'' លែងខ្ញុំ ថេយ៉ុង លែង! ''
'' បងមិនលែង ទាល់តែអូនព្រមត្រូវជាមួយបងសិន ជុងហ្គុកហ្ហា អូនឈប់ស្រឡាញ់បងហើយឬ? ដាច់ចិត្តទុកឲ្យបងឈឺចាប់បែបនេះមែនទេ? ហ៊ឹម '' នាយកម្លោះអោនថើបស្រង់ក្លិនលើកញ្ចឹងករបស់ជុងហ្គុកថើរៗ សែននឹកក្លិនខ្លួនមួយនេះណាស់ បែកយូរហើយ កាន់តែក្រអូបជាងមុនទៅទៀត។
'' លែងខ្ញុំ! កុំមកធ្វើបែបនេះដាក់ខ្ញុំទៀត ថេយ៉ុងលែងខ្ញុំទៅ '' ជុងហ្គុក រើពីការថើបញក់ញីរបស់ថេយ៉ុង ដែលនាយថើបញក់ញីកញ្ចឹងករបស់គេពីខាងក្រោយ ដោយដៃ របស់នាយនៅតែឱបគេជាប់ដដែល ទោះជាព្យាយាមរើយ៉ាងណា ក៏មិនកម្រើកទាល់តែសោះ។
'' បងមិនលែងទេ បងស្រឡាញ់អូនជុងហ្គុក! បងពិតជាស្រឡាញ់អូនមែន អត់ទោសឲ្យបងបានទេ? ត្រូវគ្នាវិញទៅណា ធ្វើជាសង្សាររបស់បងម្តងទៀតបានទេ? ''
'' តែខ្ញុំឈប់ស្រឡាញ់លោកហើយ ឈប់រំខានខ្ញុំទៀតទៅ ខ្ញុំស្អប់លោក ឮទេថាខ្ញុំស្អប់លោក '' ជុងហ្គុក ស្រែកឲ្យនាយមួយទំហឹង រួចក៏បេះដៃរបស់នាយចេញពីចង្កេះរបស់គេបានសម្រេច។
ងាកមកសម្លឹងមើលមុខរបស់នាយទាំងទឹកមុខស្មើរធេង បញ្ជាក់ថាគេគ្មានចិត្តអាណិតឬសូម្បីតែសល់ក្តីស្រឡាញ់ឲ្យប្រុសម្នាក់នេះសូម្បីបន្តិច។
'' អូនឈប់ស្រឡាញ់បងហើយឬ? '' ថេយ៉ុង សួរទៅជុងហ្គុកទាំងទឹកមុខស្ងួត កាយ វិការដែលរលៀមមិញនេះ ក៏ប្រែ ប្រួល ពេលនាយសម្លឹងមើលកែវភ្នែករបស់ជុងហ្គុក ក៏អាចស្មានដឹងថា ជុងហ្គុកពិតជាចិត្តដាច់នឹងគេពិតមែន ទឹកមុខស្ងួត មិនញញឹម មិនកំប្លែងលេងជាមួយគេបានន័យថាជុងហ្គុកអាចអស់ចិត្តនឹងគេពិតមែន។
'' មែនហើយ ខ្ញុំឈប់ស្រឡាញ់លោកយូរហើយ ឈប់តាមមករំខានជីវិតរបស់ខ្ញុំទៀតទៅ ព្រោះថាខ្ញុំស្អប់លោក ស្អប់ខ្លាំងណាស់ '' ជុងហ្គុក និយាយចំៗទាំងស្រែកគំហកទៅនាយ រួចងាកខ្លួនចេញមក ដើរចូលទៅក្នុងកម្មវិធីបាត់។
ទុកឲ្យថេយ៉ុងនៅឈរតែម្នាក់ឯង ភ្លឹកនឹងពាក្យសម្តីរបស់ជុងហ្គុកនៅឡើយ ឈប់ស្រឡាញ់គេមែនឬ? កុហកគេមែនទេ? វាមិនអាចទេ ជុងហ្គុកគ្រាន់តែនិយាយកុហកគេប៉ុណ្ណោះ វាមិនមែនជាការពិតនោះទេ។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21