'' អ៊ួយ លោក/ឯង '' ពេលដែលជុងហ្គុកដើរចេញពី បន្ទប់ទឹកវិញ ក៏បុកនឹងខ្នងរបស់អ្នកកម្លោះ ព្រោះរវល់តែរ៉ូតខោ ទើបមិនបានចាប់អារម្មណ៍មើលថាមានមនុស្សនៅពីមុខ។
ជុងហ្គុកសម្លឹងមើលមុខរបស់នាយទាំងភ័យខ្លាច គេដើរចេញបម្រុងប្រុងចេញពីបន្ទប់វិញ ព្រោះតែខ្លាចនាយចាប់បឺតមាត់គេនៅទីនេះម្តងទៀត ដូចកាលពីមិល្សមិញ។
'' ចង់ទៅណាមកនេះ ដើរបុកយើងហើយមិនគិត សុំទោសយើងហើយ ចង់រត់គេចទៀតឬ? '' ថេយ៉ុង ចូលទៅចាប់ឱបជុងហ្គុកពីក្រោយ ជួបក្មេងម្នាក់នេះពេលណា គេត្រូវឈឺខ្លួនរហូត ឈឺខ្លួនរហូតហើយថែមទាំងមិននិយាយសុំទោសគេ នៅឆ្លៀតរត់គេចរហូតទៀត ចំជាគួរឲ្យខឹងមែន។
'' មិនដឹង! លែងខ្ញុំអារោគចិត្ត លែង! '' ជុងហ្គុក ព្យាយាមរើចេញពីការឱបរបស់នាយ តែមិនបានផល ឲ្យតែប្រុសម្នាក់នេះចាប់ឱបខ្លួនពេលណា គឺស្អិតដូចជា ឈ្លើងចឹង បេះមិនចេញសោះ។
បឹប...
ថេយ៉ុងឱបក្រសោបកាយតូច ហើយរុញខ្លួនជុងហ្គុក ឲ្យចូលទៅក្នុងបន្ទប់បត់ជើង រួចនាយចាក់គន្លឹះទ្វារជាប់ ហើយងាកមកសម្លឹងមើលមុខជុងហ្គុកវិញ។
'' ចង់ធ្វើអី? ចេញទៅខ្ញុំ ត្រូវការចេញពីទីនេះ '' ជុងហ្គុក និយាយទាំងភ័យ ព្រោះតែបន្ទប់មួយនេះហើយ ដែលគេត្រូវអាប្រុសរោគចិត្តម្នាក់នេះយកស្នាមថើបដំបូងរបស់គេទៅ ហើយពេលនេះ គេភ័យខ្លាចនាយធ្វើវាម្តងទៀតដូចម្សិលមិញ។
'' យើងមិនទាន់បានធ្វើអីឯងឯណា? ម៉េចក៏ធ្វើទឹក មុខភ័យដូចជាឃើញខ្មោចម៉្លេះ? កូនទន្សាយ '' ថេយ៉ុង ចេះតែដើរមកជិតកាន់តែគៀកខ្លួនជុងហ្គុក រហូតនាយចាប់ឱបជុងហ្គុកបានសម្រេច។
'' លែងខ្ញុំ! លោកឯងចង់ធ្វើអី? '' ជុងហ្គុក រឹតតែភ័យ ពេលអ្នកកម្លោះអោនច្រមុះរបស់គេស្រង់ក្លិនលើកញ្ចឹងករបស់ខ្លួន។
'' ក្លិនខ្លួនរបស់ឯងធ្វើឲ្យចិត្តរបស់យើងញាប់ញ័រណាស់ សឺតត... '' ថេយ៉ុង ស្រង់ក្លិនលើកញ្ចឹងករួចបន្លំថើបថ្ពាល់ជុងហ្គុកមួយខ្សឺតយ៉ាងយូរ។
'' មនុស្សឆ្កួត លោកឯងថើបខ្ញុំម្តងទៀតហើយ លែងខ្ញុំ អាមនុស្សរោគចិត្ត '' ជុងហ្គុក ខឹងមិនស្ទើរទេ ពេលដែលបានជួបប្រុសម្នាក់នេះពេលណា ក៏ត្រូវប្រុសម្នាក់នេះតែងចាប់ថើបគេរហូត ផុតពីថ្ពាល់ក៏ដល់បបូរមាត់។
'' កុំមាត់ឮពេកកូនទន្សាយ ប្រយ័ត្នមានគេមក ឃើញថាឯងយកប្រុសមកស៊ីនៅក្នុងបន្ទប់ទឹកទៅ '' រាងសង្ហានិយាយក្បែរត្រចៀករាងតូច ធ្វើឲ្យរាងតូចក្តៅមុខភាយៗ ព្រោះតែខ្យល់ដង្ហើមក្តៅៗប៉ះលើសាច់កញ្ចឹងករបស់គេធ្វើឲ្យគេព្រឺរោមខ្ញាក់ៗ។
'' មា...មានតែលោកទេដែលគេគិតថាលោកយក ក្មេងប្រុសដ៏ស្រស់ស្អាតដូចជាខ្ញុំមករំលោភនៅទីនេះ គេច្បាស់ជាគិតថាលោកនឹងហើយ ដែលចាប់បង្ខំខ្ញុំនោះ '' ជុងហ្គុក តបទាំងរដិបរដុប តែក៏ព្យាយាមធ្វើខ្លាំងដើម្បីកុំ ឲ្យនាយដឹងចិត្តថាគេកំពុងតែខ្លាច។
'' ចឹងយើងនឹងស៊ីឯងតែម្តងល្អទេ? ដើម្បីឲ្យគេបាន ឃើញថា យើងស៊ីឯងពិតមែន មិនបាននិយាយលេងទេ អ្ហឹមម '' ថេយ៉ុង ចាប់ក្រសោបផ្ទៃមុខរបស់រាងតូចពេញៗដៃ រួចទម្លាក់បបូរមាត់របស់ខ្លួនលើមាត់របស់រាងតូចយ៉ាងលឿន នាយក៏មិនដឹងដូចគ្នាថាហេតុអីឲ្យតែជួបមុខកូនទន្សាយម្នាក់នេះ ធ្វើឲ្យគេចេះតែចង់ញ៉ោះ ចង់ថើបថ្នាក់ថ្នមនិយាយឌឺដងឲ្យនាយតូចខឹង នឹងអាងបាននៅជិតក្មេងម្នាក់នេះ។
'' អ្ហឹមម...ល៎... ''#ថេយ៍ស៊ី
VOUS LISEZ
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21