Part45

749 60 2
                                    

   '' គេជាមិត្តរបស់ខ្ញុំ ខ្ញុំពឹងគេពេលណាដែលគ្រីសគេរវល់ ពួកយើងគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ '' ស៊ូយ៉ុង បកស្រាយរឿងគ្រប់យ៉ាងដែលនាងតែងតែបណ្តើរជេហូប ឲ្យនាងតូចបានដឹង ហើយនាងក៏ដឹងដូចគ្នាថាជេហូបស្រឡាញ់ហ្វីឡា តែនាងមិនបានដឹងថា ហ្វីឡាជាគូរដណ្ដឹងរបស់ជេហូបឡើយ។ 
     '' មកពីខ្ញុំរវល់ ទើបខ្ញុំពឹងពាក់គេឲ្យជូនស៊ូយ៉ុងទៅវិញទៅមក ចឹងហើយបានគ្រប់គ្នាយល់ច្រឡំ '' គ្រីស ជួយបកស្រាយបន្ថែម បើមិនចឹងទេ គ្រប់គ្នានៅតែជិតថាស៊ូយ៉ុង នឹងជេហូបច្បាស់ជាស្រឡាញ់គ្នាមិនខាន។
      ដោយសារតែឃើញទៅណាមកណាជាមួយគ្នារហូត តែកំហុសគ្រប់យ៉ាងមកពីគេទាំងអស់ បើសិនជាគេមិនគិតតែពីការងារ សិស្សគ្រប់គ្នាក៏មិនគិតចឹងដែរ។
    ថ្ងៃមួយគេមានរឿងឈ្លោះ គ្នាជាមួយស៊ូយ៉ុង ព្រោះតែរឿងរវល់កាងារដល់ថ្នាក់ទុក នាងចោល មិនសូវខ្វល់ខ្វាយយកចិត្តទុកដាក់នឹងនាង ទើបពេលនេះ គេដឹងកំហុស មិនទុកការងារសំខាន់ជាងនាងទៀតឡើយ។
     ឈ្លោះគ្នាមិនមែនតិចឯណា ដល់ថ្នាក់ជិតបែកគ្នាទៀត ទើបគេយកទៅដេកគិតកំហុសគ្រប់យ៉ាង ដែលធ្លាប់ធ្វើលើនាង ពេលនេះគេដឹងហើយ ថាមួយណាដែលគេខ្លាចបាត់បង់ចេញពីជីវិតរបស់គេ គឺជារូបនាង មិនមែនការងារនោះទេ។
     '' ចា៎ សុំទោសដែលខ្ញុំរំខានអ្នកគ្រូ '' ហ្វីឡា អោនសុំទោសពួកគេទាំងពីរ ហើយសើចញឹមៗដាក់ មិនគួរណាហ៊ានមកសួររឿងផ្ទាល់ខ្លួនរបស់គ្រូចឹងសោះ។
     នេះនាងក្លាហានយ៉ាងហ្នឹងហ្ហេស ក្លាហានមកសួររឿងផ្ទាល់ខ្លួនរបស់គ្រូនាង ទាំងដែលស៊ូយ៉ុងមិនបានបង្រៀនក្នុងថ្នាក់ នាងសូម្បីតែម្តង មិនដឹងថាចិត្តអីបណ្តាលឲ្យនាងក្លាហានហ៊ានរត់មកសួរបែបនេះសោះ។ 
     '' បើអស់ហើយ ខ្ញុំទៅសិនហើយ '' 
     '' ចា៎ '' នាងតូចហ្វីឡាងក់ក្បាល ហើយស៊ូយ៉ុងនឹងគ្រីសក៏ចូលក្នុងឡាន រួចបើកចេញទៅ។
     '' យើងយល់ច្រឡំលើគាត់ហើយ '' ហ្វីឡា ឈរគិតតែម្នាក់ឯង រួចទាញយកទូរស័ព្ទនៅក្នុងកាបូបចុចផ្ញើរសារទៅ បងប្រុសរបស់នាង ថានាងជិះតាក់ស៊ីទៅមុនហើយ ព្រោះតែដើម្បីទៅនិយាយជាមួយគូរដណ្តឹងរបស់នាងឲ្យបានយល់។
     ត្រូវតែសួរការពិតពីនាយបន្ថែមទៀត ជឿតែពាក្យសម្តីរបស់អ្នកគ្រូនាងមិនកើតទេ ចុះបើសិនជាជេហូបលួចស្រឡាញ់ស៊ូយ៉ុងតែម្នាក់ឯងនោះ វាមិនដដែលទៅ ហើយទេ តែបើសិនជាជេហូបមានមនុស្សដែលគេស្រឡាញ់នោះ មិនបានទេ បើមិនទៅនិយាយគ្នាឲ្យដឹងរឿង ច្បាស់ជានៅតែយល់ច្រឡំបែបនេះច្បាស់ណាស់។
     ប្រើរយះពេល១០នាទីក្នុងការជិះឡានតាក់ស៊ីមកផ្ទះគូរដណ្តឹងរបស់នាង នាងតូចចុះពីឡានហុចលុយឲ្យពូតាក់ស៊ី រួចដើរចូលទៅខាងក្នុងផ្ទះរបស់គូរដណ្តឹងទាំងមិន ខ្លាចអ្វីទាំងអស់។
     ទោះជានាងមិនធ្លាប់មកទីនេះក៏ដោយ តែនាងធ្លាប់ឮម៉ាក់របស់នាងនិយាយប្រាប់ថា ផ្ទះជេហូបនៅម្តុំណា ទើបនាងមិនពិបាកក្នុងការជិះតាក់ស៊ីមកតែម្នាក់ឯង។
     '' អេ! កូនហ្វីឡា '' លោកស្រីខ្លរីស ដែលអង្គុយលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវ សម្លឹងមើលមកទ្វារ ទើបដឹងថាជាអនាគតកូនប្រសាររបស់គាត់មកលេងទាំងមិនឲ្យ ដំណឹងប្រាប់ជាមុន ប្រហែលជាចង់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយមើលទៅ បានជាមកទាំងស្លៀកពាក់ឈុតសិស្សសាលាបែបនេះ។ 
     '' សួស្តីម៉ាក់អ៊ុំ '' ហ្វីឡា អោនគោរពអនាគតម៉ាក់ក្មេក រួចដើរទៅជិតគាត់។ 
     '' ខ្យល់អីបក់កូនមកដល់ទីនេះ? '' 
     '' ខ្ញុំមករកបងជេហូប '' ហ្វីឡា ក៏មិនបានលាក់លៀម នាងនិយាយប្រាប់ទៅគាត់ត្រង់ៗ ព្រោះតែនាងចូលចិត្ត និយាយការពិត គ្រាន់តែមានឈ្មោះថាមករកគូរដណ្តឹងដល់ផ្ទះ វាមិនអាក្រក់នោះទេ។ 
     '' កូនជេហូបគេនៅអង្គុយលេងនៅឯសួនច្បារក្រោយផ្ទះ ទៅចុះកូន '' 
     '' ចាសម៉ាក់ '' នាងតូចឮហើយក៏ញញឹម ហើយដើរទៅខាងក្រោយផ្ទះយ៉ាងលឿន ចំណែកឯលោកស្រីខ្លរីសវិញ ញញឹមបិទមាត់មិនជិតឡើយ ពេលឃើញកូនទាំងពីរនាក់របស់គាត់ ដូចជារហ័សយល់ ចិត្តគ្នាលឿនណាស់។
     បើរហ័សយល់ចិត្តគ្នាបែបនេះ ហ្វីឡារៀនចប់ពេលណា គាត់ច្បាស់ជាចាប់ឲ្យរៀបការយកតែម្តង ព្រោះគាត់ក៏ចាស់ហើយដែរ គាត់ចង់ឃើញកូនមានគ្រួសារដែលល្អ មួយ រឿងដែលសំខាន់បំផុតនោះ គាត់ចង់មានចៅពរដូចគេដូចឯង។ 
     '' ណែ! '' មកដល់សួនខាងក្រោយផ្ទះ នាងតូចឃើញគូរដណ្តឹងរបស់នាង កំពុងតែអង្គុយអានសៀវវភៅ ទើបនាងស្រែកហៅគេយ៉ាងខ្លាំង។ 
     '' ហ្វី អូនមកបានយ៉ាងម៉េច? '' អ្នក
កម្លោះដាក់សៀវភៅចុះសិន សម្លឹងមើលទៅនាងតូចដែលមកអង្គុយទល់មុខ របស់គេមកពីពេលណាក៏មិនដឹង សំខាន់មកទាំងឈុតសិស្សទៀត នេះកុំប្រាប់ថា មិនទាន់ទៅដល់ផ្ទះឲ្យសោះ ធ្វើខ្លួនឲ្យគេបារម្ភរហូត។ 
     '' ជិះឡានមកហ្នឹងហើយ '' ហ្វីឡា ឆ្លើយហីៗ រួចយកទឹករបស់នាយយកមកផឹក ដើរមកដល់សួនច្បារក្រោយផ្ទះនេះ មានអារម្មណ៍ថាហត់ នឹងស្រេកទឹកយ៉ាងខ្លាំង នាងមិនខ្វល់ថាផឹកកែវជាមួយនាយឡើយ សំខាន់គឺស្រេកទឹក ណាមួយនាយជាគូរដណ្តឹងនាងប្តីនៅថ្ងៃអនាគត រឿងអីដែលត្រូវស្អប់ខ្ពើមនោះ គ្រាន់តែប្រើប្រាស់របស់រួមជាមួយគ្នា វាមិនខុសធ្ងន់នោះទេ។

           សូមរងចាំភាគបន្ត...!!!

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now