'' តែនេះដល់ម៉ោងចេញទៅផ្ទះហើយ មកទីនេះធ្វើអី? ម៉ាក់ប្រាកដជាសួររកមិនខាន '' ជេហូប ស្តីថាឲ្យនាងទាំងបារម្ភ មិនមែនគេមិនចង់ឲ្យនាងមកទេ គេក៏ចង់ដូចគ្នា តែនាងស្លៀកឈុតសាលានៅឡើយបែបនេះច្បាស់ជាលួចមកទីនេះ ដោយមិនឲ្យនរណាដឹងច្បាស់ណាស់។
'' ប្រាប់គាត់ថា មកផ្ទះអនាគតប្តី ប៉ុណ្ណឹងគាត់មិនសួរដេញដោលទៀតទេ '' ហ្វីឡា និយាយទាំងមិនខ្មាស់មាត់ សុទ្ធតែប្តីពេញមាត់ៗ ដល់ថ្នាក់ជេហូបហួសចិត្តនឹងពាក្យសម្តីរបស់នាងតូចយ៉ាងខ្លាំង។
បើសិនជាមានគេមកស្តាប់ឮ ហើយនិយាយពីនាងមិនល្អនោះ នាងអាចជាខូចខាតបានព្រោះនាងនឹងគេមិនទាន់រៀបការពេញសិទ្ធិនោះទេ។
'' និយាយស្អីមិនពិរោះស្តាប់សោះ '' អ្នកកម្លោះដើរទៅជិតនាង រួចសួរនាងម្តងទៀត គេក៏ចង់ដឹងដូចគ្នាថានាងមករកគេធ្វើអី? ទាំងដែលពីម្សិលមិញ និយាយជាមួយគេតែមួយម៉ាត់ នាងមិននិយាយផង តែថ្ងៃនេះ នាងបែរជាមករកគេដល់ផ្ទះទៅកើតដែរ។
'' ឆ្លើយមក មកទីនេះធ្វើអី? ''
'' សុំទោស '' ហ្វីឡា អោនមុខចុះ ពោលពាក្យពីរម៉ាត់យ៉ាងខ្លី ចំណែកឯអ្នកដែលស្តាប់វិញ មិនយល់ថានាងចង់សំដៅលើអ្វី? សុំទោសគេពីរឿងអ្វីដូចគ្នា ទាំងដែលនាងមិនបានធ្វើខុសអ្វីសោះ មកពោលពាក្យសុំទោសបែបនេះ គេមិនយល់ទេ។
'' សុំទោស រឿងអីទៅ? ''
'' រឿងកាលពីម្សិលមិញនោះអី '' ហ្វីឡា សម្លឹងមើលទៅនាយចំៗ ទឹកមុខរលីង រលោងចង់យំបន្តិចអីបន្តិច កាលពីម្សិល មិញព្រោះតែនាង បើមិនចឹងទេ នាយក៏មិន ខឹងដល់ថ្នាក់ហ្នឹងដែរ។
'' បំភ្លេចចោលទៅ '' ជេហូប ដាក់ខ្លួនអង្គុយលើកៅអីវិញ រួចទាញសៀវភៅដែលទុកចោល យកមកមើលម្តងទៀត តាមពិតនាងចង់មកសុំទោសរឿងពីម្សិលមិញសោះ គេស្មានតែរឿងអ្វីធំដុំតើ។
'' កុំប្រងើយដាក់ខ្ញុំបានទេ? ហ៊ឹកៗៗ... '' នាងតូចទ្រាំនឹងភាពប្រងើយកន្តើយរបស់នាយមិនបាន ទើបស្រែកយំដាក់នាយខ្លាំងៗ នាងខំរត់មកជួបដល់ផ្ទះហើយ ពេលមក ដល់ក៏ធ្វើប្រងើយដាក់នាងទៀត ប្រុសម្នាក់នេះពិតជាចិត្តអាក្រក់ពិតមែន។
VOUS LISEZ
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21
