Part24: អន់ចិត្ត

832 68 0
                                    

យ៉ុនហ្គីបញ្ជាចង្គូតឡានបណ្តើរ សម្លឹងមើលប្អូនស្រី ដែលកំពុងតែគេងបែរមុខទៅម្ខាងបណ្តើរ ព្រោះតែរាល់ដងនាងមិនដែលស្ងៀមស្ងាត់បែបនេះទេ នាងតែងតែច្រៀងលេងនៅលើឡានឲ្យនាយស្តាប់រហូត តែពេលនេះនាងស្ងាត់មាត់ឈឹង និយាយជាមួយគេបន្តិចក៏គ្មានដែរ គិតតែសម្លឹងមើលទៅទេសភាពខាងក្រៅជាប់រហូត ហេតុនេះធ្វើឲ្យនាយពិតជាពិបាកចិត្តចំពោះអាការះរបស់ប្អូនគេខ្លាំងណាស់។ 
     ភូមិគ្រឹះព្រីស្គេន…

     បន្ទាប់ពីហ្វីឡាទៅបន្ទប់ហើយ ចាប់ផ្តើមផ្លាស់សម្លៀកបំពាក់ រួចរាល់ហើយនាងក៏ចុះមកខាងក្រោម ដើម្បីនិយាយម៉ាក់នឹងបងប្រុសរបស់នាង ព្រោះតែម៉ាក់របស់នាងគាត់ប្រាប់ថាចង់និយាយជាមួយពួកគេទាំង ពីរ។ 
     ''  ម៉ាក់ហៅពួកខ្ញុំមានការអីទៅ? '' យ៉ុនហ្គី ដែលទើបតែចុះមកដល់ជាមួយឈុតគេងរួចជាស្រេច ដើរមកអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវនិយាយទៅកាន់អ្នកជាម្តាយ។ 
     '' ថ្ងៃនេះទើបតែថ្ងៃសុក្រទេ ថ្ងៃអាទិត្យម៉ាក់មានការ ណាត់ជួបជាមួយនឹងមិត្តចាស់របស់ប៉ាកូនឲ្យទៅជួបគ្នានៅហាងអាហារមួយកន្លែង '' លោកស្រីព្រីស្គេន និយាយទៅកាន់កូនៗរបស់គាត់ ព្រោះគាត់មិនចូលចិត្តពេលដែលជិតដល់ថ្ងៃ បានគាត់ប្រាប់នោះទេ គាត់ចូលចិត្តប្រាប់មុនឲ្យហើយ ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន។
     '' ទៅតែម៉ាក់ក៏បាន ចាំបាច់ម៉ាក់នាំកូននឹងបងប្រុសទៅជាមួយធ្វើអី? '' នាងតូចធ្វើទឹកមុខក្រញ៉ូវមិនសូវពេញចិត្ត ពេលដែលឮថាឲ្យទៅជួបនឹងមិត្តចាស់របស់គាត់ ព្រោះតែដឹងថាត្រូវអង្គុយធ្វើជាសុភាពនារីឲ្យគ្រួសារអ្នកខាងនោះមើលមិនខាន នាងមិនចេះអាខាងអង្គុយញញឹមញញែមមើលតែរូបចម្លាក់ចឹងទេ។ 
     '' គេជាមិត្តចាស់របស់ប៉ាកូនណា ពួកយើងស្និតស្នាលគ្នាណាស់ ទោះជាប៉ារបស់កូនស្លាប់ទៅយូរហើយក៏ដោយ '' ប៉ារបស់ពួកគេបានស្លាប់ដោយសារជំងឺមហាររីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន គាត់ស្លាប់តាំងពីយ៉ុនហ្គីនៅអាយុ២០ឆ្នាំមកម៉្លេះ ពេលនេះនាយមានអាយុ២៥ឆ្នាំហើយ។ 
     '' បាទកូននឹងទៅ ប៉ុន្តែនៅពីរថ្ងៃទៀតសោះ ម៉េចក៏ម៉ាក់រហ័សនិយាយរឿងនេះម៉្លេះ? '' យ៉ុនហ្គី អត់ឆ្ងល់មិនបាន ម៉េចក៏ម៉ាក់របស់គេប្រាប់រឿងនេះលឿនយ៉ាង នេះ ទាំងដែលនៅដល់ទៅពីរថ្ងៃឯណ្ណោះ។ 
     '' ប្រាប់ប្អូនកូនជាពិសេនោះអី ត្រូវរៀនធ្វើខ្លួនឲ្យដូចជាស្រីមេផ្ទះឲ្យហើយ ទោះជាមានពេលតែពីរថ្ងៃក៏ដោយ '' ថាអីចេះខុស គាត់ពិតជាចង់ឲ្យនាងទៅអង្គុយធ្វើជារូបចម្លាក់ញញឹមញញែមដូចជានាងគិតពិតមែន។ 
     '' ចា៎…លោកស្រីម៉ាក់ កូននឹងធ្វើខ្លួនឲ្យល្អ មិនឲ្យអ្នកម៉ាក់បាក់មុខជាដាច់ខាត '' ហ្វីឡា និយាយបង្ហូរសម្លេង ប្រៀបដូចជាមនុស្សខ្ជិលច្រអូសការគិតរបស់នាងពិតជាមិនខុសមែន។ 
     '' ល្អណាស់កូន ចឹងនាំគ្នាទៅគេងចុះណា '' គាត់ និយាយហើយក៏ដើរទៅគេងបាត់ នៅឡើយតែនាងតូច នឹងបងប្រុសរបស់នាងតែប៉ុណ្ណោះ។ 
     '' អូនទៅគេងហើយបងប្រុស រាត្រីសួស្ដីណា '' នាង និយាយហើយក៏ដើរចេញទៅដូចគ្នា ទុកឲ្យយ៉ុនហ្គីធ្វើភ្នែកឡេឡង់មិនយល់សាច់ការប្អូននឹងម្តាយរបស់នាយសោះ ចង់ហៅក៏ហៅ ចង់ទៅក៏ទៅ។
     '' កើតអីចេះ? '' យ៉ុនហ្គី ញីសក់ក្បាលខ្លួនឯងទាំង មិនយល់ហើយក៏ដើរទៅគេងបាត់ទៅ ដើម្បីកុំឲ្យពិបាកគិតច្រើនពេក។ 

     ហ្វីឡាឡើងមកដល់លើបន្ទប់របស់នាងវិញ រួចហើយទម្លាក់ខ្លួនគេងលើពូកទាំងខួរក្បាលកំពុងតែគិតពីអ្វីម្យ៉ាងធ្វើមិនដឹង។ 
     '' ឯងគិតពីគេធ្វើអីនាងហ្វី គេជាអ្វីនឹងគ្នាក៏មិនមែនជារឿងរបស់ឯងដែរ មកអន់ចិត្តស្អីរបស់ឯងទៅនាងឆ្កួត '' នាងតូចជេប្រដេញខ្លួនឯងដែលខួរក្បាលរបស់នាងនៅ គិតពីរឿងលោកគ្រូរបស់នាងជាមួយនឹងស្រីម្នាក់នោះនៅវិលវល់ពេញខួរក្បាលរបស់នាង។ 
     '' គេសាកសមគ្នាហើយ គេមិនសមជាមួយស្រីមាត់ អាក្រក់ដូចជាឯងឡើយ នាងហ្វីឆ្កួត '' ទឹកភ្នែកហូរមកតាមកន្ទុយភ្នែកដោយមិនដឹងខ្លួន នេះនាងកំពុងតែយំហ្ហេស? ហេតុអ្វីក៏ត្រូវយំ? យំរឿងអ្វី? រឿងលោកគ្រូ របស់នាងដែលនាងនិយាយថាស្អប់នោះមែនទេ? 
 នាងកំពុងតែបាក់ចិត្តលួចស្រឡាញ់លោកគ្រូរបស់នាង មែនទេ? បានជាមកលួចយំអន់ចិត្ត នៅពេលដែលបាន ឃើញនាយទៅស្និតស្នាលជាមួយនឹងស្រីផ្សេងដែល
មិនមែនជានាង? អាការៈបែបនេះ បញ្ជាក់ច្បាស់ណាស់ ថានាងកំពុងតែស្រឡាញ់គេហើយ។ 
     '' ឈប់គិតទៅនាងហ្វី រឿងរបស់គ្រូឯងកុំចេះដឹង '' នាងយកភួយឃ្លុំដល់ក្បាលបិទភ្នែកសង្ងំគេងឈប់គិតពីលោកគ្រូដែលនាងនិយាយថាស្អប់ពេញៗមាត់រហូត ដល់គេងលក់មិនដឹងខ្លួន។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now