ងឺតត...!!!!!
សម្លេងឡានជាន់ហ្វ្រាំងឡានឈប់នៅមុខសណ្ឋាគារលំដាប់ផ្កាយប្រាំនៅទីក្រុងសេអ៊ូល គ្រួសារត្រកូលព្រីស្គេនចុះពីលើឡាន ដោយ មានអ្នកបើកទ្វារឲ្យស្រេច។
យ៉ុនហ្គីហុចដៃម្ខាងឲ្យប្អូនស្រីតែមួយរបស់នាយឲ្យតោងដៃរបស់ខ្លួន រួចនាងតូចក៏តោងដៃរបស់បងប្រុស ហើយដើរចូលទៅខាងក្នុងសណ្ឋាគារ ដោយមានបុគ្គលិកប្រុសស្រីអោនគោរពតាំងពីមាត់ទ្វារចូល ដោយម៉ាក់របស់គេជាអ្នកដើរនាំមុខ។
'' លោកស្រីព្រី នៅខាងនេះ '' លោកស្រីខ្លរីស ឃើញលោកស្រីព្រីស្គេនដើរមក ទើបគាត់ងើបឈរស្រែកហៅឡើងឲ្យក្រុមគ្រួសារអ្នកខាងនោះបានឃើញ នឹងបានដើរមករកគាត់ដោយមិនចាំបាច់ងាករកគាត់ចុះឡើង។
'' អង្គុយសិនទៅអ្នក '' គាត់ដើរទៅដឹកដៃលោកស្រីព្រីឲ្យអង្គុយក្បែរគាត់ ដោយយ៉ុនហ្គីនឹងហ្វីឡាពួកគេទៅអង្គុយកន្លែងម្ខាងទៀត តែសម្រាប់ហ្វីឡាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនាងឃើញលោកគ្រូជេហូបរបស់នាងអង្គុយនៅកៅអីខាងឆ្វេងដៃនាង។
'' កូនទាំងពីរ គោរពអ៊ុំស្រីទៅកូន '' ម៉ាក់របស់យ៉ុនហ្គីនិយាយប្រាប់ទៅកូនទាំងពីររបស់គាត់។
'' សួស្តីអ៊ុំស្រី '' យ៉ុនហ្គី នឹង ហ្វីឡា និយាយព្រមគ្នា រួចគេទាំងពីរក៏អង្គុយចុះវិញ។
'' តោះចូលសាច់ការតែម្តង '' លោកស្រីខ្លរីស គាត់មិនចង់ខាតពេលច្រើន ចូលសាច់ការតែម្តង ដើម្បីកុំឲ្យកូនៗទាំងបីរបស់គាត់ឆ្ងល់ច្រើនពេក មើលទឹកមុខម្នាក់ៗក៏ដឹងថាកំពុងតែឆ្ងល់ហើយ បានជាធ្វើមុខភាំងៗទាំងអស់គ្នាបែបនេះ។
'' ជេហូប នេះហើយជាគូរដណ្ដឹងរបស់កូន '' ម៉ាក់របស់ជេហូបប្រាប់នាយ រួចនាយក៏សម្លឹងមើលមុខរបស់នាងបន្តិច រួចញញឹមដាក់ម៉ាក់របស់គេ។
'' បាទម៉ាក់ ពួកយើងធ្លាប់ជួបគ្នាហើយ '' ជេហូប និយាយឡើង មិនឲ្យស្គាល់បានយ៉ាងម៉េចទៅ បើនាយជាគ្រូបង្រៀនរបស់នាងហ្នឹង ហើយនាយក៏មានចិត្តលួច ស្រឡាញ់នាងដូចគ្នា តែមិននឹកស្មានថា នាងជាគូរដណ្តឹងរបស់គេសោះ។
ពិភពលោកនេះ ដូចជានៅខាងគេដល់ ហើយ មនុស្សដែលគេលួចស្រឡាញ់ ប្រែ ក្លាយជាគូរដណ្តឹងរបស់ខ្លួនទៅវិញ។
'' នេះ...នេះជារឿងអ្វីឲ្យប្រាកដទៅ? ខ្ញុំរង្វេងអស់ហើយ ម៉ាក់ជួយពន្យល់កូនបន្តិចបានទេ? '' ហ្វីឡា បញ្ចេញមតិទាំងមិនយល់ នៅសុខៗលោកគ្រូរបស់នាងជាគូរដណ្តឹង របស់នាងចឹងឬ? គ្រប់គ្នាកំពុងតែលេងសើចនឹងនាងមែនទេ នៅសុខៗនាងក៏មានគូរដណ្តឹង ហើយនាងមានតាំងពីពេលណាទៅ? គ្រប់យ៉ាងវាប្រៀបដូចជាសុបិន្តយ៉ាងចឹង។
'' ម៉ាក់អ៊ុំនិយាយត្រូវហើយហ្វីឡា កូននឹងបងប្រុសទាំងពីរនាក់ជាគូរដណ្តឹងនឹងគ្នា ប៉ាម៉ាក់បានភ្ជាប់ពាក្យឲ្យកូនទាំងពីរតាំងពីកូននៅក្មេងៗម៉្លេះ '' ម៉ាក់របស់នាងនិយាយពន្យល់កូនស្រីរបស់គាត់ មើលទៅនាងតូចដូចជាមិនទាន់យល់សោះ តែអ្នកណាទៅយល់បានទៅ នៅៗនាងស្រាប់តែមានគូរដណ្តឹងបែបនេះ ណាមួយនាងទើបតែនៅរៀន ឲ្យមកមានគូរដណ្តឹងបែបនេះ ធ្វើចិត្តមិនទាន់បានទេ។
'' យល់បានហើយឬនៅ? ក្មួយហ្វីឡា '' ម៉ាក់របស់ជេហូប សួរទៅនាងតូច ព្រោះមើលទៅនាងដូចជានៅភាំងៗនៅឡើយ។
'' ចា៎ ម៉ាក់អ៊ុំ '' ហ្វីឡា ញញឹមទាំងបង្ខំ ហេតុអីគ្រប់យ៉ាងក្លាយទៅជាបែបនេះ នាងមិនទាន់ទទួលយកបានឡើយ ទោះជានាងស្រឡាញ់នាយក៏ដោយ តែរឿងនេះដូចជាឆាប់រហ័សពេកហើយ ពាក្យថាគូរដណ្តឹងមិនមែនងាយស្រួលសម្រាប់នាងទេ នាងត្រូវការៀលវេលាមើលចិត្តគ្នាបន្ថែម នៅៗក៏ភ្ជាប់ពាក្យតាំងពីនាងមិនទាន់ដឹងក្តី ចុះពេល នេះនាងធ្វើយ៉ាងម៉េចទៅ?
នាងស្រឡាញ់គេមែន នាងលួចសប្បាយ ចិត្តបន្តិចមែន តែនាយក៏មានមនុស្សដែលគេស្រឡាញ់ហើយ នេះហើយជាចំណុចដែលនាងកំពុងតែបារម្ភពីរឿងនេះ។
'' ម៉ាក់ ខ្ញុំសុំទៅនិយាយជាមួយប្អូនសិន '' ជេហូប ហាមាត់និយាយឡើង រួចដឹកដៃនាងក្រមុំដើរចេញទៅទាំងនាងមិនបានត្រៀមខ្លួនទាន់។
'' ហ៊ូយ...! ខ្ញុំធ្វើខ្លួនស្ទើរតែមិនត្រូវទៅហើយ '' យ៉ុនហ្គី ដកដង្ហើមធំមួយខ្សាវ មិញនេះនាយខំមិនមាត់ មិនបញ្ចេញប្រតិកម្មអ្វីទាំងអស់។
ព្រោះតែនាយបានដឹងហើយ ថាពួកគេ ទាំងពីរជាគូរដណ្តឹងនឹងគ្នា គឺនាយទើបតែសួរម៉ាក់របស់គេកាលពីព្រឹកមិញនេះ ហើយជេហូបក៏ជាមិត្តរបស់គេទៀត ទើបគេចាំមើលប្រតិកម្មរបស់មិត្តខ្លួន ថាពេលបានដឹងថា នាងជាគូរដណ្តឹងហើយ តើជេហូបនឹងធ្វើបែបណា? ហើយប្រតិកម្មរបស់ជេហូបនឹងទៅជាយ៉ាងណាដែរពេលដែលដឹងថា ប្អូនរបស់គេជាគូរដណ្តឹងនឹងនាយ។
'' ចាំមើលថាពួកគេទៅនិយាយអ្វីគ្នា? ហើយទ្រង់អាចចុះសម្រុងនឹងគ្នាបានឬអត់? '' ម៉ាក់របស់យ៉ុនហ្គីនិយាយទាំងញញឹមជាប់មាត់ យ៉ាងណាគាត់សង្ឃឹមប្រហែលជា ៧០ភាគរយឯណ្ណោះ ព្រោះបានឮយ៉ុនហ្គីនិយាយថា ពួកគេទាំងពីរជួបគ្នាញឹកញាប់ណាស់ បើម្នាក់ជាគ្រូ ម្នាក់ទៀតជាសិស្ស រឿងអីដែលមិនបានជួបនោះ។
'' យើងញាំមុនទៅម៉ាក់ ប្រហែលជាគេទាំងពីរនៅនិយាយគ្នាយូរទៀតណាស់ '' យ៉ុនហ្គី និយាយ ហើយគាត់ទាំងពីរក៏យល់ស្រប ទើបអ្នកទាំងបីចាប់ផ្តើមញាំអាហារ ដែលមាននៅលើតុរួចជាស្រេច បើសិនជាចាំជេហូបនឹងហ្វីឡានោះ មិនដឹងថាញាំបានពេលណាទេ សុខចិត្តញាំមុនឲ្យហើយប្រសើរជាង។
សូមរងចាំភាគបន្ត..!!!!!!#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21