'' ហ្វីឡាហ្ហា រៀនចប់រៀបការមែនទេ? '' ជីមីន សួរទៅនាងតូច ដែលកំពុងតែញាំអាហារពេញមាត់ តែក៏ត្រូវឈ្លក់ពេលបានឮសំណួររបស់មិត្តនាងសួរ ដូចអត់អីសួរចឹង។
ខឹក ខឹក ខឹក
'' និយាយឆ្កួតស្អីរបស់ឯងហ្នឹង? '' ហ្វីឡា សម្លក់មុខរបស់មិត្ត រួចជេហូបក៏ហុចទឹកឲ្យនាងផឹក ព្រោះតែឈ្លក់លេងចង់ញាំបន្តទៀត អ្នកណាទៅញាំចូលទៅ មកនិយាយបង្អាប់គ្នាបែបនេះ អៀនលែងញាំចូលអស់ទៅហើយ។
'' យើងក៏ចង់ដឹងដូចជីមីនដែរ ការពេលណាទៅ? '' ជុងហ្គុក សួរទាំងបាយនូវពេញមាត់នូវឡើយ ចិត្តចង់ដឹងជាខ្លាំងពេលមិត្តរបស់គេរៀនចប់ ការតែម្តងឬក៏យ៉ាងណា? មើលទៅគូររបស់គេទាំងពីរផ្អែមល្ហែមជាងគូររបស់គេនឹងថេយ៉ុងទៅ ទៀត គួរឲ្យច្រណែនខ្លាំងណាស់។
'' មិនដឹងទេ មកសួរយើងធ្វើអី? '' ហ្វីឡា តបទាំងថ្ពាល់ក្រហម មកសួរសំណួរបែបនេះ ឲ្យនាងឆ្លើយថាម៉េចទៅ? គួរតែសួរខាងប្រុសបានត្រូវ មិន មែនសួរបែបនេះមកនាងទេ។
ទោះជានាងចង់ឆ្លើយជំនួសក៏មិនបាន នាងជាស្រី មិនអាចសម្រេចចិត្តដោយមិនសួរខាងប្រុសឡើយ ចឹងហើយសំណួរនេះសួរខាងប្រុសគឺស័ក្តិសមបំផុត។
'' គួរតែសួរអាហូបវិញល្អជាង '' យ៉ុនហ្គី សម្លឹងមើលជេហូបមិនដាក់ភ្នែក ចង់ស្តាប់ចម្លើយឮចេញពីមាត់របស់នាយ ហើយចាំមើលថាគេនឹងឆ្លើយយ៉ាងណា? អនាគតបងថ្លៃសួរបែបនេះ តើជេហូបអាចឆ្លើយរួចទេ? តែបើគេស្រឡាញ់នាងស្មោះ រឿងអីគ្រាន់តែឆ្លើយត្រង់ៗនោះ គេមិនហ៊ាន គិតខុសហើយ។
'' ខ្ញុំចង់ចូលថ្ងៃស្អែកតែម្តង បើអាច '' ជេហូប និយាយទាំងសម្លឹងមើលនាងតូចដែលនៅក្បែរខ្លួននោះមិនព្រិច ដូចគេនិយាយមែន បើសិនជានាងកុំជាប់រៀនទេ នាយ ច្បាស់ជារៀបការយកធ្វើជាប្រពន្ធមកយូរ ហើយ កុំតែនាងជាប់រៀនទេ កុំអីក្លាយជាប្រពន្ធរបស់គេតាំងពីយូរ។
'' ហ៊ូយយ…. '' គ្រប់គ្នាដែលអង្គុយនៅលើតុនោះ ក៏នាំគ្នាហ៊ោកញ្ជ្រៀវឡើងមក រំភើបចិត្តជំនួសនាងតូចដល់ថ្នាក់នាងនិយាយមិនចេញ ថ្ពាល់ក៏ក្រហមព្រោះតែអៀន។
ក្រុមមិត្តរបស់នាង នឹងមិត្តរបស់បង ប្រុសនាង នាំគ្នាបាញ់នាងសម្បើមណាស់ រកតែនាងងើបមុខមិនបាន បាញ់នាងចំៗ បែបនេះអៀនខ្លាំងណាស់ មិនហ៊ានសម្លឹងមើលពួកគេទេ។
'' ចុះពួកឯងនោះ មិនគិតគូររឿងអនាគតទេឬ? '' ជេហូប សួរបកទៅពួកគេវិញម្តង ត្រូវហើយ ពួកគេគ្រប់គ្នាសុទ្ធតែស្រឡាញ់ប្រុសដូចគ្នា តើមានពេលគិតពីអនាគតដែរទេ ឬមួយក៏ស្រឡាញ់គ្នាបែបលេងសើច មិនច្បាស់ លាស់ឬក៏យ៉ាងណា? ចង់ដឹងទាល់តែសួរបកទៅត្រង់ៗ បែបនេះហើយទើបល្អ។
'' ខ្ញុំគិតរួចហើយ រៀនចប់ពេលណា ជីន នីនឹងក្លាយជាប្រពន្ធរបស់ខ្ញុំភ្លាម '' ណាមជុន ចាប់ដៃស៊ុកជីនទាំងពីរនិយាយទាំងទឹកមុខប្រកដប្រជា នៅសល់តែមួយឆ្នាំទៀត ពួកគេរៀនចប់ហើយ។
ដោយសារតែពួកគេរៀនជាមួយគ្នា ហើយនាយក៏ច្បាស់លាស់នឹងជីនដូចគ្នា ដោយមិនគិតថា ជាស្នេហាខុសធម្មតាក៏ដោយ សំខាន់ចិត្តពួកគេស្រឡាញ់គ្នា បេះដូងរបស់គេត្រូវការគ្នា មិនខ្វល់ពីមនុស្សដែលរើសអើងពួកគេឡើយ។
សម័យនេះហើយ ត្រូវធ្វើតាមបេះដូង នឹងក្តីសុខរបស់ខ្លួនឯង កុំធ្វើតាមចិត្តអ្នកដទៃ ព្រោះជាក្តីសុខរបស់យើង យើងជាអ្នកសម្រេច មិនមែនអ្នកដទៃទេ។
'' សួរអូនហើយឬនៅ? ថាព្រមធ្វើប្រពន្ធបងឬក៏អត់? '' ស៊ុកជីន សួរនាយរបៀបលេងសើច ចង់ដឹងថាទឹកមុខរបស់នាយប្រែទៅជាយ៉ាងណា? ពេលដែលគេបដិសេធនឹងពាក្យសម្តីដែលអ្នកគ្រប់គ្នានិយាយមិញនេះ។
'' ចឹងបើអូនមិនព្រម បងប្រាកដជាចំណេញខ្លួនរបស់អូនព្រីៗមិនខាន '' ចុងប្រយោគ ណាមជុនមកនិយាយខ្សឹបក្បែរត្រចៀករបស់រាងតូច ទើបធ្វើឲ្យស៊ុកជីនថ្ពាល់ក្រហមងាំង មកនិយាយរឿងលើគ្រែឲ្យពួកគេបានឮទៅកើត ពិតជាមិនចេះខ្មាស់គេមែន។
'' ឆ្កួត '' ស៊ុកជីន វ៉ៃដើមដៃរបស់នាយ
តិចៗ អៀននឹងពាក្យសម្តីរបស់នាយណាស់ និយាយស្អីមិនដឹងគួរឲ្យស្អប់បំផុតមនុស្សឆ្កួត បើសិនជាអ្នកគ្រប់គ្នាបានស្តាប់នាយនិយាយឮនោះ ច្បាស់ជាខ្មាស់គេខ្លាំងណាស់ មិនដឹងថាយកមុខទៅទុកនៅណានោះទេ។
'' និយាយខ្សឹបស្អីហ្នឹង? បងប្រុស '' ជុងហ្គុក សួរទៅគេទាំងពីរ មិញនេះនៅនិយាយគ្នាសុខៗ បែរជាមកខ្សឹបអីណា អ្នកចង់ដឹងចង់ឮដូចជាគេ ខំផ្ទៀងត្រចៀកស្តាប់ចង់ស្លាប់។
'' កុំចេះដឹងរឿងរបស់បង ប្អូនថ្លៃ '' ណាមជុន ក្រសោបស្មារបស់ជីនមកឱប ចំណែកឯជុងហ្គុកវិញក៏ធ្វើមុខជូរ ចង់ដឹងរឿងគេសួរគេហើយតែគេមិនប្រាប់ គួរឲ្យខឹងពិតមែន។
'' ចុះឯងវិញយ៉ុនហ្គី ពេលណាគិតគូរពីររឿងនេះទៅ? '' ជេហូប សួរទៅមិត្តរបស់គេវិញម្តង ដល់ពេលឃើញគេនិយាយពីរឿងគូរអនាគត ពីរនាក់គូរគេ គិតតែនាំគ្នាសើច មិនគិតជួយផ្តល់មតិអ្វីសោះ។
'' ចាំជីមីនរៀនចប់ ពួកយើងគង់តែគិតទេ '' យ៉ុនហ្គី ញញឹម រួចចាប់ដៃរបស់ជីមីនជាប់ ចំណែកឯជីមីនក៏ញញឹមថ្ពាល់ក្រហម គេមិនទាន់ទាំងគិតផង នាយលេងមកគិតមុនគេទៅទៀត។
នេះទើបតែជាសង្សារនឹងគ្នាបានមួយអាទិត្យ តែនាយគិតគូរអនាគតបាត់ទៅហើយ អ្នកណាដែលមិនរំភើប ពេលដែលនាយនិយាយបែបនេះនោះ។
'' ចុះបងថេនោះ ពេលណាទៅ? '' ហ្វីឡា ងាកមកសួរថេយ៉ុងវិញម្តង ពេលគ្រប់គ្នានិយាយរឿងគូរ គេបែរជាអង្គុយធ្វើមុខសើចចម្អកទៅវិញ។
ចំណែកឯជុងហ្គុកក៏សម្លឹង មើលនាយទាំងមិនយល់ដូចគ្នា ហើយក៏រងចាំស្តាប់សម្តីរបស់នាយថាគិតយ៉ាងណា? ព្រោះពួកគេទាក់ទងគ្នាជាច្រើនខែហើយ ចង់ដឹងថានាយគិតពីរឿងអនាគតជាមួយគេ ឬក៏អត់? ចម្លើយរបស់នាយអាចដូចជាបងៗរបស់គេឬក៏អត់?
'' មិនដឹងទេ តោះញាំទៅ '' ថេយ៉ុង និយាយហើយ ក៏យកអាហារយកមកញាំធ្វើមិនដឹង គ្រប់គ្នាក៏មិនចង់សួរនាំច្រើន ក៏ផ្តោតលើការញាំរបស់ពួកគេវិញ។
ដោយជុងហ្គុកកំពុងតែអន់ចិត្តនឹងពាក្យសម្តីរបស់នាយមិញនេះ គេមិនញាំបន្តទៀតទេ បានត្រឹមតែអង្គុយឆ្គិះអាហាលេង ក្នុង ចិត្តចង់ស្រែកយំយ៉ាងខ្លាំង នាយមិនបានស្រឡាញ់គេស្មោះទេឬ? ដល់ថ្នាក់គ្រប់គ្នានិយាយពីរឿងអនាគត លើកលែងតែនាយមួយដែលមិននិយាយ។
សួរថាអ្នកណាដែលមិនអន់ចិត្តនោះ? បេះដូងគេក៏ឈឺដូចគ្នា គ្រាន់តែនិយាយកុហកឲ្យគេសប្បាយចិត្តក៏បាន តែកុំធ្វើជាមិនយល់សំណួរបែបនេះ គេមិនទទួលយកបានទេ។សូមរងចាំភាគបន្ត..!!!
#ថេយ៍ស៊ី

YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21