្វើអី? '' នាងតូចស្រែកឲ្យនាយទាំងខឹងខ្លាំង ព្រោះនាងដើរតាមធម្មតា តែប្រុសម្នាក់នេះដើរមិនមើលនាងទាល់តែសោះ។
'' ហ្វីឡាបានហើយ នាងកំពុងតែស៊យហើយ '' ជុងហ្គុក ដែលឈរមើលនាងបានចាប់ដៃឲ្យមកជិតខ្លួន រួចនិយាយខ្សឹបៗដាក់ ព្រោះតែប្រុសដែលនាងនិយាយ ជាមួយគឺ…
'' សុំទោសដែលធ្វើឲ្យនាងឈឺ គឺខ្ញុំប្រញាប់ចូលថ្នាក់ ដើម្បី….. '' ជេហូប និយាយមិនទាន់ចប់ផង នាងតូចក៏ និយាយកាត់។
'' ទោះជាប្រញាប់យ៉ាងណាក៏ដោយ លោកគួរតែចេះប្រយ័ត្នឲ្យបានច្រើនជាងនេះ នេះសំណាងហើយ ដែលខ្ញុំមិនកើតអ្វីធ្ងន់ធ្ងរ បើមិនចឹងទេ លោកឯងស្លាប់មិនខាន '' ហ្វីឡា ចង្អុលមុខនាយចំៗ ទាំងមិនទាន់ដឹងថានាយជានរណា ហ៊ានមកបាំងផ្លូវដើរនាងបែបនេះ នាងរករឿងឲ្យដល់ទីបញ្ចប់ ដោយមិនខ្លាចអ្វីទាំងអស់។
'' យើងថាបានហើយម៉ោ '' ជុងហ្គុក ចាប់អូសដៃនាងចូលទៅក្នុងថ្នាក់បាត់ បើសិនជានៅទៀត នាងច្បាស់ជាបានកោះអញ្ជើញទៅផឹកទឹកតែនៅក្នុងបន្ទប់លោកនាយកមិនខាន។
ហ្វីឡាពេលដែលជុងហ្គុកដើរបុកមិញ បែរជាសុភាពរាបសារ តែដល់ពេលដែលដើរបុកជេហូបវិញ បែរជាដូចជាខ្លាញីមិនខ្លាចញញើតសូម្បីតែជាគ្រូ តែប្រហែលជានាងមិនទាន់ដឹងថានាយម្នាក់នោះជានរណា? ទើបបានជានាងហ៊ានបែបនឹង បើសិនជាបាន ដឹងថានាយជាគ្រូ នាងច្បាស់ជាធ្វើខ្លួនមិនត្រូវនោះទេ។
'' ក្មេងស្រីម្នាក់នេះចំជាឈ្លើយមែន មិនស្គាល់ថាយើងជានរណាសោះ '' ជេហូប ក្រវីក្បាលហួសចិត្តនឹងនាងដែលហ៊ានស្រែកនិយាយជាមួយគេ ហើយថែម ទាំងហ៊ានចង្អុលគេទៀត។ អ្នកកម្លោះខ្ជិលគិតច្រើនក៏ដើរសំដៅទៅបន្ទប់ដើម្បីបង្រៀន ព្រោះតែពេលនេះយឺតពេលជាងប្រាំនាទីទៅហើយ ព្រោះតែស្រីម្នាក់នោះ
ពិតៗ។
ហ្វីឡានឹងជុងហ្គុកដើរចូលមកដល់ក្នុងថ្នាក់រៀនដែលមានជីមីនរងចាំនៅលើតុសម្លឹងមើលមកពួកគេរួចជាស្រេច ចង់ដឹងថាស្រីម្នាក់ហ្នឹងជានរណា? គេមើលទៅដូចជាមិនដែលបានឃើញមុខសោះ។
'' ជុងហ្គុកនេះអ្នកណាហ្នឹង? យើងមិនដែលបាន ឃើញមុខសោះ '' ជីមីន សំដៅទៅលើនាងតូចដែលអង្គុយនៅតុពីក្រោយពួកគេ។
'' នាងទើបតែមកថ្ងៃនេះ នាងរៀនជាមួយពួកយើង តែនាងមិនស្រួលខ្លួនកាលពីម្សិលមិញ ទើបមិនបានមករៀន '' ជុងហ្គុក ងាកមកនិយាយជាមួយមិត្តរបស់ខ្លួន ដើម្បីកុំឲ្យឆ្ងល់ច្រើនទៀត។
'' ខ្ញុំឈ្មោះ ហ្វីឡា '' ហ្វីឡា រហ័សណែនាំខ្លួន ព្រោះចង់រាប់អានមិត្តជាមួយនឹងជីមីនម្នាក់ទៀត។
'' ខ្ញុំឈ្មោះ ជីមីន ជាមិត្តនឹងជុងហ្គុក រីករាយដែលបានស្គាល់នាង '' ជីមីន ក៏ញញឹមតបទៅនាងវិញ មើលទៅនាងគួរឲស្រឡាញ់ណាស់ ថែមទាំងស្អាតទៀតផង។
'' ចា៎ ដូចគ្នា ''
'' លោកគ្រូមកហើយ ស្ងាត់ទៅ '' ជុងហ្គុក ឃើញគ្រូដើរចូលមកទើបនិយាយឡើង។
'' សួស្តីសិស្សទាំងអស់គ្នា '' ជេហូប តែងតែនិយាយ តាមទម្លាប់ តែមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់កូនសិស្សថ្មីឡើយ។
'' ជុងហ្គុក នោះគឺជាប្រុសម្នាក់ដែលយើងជេមិញមែនទេ? គាត់ជាគ្រូនៅទីនេះឬ? '' ពេលដែលបាន ឃើញបុរសដែលនាងទើបតែស្រែកជេមុននេះបន្តិច ទើបនាងកេះខ្នងជុងហ្គុក ដើម្បីសួរថានាងស្រវាំងភ្នែកឬក៏មិនមែន? ហើយបើប្រុសម្នាក់នេះជាគ្រូរបស់នាងមែនច្បាស់ណាស់ថានាងនឹងត្រូវទោសធ្ងន់ពីបទដែលស្តីថាឲ្យគាត់មិនខានទេ។
'' ត្រូវហើយ មកពីឯងមិនព្រមស្តាប់យើង យើងប្រាប់ថាឲ្យឈប់និយាយ តែឯងនៅតែចចេសជេគាត់ទាល់តែបាន '' ជុងហ្គុក អោនមកខ្សឹបងាកក្រោយដើម្បីនិយាយជាមួយនាង។
'' យើងច្បាស់ជាស៊យមិនខានទេឯង '' នាងតូច ព្យាយាមអោនមុខចុះ ដើម្បីកុំឲ្យលោកគ្រូរបស់នាងបាន ឃើញនាងបើសិនជានាយបានឃើញច្បាស់ណាស់ថា នាយនឹងហៅនាងឲ្យទៅផឹកទឹកតែនៅការិយាល័យរបស់នាយមិនខាន។
'' ពួកឯងនិយាយគ្នារឿងអ្វី? '' ដោយបានឮសម្លេង ជជែកគ្នា ទើបនាយរហ័សដើរមកមើល ទើបបានឃើញ អ្នកដែលស្រែកជេខ្លួននៅខាងក្រៅថ្នាក់មិញនេះ។
#ថេយ៍ស៊ី
أنت تقرأ
ម្ចាស់បេះដូង (ចប់)
حركة (أكشن)" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21