ងាកមកមើលគូរជេហូបនឹងហ្វីឡាវិញ អ្នកទាំងពីរដើរមកកន្លែងសួនផ្កាមួយកន្លែង ដែលមាននៅមុខសណ្ឋាគារនេះតែម្តង ជេហូបអូសដៃនាងតូចមកនិយាយគ្នានៅពីមុខសណ្ឋាគារ ដែលមានអាងទឹកមួយនៅជិតកន្លែងនោះ។
'' លោកនាំខ្ញុំមកទីនេះធ្វើអី? '' ហ្វីឡា ប្រលែងដៃចេញពីការចាប់របស់នាយ រួចសួរសំណួរទៅនាយទាំងឆ្ងល់ អូសនាងចេញមកបែបនេះ ដូចជាមិនស្រួលទាល់តែសោះ ឬអូសនាងមកបន្ទោសស្តីឲ្យទេដឹង ប្រហែលមិនអាចទេ។
'' លោក? នេះខ្ញុំជាគ្រូរបស់នាង នាងហៅខ្ញុំលោកចឹងឬ? ហ្វីឡា '' ជេហូប ជ្រួសចិញ្ចើមឆ្ងល់ នេះនាងក្លាហានហ៊ានហៅឈ្មោះរបស់នាយសុទ្ធតែលោកទៀត ទាំងដែលនាយមានឋានះជាគ្រូរបស់នាង។
'' នេះមិនមែនជាម៉ោងបង្រៀនឯណា រឿងអីដែលខ្ញុំហៅថាលោកមិនបាននោះ? ណាមួយពេលនេះខ្ញុំមានឈ្មោះជាគូរដណ្តឹងរបស់លោក ហៅប៉ុណ្ណឹង វាដូចជាមិនខុសទាស់អ្វីឡើយ ''
ហ្វីឡាញញឹមឌឺដាក់នាយ នេះមិនមែននៅក្នុងពេលម៉ោងរៀនឡើយ រឿងអីដែលនាងត្រូវ ហៅថាលោកគ្រូនោះ ហើយពេលនេះ នាងមានឋានះជាគូរដណ្តឹង ដែលជាភរិយានៅថ្ងៃអនាគត ហៅចឹងក៏មិនខុសអ្វីដែរ។
'' ហៅលោកធ្វើអី? ម៉េចក៏មិនហៅបងតែម្តងទៅ យ៉ាងណាខ្ញុំក៏មានឈ្មោះជាបងរបស់នាងស្រាប់ហើយ ហើយថ្ងៃអនាគតវិញ ខ្ញុំក្លាយជាប្តីរបស់នាងដូចគ្នា សឺតត… '' ជេហូប ដើរទៅកាន់តែគៀកជិតនាងក្រមុំនិយាយជិតត្រចៀករបស់នាង នឹងឆ្លៀតថើបថ្ពាល់នាងមួយខ្សឺតដូចគ្នា។
'' អ្ហាយ៎យ…មនុស្សឆ្កួត លោកឯងមកថើបខ្ញុំធ្វើអី? '' នាងក្រមុំស្រែកចាច រួចយកដៃជូតថ្ពាល់កន្លែងដែលនាយថើបមិញនេះ ព្រមទាំងធ្វើមុខខឹងសម្បារដាក់នាយ នៅមិននៅមកថើបនាងទៅកើត គួរឲ្យស្អប់។
'' គ្រាន់តែថើបអនាគតប្រពន្ធបន្តិចមិនបានទេហ្ហេស? អីក៏កំណាញ់ម៉្លេះ '' អ្នកកម្លោះលើកចិញ្ចើមឌឺស្រីតូច ដែលគ្រាន់តែថើបតែបន្តិចសោះ នាងក្រមុំខឹងស្អប់ដល់ថ្នាក់នេះ ចុះបើសិនជាមាត់ប៉ះមាត់វិញនោះ នាងមិនខឹងដល់ថ្នាក់ សម្លាប់គេចោលទៅហើយទេហ្ហេស។
'' មិនបាន ខ្ញុំជាស្រី ហើយលោកជាមនុស្សប្រុស ណាមួយលោកមានមនុស្សដែលលោកស្រឡាញ់រួចហើយ ចឹងលោកមិនអាចធ្វើបែបនេះបានទេ '' ហ្វីឡា ពោលទាំងទឹកមុខស្មើវិញម្តង ត្រូវហើយ ជេហូបមានមនុស្សស្រីដែលគេ ស្រឡាញហើយ ដូចច្នេះគេនឹងនាងមិនគួរស្និទ្ធស្នាលនឹងគ្នាទេ ទោះជាមានឈ្មោះថាជាគូរដណ្តឹងក៏ដោយ ក៏ពួកគេមិនអាចធ្វើអ្វីលើសពីហ្នឹងបានដែរ។
'' មនុស្សដែលបងស្រឡាញ់? អូនចង់សំដៅលើអ្នកណា? '' ជេហូប ប្តូររហ័សប្រែជានិយាយអូនបងភ្លាម ហើយនាយរឹតតែមិនយល់ ពេលនាងតូចនិយាយថាខ្លួនគេមានមនុស្សដែលគេស្រឡាញ់ ទាំងដែលគេគ្មានចិត្តលើអ្នកណាក្រៅពីនាងឡើយ។
'' គិតមើលខ្លួនឯងទៅ '' ពោលរួច នាងតូចក៏ដើរចូលទៅខាងក្នុងមុននាយទាំងទឹកមុខស្រពោន ចំណែកឯជេហូបវិញ នៅឈរមើលផែនខ្នងរបស់នាង មិនយល់ថានាងចង់សំដៅលើនរណា។ ដោយខ្ជិលគិតច្រើន នាយក៏ដើរទៅតាមនាងពីក្រោយចូលទៅក្នុងសណ្ឋាគារវិញ។
បន្ទាប់ពីចូលមកដល់ខាងក្នុងហើយ ពួកគេក៏ចាប់ផ្តើមញាំ ដោយចាស់ៗទាំងសងខាង កំពុងតែនិយាយគ្នាពីនេះពីនោះសើចសប្បាយរហូត លើកលែងតែនាងតូចនឹងជេហូបតែប៉ុណ្ណោះ ដែលមិនបាននិយាយ បានត្រឹមតែអោនមុខចុះរហូត។
ជេហូបសម្លឹងមើលទៅនាងតូចមិនព្រិចភ្នែក ពេលដែលនិយាយជាមួយគ្នាមិញនេះ នាយនៅឆ្ងល់សម្តីដែលនាងនិយាយថាគេមានមនុស្សដែលគេស្រឡាញ់រួចហើយ ចំណុចនេះហើយ ដែលនាយមិនយល់ មិនយល់ថានាងចង់សំដៅលើនរណា?
ព្រោះតែគេមិនបានមានស្រី ណានៅក្នុងចិត្តក្រៅពីនាងឡើយ មនុស្សដូចជាគេធ្លាប់មានប្រវត្តិមានស្នេហាមកពីណា នាងចេះតែគិតខ្លួនឯង។
ការញាំក៏បានបញ្ចប់ ពួកគេទាំងអស់គ្នាក៏បំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយហ្វីឡាម៉ាក់របស់នាងឲ្យនាងជិះឡានទៅផ្ទះវិញជាមួយជេហូប ដើម្បីឲ្យបានស្គាល់គ្នាឲ្យកាន់តែច្រើនជាងមុន។
ឡានបើកទៅមុខជារឿយៗ ជេហូបបញ្ជាចង្កូតឡានផង សម្លឹងមើលនាងតូចដែលបែរមុខទៅម្ខាងផង តាំងពីចូលមកក្នុងឡានមក ហ្វីឡាមិនព្រមនិយាយជាមួយគេសោះ គិតតែសម្លឹងមើលក្រៅកញ្ចក់ធ្វើមិនដឹង ប្រៀបដូចជាគេគ្មានរូបរាងឲ្យនាងនិយាយរក ឬសម្លឹងមើលគេឡើយ។
ទុកគេដូចជាមនុស្សចម្លាក់ ដែលមិនចេះនិយាយ មិនចេះមាត់កអ្វីទាំងអស់ គ្រាន់តែងាកមកខាងគេបន្តិចក៏គេអស់ចិត្តដែរ តែនេះនាងមិនសូម្បីតែងាកមករកគេសោះ នាងចិត្តដាច់ពេកហើយ។
សូមរងចាំភាគបន្ត...!!!!#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21