Part2: ជួបម្តងទៀត

1.3K 99 0
                                    

'' ថ្ងៃនឹងចំជាស៊យពិតមែន ត្រូវមកជួបអាមុខដូចស្វា សម្តីឈ្លើយនោះទៅកើត '' មកដល់ក្នុងថ្នាក់នាយតូចដាក់គូទអង្គុយនៅលើតុទាំងនៅគិតរឿងដែលកើតឡើងមិញនេះនៅឡើយនេះសំណាងហើយដែលគ្រូមិនទាន់មកដល់កុំអីគេច្បាស់ជាត្រូវពិន័យមិនខាន ថ្ងៃចូលរៀនលើកដំបូងរបស់គេផងតែបែរជាមកយឺតទៅវិញដោយ សារតែនៅឈ្លោះជាមួយនឹងមនុស្សប្រុសមិនស្គាល់មុខម្នាក់នឹង។
     '' បើជួបអាមុខស្វាឯងម្តងទៀត ចាំមើលយើងនឹង សម្លាប់លោកឯងដោយផ្ទាល់ដៃរបស់យើងមិនខានអាស្វាព្រៃ '' នឹកឃើញមុខនាយពេលណាចិត្តរបស់គេចង់ តែសម្លាប់អ្នកដែលហ៊ានស្តីឲ្យខ្លួនមិញនេះខ្លាំងណាស់ ជុងហ្គុកជាកូនពៅ គ្មានអ្នកណាពីមុនហ៊ានធ្វើអ្វីឬសម្តី
ខ្លាំងដាក់គេម្តងទេតែអាមុខស្វាម្នាក់នេះជាអ្នកណា? មិនត្រឹមតែហ៊ានស្តីឲ្យគេនោះទេថែមទាំងហ៊ានហៅគេថាកាតឿទៀតទាំងដែលខ្លួនគេនឹងកម្ពស់១.៧០Cm ដែរសោះគួរឲ្យខឹងណាស់។                        
     '' សួស្តី '' កំពុងតែអង្គុយជេអ្នកដែលខ្លួនជួបមិញនេះសុខៗស្រាប់តែឮសម្លេងមួយមកកាត់ចង្វាក់ទើបធ្វើឲ្យជុងហ្គុកឈប់គិត ហើយងាកមកនិយាយជាមួយអ្នកដែលបានហៅខ្លួនមិញនេះ។ 
    '' បាទសួស្តី '' ជុងហ្គុក រហ័សងាកមកញញឹមទៅអ្នកម្ខាងទៀតព្រោះមិញនេះរវល់តែគិតពីរឿងដែលទើបតែនឹងកើតឡើងទើបគេមិនបានចាប់អារម្មណ៍ថាមានអ្នកណាកំពុងតែអង្គុយជិតគេ។ 
     '' ខ្ញុំឈ្មោះ ជីមីន រ៉ាឌីយ៉ា អាចហៅថាជីមីនក៏បាន '' ជុងហ្គុក អង្គុយតុជិតជីមីនគ្រាន់តែជុងហ្គុកមើលមិន
ឃើញមិញនេះពួកគេទាំងពីរកំពុងតែអង្គុយតុជាមួយ គ្នាស្រាប់ទាស់តែជុងហ្គុកមិនបានចាប់អារម្មណ៍តែ ប៉ុណ្ណោះ។ 

      ជីមីន រ៉ាឌីយ៉ា ជាកូនទោលនៃត្រកូលរ៉ាឌីយ៉ាដែលជា គ្រួសារមកពីឋានះខ្ពង់ខ្ពស់ដូចជាជុងហ្គុកដែរគេជាក្មេង ប្រុសស្លូតបូតម្នាក់ តែបើធ្វើឲ្យគេខឹងវិញមិនដឹងថាបិសាចមកពីណារត់ចូលខ្លួននោះទេគឺកាចសាហាវណាស់តែទឹកមុខរបស់គេអ្នកណាឃើញក៏ថាគេជាមនុស្សស្លូតបូតដែរ។ 
     '' ខ្ញុំ ជុងហ្គុក ស្គាដែននីស អាចហៅជុងហ្គុកឬ
ហ្គុកគីក៏បាន '' ជុងហ្គុក សើចស្ញេញបញ្ចេញធ្មេញទន្សាយរបស់គេ ព្រោះគេជាមនុស្សរុះរាយ អ្នកណាក៏ចូលចិត្តស្រឡាញ់រាប់អានបើសិនជាបានម្នាក់ដែលកំពុងតែនិយាយជាមួយគេនេះធ្វើជាមិត្តទៀតមិនដឹងថាល្អយ៉ាងណានោះទេ។ 
     '' បើចឹងចាប់ពីពេលនេះទៅយើងជាមិត្តនឹងគ្នាណា '' ជីមីន និយាយទាំងសប្បាយចិត្ត ព្រោះគេមិនទាន់
មានមិត្តនៅឡើយទេ បើបានជុងហ្គុកមកធ្វើជាមិត្តរបស់គេនោះច្បាស់ណាស់ថាគេមិនឯកោនៅតែម្នាក់ឯងឡើយ។ 
     '' អូខេ ហិហិ '' រាងតូចសើចទាំងពីនាក់ទាំងសប្បាយ ចិត្តព្រោះពួកគេដូចជាត្រូវគ្នាសម្បើមណាស់ គ្រាន់តែមើលទៅជីមីនដូចជាស្លូតជាងជុងហ្គុកបន្តិច។
     '' ឯងជាកូនទោលមែនទេជុងហ្គុក? ចំណែកយើងគឺ ជាកូនទោល '' ដោយបរិយាកាសដូចជាស្ងប់ស្ងាត់ពេក ទើបជីមីនលើករឿងផ្សេងមកនិយាយដើម្បីកុំឲ្យស្ងាត់ ព្រោះតែពេលនេះគ្រូក៏មិនទាន់មកដល់ដែរនិយាយគ្នា
លេងដើម្បីបង្គើនភាពស្និតស្នាលជាមួយគ្នាបន្ថែមទៀត។ 
     '' អត់ទេ យើងមានបងប្រុសម្នាក់ យើងជាកូនពៅ ហើយបងរបស់យើងឈ្មោះ ស៊ុកជីនឯងអាចហៅគាត់ថាបងប្រុសបានព្រោះយើងជាមិត្តនឹងគ្នាហើយ '' ជុងហ្គុកយកសៀវភៅដាក់លើតុបណ្តើរ នឹងនិយាយប្រាប់មិត្តរបស់គេបណ្តើរ។ 
     '' ក៏បាន ចុះគាត់រៀនចប់ហើយឬ? ឬមួយក៏ធ្វើការហើយ '' ជីមីន ហាក់ដូចជាសួរច្រើនដល់ហើយព្រោះ ដើម្បីឲ្យកាន់តែស្និតស្នាលនឹងគ្នាគេត្រូវតែដឹងពីគ្រួសារ របស់មិត្តគេបើជុងហ្គុកសួរពីគ្រួសាររបស់គេ គេរីករាយ នឹងនិយាយប្រាប់ដូចគ្នា។
     '' គាត់នៅរៀនទេ គាត់រៀនឆ្នាំទី៣នៅសាលាខាងនោះ ពេលដែលដល់ម៉ោងញាំបាយគាត់នឹងមកទទួលយើង ហើយឯងចាំមើលទៅ គាត់ស្អាតណាស់ណា ស្អាតដូច សមាជិកBTSយ៉ាងចឹង '' ជុងហ្គុក និយាយអួតឲ្យបងរបស់ខ្លួនទោះជាគេមិនអួតឲ្យបងរបស់គេ តែបងរបស់គេគឺស្រស់ស្អាតដូចជាសមាជិកBTSយ៉ាងចឹង។ 
     '' មែនហ្ហេស? យើងចង់ឃើញដល់ហើយ '' អ្នកខាង នេះរឹតតែចង់ឃើញថែមទៀត ពេលដែលឮថា បងប្រុសរបស់មិត្តមុខដូចជា BTS អ្នកណាដែលមិនស្គាល់BTSនោះល្បីទូទាំងពិភពលោកទៅហើយ។ 
     '' គង់តែបានឃើញទេ អូ! នោះលោកគ្រូមកដល់ល្មម '' អ្នកទាំងពីរឈប់និយាយព្រោះតែគ្រូពួកគេមកដល់ហើយបើនៅនិយាយទៀតនោះខ្លាចត្រូវឈរនៅក្រៅថ្នាក់ថ្ងៃចូលរៀនដំបូងផង។ 
     '' សួស្តីសិស្សានុសិស្សទាំងអស់គ្នា '' ជេហូប
 ហូសុក ខ្លរីស ហៅ ជេហូប ខ្លរីស ជាគ្រូបង្រៀននៅទីនេះគេមានអាយុ២៦ឆ្នាំ ហើយក៏ជាអ្នកមានមុខមាត់នៅនៅក្នុងសង្គមព្រមទាំងមកពីគ្រួសារឋានះល្អទៀតផងគេបង្រៀននៅទីនេះរយះពេលបីឆ្នាំហើយ។ 
     '' បាទ/ចា៎លោកគ្រូ '' សិស្សទាំងអស់គ្នាក៏នាំគ្នាងើប ឈរហើយអោនគោរពលោកគ្រូរបស់ខ្លួន។
     '' ថ្ងៃនេះគឺជាថ្ងៃចូលរៀនលើកដំបូងលោកគ្រូសង្ឃឹមថាពួកប្អូនទាំងអស់គ្នានឹងខិតខំប្រឹងរៀនយកចិត្តទុក ដាក់ក្នុងការរៀនសូត្រទាំងអស់គ្នាណា '' 
     '' ចា៎/បាទ '' សិស្សទាំងអស់គ្នានិយាយឡើង។
     '' ចឹងយើងមកចាប់ផ្តើមចូលមេរៀនទាំងអស់គ្នា '' បន្ទាប់ពីសន្ទនាគ្នារួចរាល់ហើយនាយក៏ចាប់ផ្តើមបង្រៀនសិស្សហើយពួកគេក៏ចាំស្តាប់នឹងមើលយ៉ាងយកចិត្តទុកដាក់។ 
     គ្រីង គ្រីង គ្រីង 
     '' មកវិញយើងនឹងរៀនត អីលូវដល់ម៉ោងចេញទៅញាំអីហើយពួកប្អូនចេញទៅញាំសិនទៅ '' ជេហូប និយាយរួចហើយក៏ប្រមូលរបស់របរដាក់លើកាបូបរបស់ ខ្លួនក៏ដើរចេញទៅមុនសិស្ស។
     '' តោះជីមីនយើងទៅញាំអីព្រោះយើងឃ្លានហើយ '' ជុងហ្គុក ហៅមិត្តរបស់ខ្លួនហើយធ្វើមុខជូរ  ដោយសារតែ ឃ្លានខ្លាំងពេកព្រោះគេមិនបានញាំអីតាំងពីព្រឹក។ 
    '' អឺ ដឹងហើយៗ រៀបចំកាតាបទុកសិនមើស តោះទៅ '' ពេលដែលរៀបរួចរាល់ទុកដាក់នៅក្នុងថតតុអស់ហើយពួកគេទាំងពីរក៏ដើរចេញទៅសំដៅទៅរោងអាហារដែលជាកន្លែងញាំអីនៅក្នុងសាលាមួយនេះ។ 
     '' អៅ! បងប្រុស មកចាំខ្ញុំយូរហើយមែនទេ? '' ជុងហ្គុក ពេលដែលចេញពីក្នុងថ្នាក់ក៏ឃើញអ្នកជាបងកំពុងតែរងចាំនៅមុខថ្នាក់រួចជាស្រេចមិនដឹងថាមកដល់តាំងពីពេលណា។
     '' ទើបមិញនេះទេនេះមិត្តថ្មីមែនទេ? '' ស៊ុកជីន សំដៅទៅលើជីមីនដែលឈរនៅជិតប្អូនរបស់គេ។
     '' បាទ ជីមីននេះគឺជាបងប្រុសរបស់យើង ដែលយើងនិយាយប្រាប់នៅក្នុងថ្នាក់រៀនមុនហ្នឹង '' ជុងហ្គុក ងាកមកនិយាយជាមួយមិត្តរបស់គេរួចណែនាំបងប្រុសឲ្យមិត្តគេបានស្គាល់។  
     '' សួស្តីបងប្រុស ខ្ញុំគឺ ជីមីន ជាមិត្តថ្មីរបស់ជុងហ្គុក '' ជីមីន អោនគោរពទាំងញញឹមបងប្រុសរបស់មិត្តគេ ពិតជាស្រស់ស្អាតដូចជុងហ្គុកនិយាយពិតមែន។ 
     '' បាទសួស្តី តោះយើងឆាប់ទៅញាំអីទៅបងឃ្លាន ហើយ '' ពួកគេទាំងបីក៏បណ្តើរគ្នាទៅកន្លែងញាំអីនៅក្នុងសាលាដែលមានរោងអាហារមិនជាឆ្ងាយប៉ុន្មានទេនៅក្នុងសាលាមួយនេះ។  

ម្ចាស់បេះដូង (ចប់)Where stories live. Discover now