Part62

839 54 0
                                    

  #Skip

   ជុងហ្គុកចូលមកដល់ក្នុងផ្សារទំនើបរួចរាល់គេងាកឆ្វេងស្តាំសម្លឹងមើលនាយគ្រប់ទិសទី នៅតែមិនឃើញនាយទៀត ទើបគេឡើងជណ្តើរទៅមើលជាន់ខាងលើ ក្រែងបានឃើញនាយនៅជាន់ខាងលើនោះ។ 

     មកដល់ជាន់ខាងលើហើយ ជុងហ្គុកនៅតែក្រឡេកមើលឆ្វេងស្តាំដដែល ក្រែងអាចឃើញថេយ៉ុងក៏ថាបាន។

     តែគេងាកទៅទិសខាងជើងនៃខ្លួនរបស់គេកំពុងតែឈរនៅក៏ឃើញថេយ៉ុងកំពុងតែនៅហាងពេជ្រជាមួយនឹងមនុស្សស្រីម្នាក់។

     ពួកគេកំពុងតែឈរសម្លឹងមើលចិញ្ចៀន ដោយស្រីម្នាក់នោះ យកចិញ្ចៀនមួយវង់មកពាក់នៅដៃឆ្វេងរបស់នាងលើកបង្ហាញទៅនាយ រួចពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅមក។ 

     '' នេះមែនទេ ដែលថារវល់នោះ '' ទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀត បេះដូងចាប់ផ្តើមលែងដំណើរការ វាគាំងមិនចង់ដកដង្ហើមបានតទៅ ទៀត។

     ពេលឃើញមនុស្សដែលគេស្រឡាញ់កំពុងតែនៅជាមួយស្រីផ្សេង សំខាន់គេកំពុងតែនៅក្នុងហាងពេជ្រថែមទៀត ស្រីម្នាក់នោះពាក់ចិញ្ចៀនដៃនាងខាងឆ្វេង បានន័យថាពួកគេរៀបការជាមួយគ្នាមែនទេ?ចុះយប់មិញនេះមកគេងជាមួយគេធ្វើអី? បើមានមនុស្សដែលខ្លួនស្រឡាញ់ហើយ មកចង់សុំត្រូវគ្នាជាមួយគេធ្វើអី? ផ្តល់ក្តីសង្ឃឹមឲ្យគេគិតថាខ្លួននាយនៅតែស្រឡាញ់គេម្តងទៀតធ្វើអី? មកនិយាយថាស្រឡាញ់គេម្តងទៀតធ្វើអី។

    បើនាយកំពុងតែជិតរៀបការជាមួយអ្នកផ្សេងទៅហើយនោះ? ចូលចិត្តតែធ្វើរឿងដដែលៗ បោកចិត្តរបស់គេដដែលៗ មកពីគេល្ងង់ខ្លួនឯង ដែលអាចឲ្យនាយបោកម្តង ទៀតមែនទេ? កំហុសគ្រប់យ៉ាងគឺមកពីគេដោយខ្លួនឯង។

     '' ហ៊ឹកៗៗ '' ជុងហ្គុក បានត្រឹមតែយកដៃខ្ទប់ទ្រូងខាងឆ្វេងរបស់ខ្លួនទាំងឈឺចាប់ មនុស្សដែលគេស្រឡាញ់កំពុងតែរៀបការមែនទេ? គេកំពុងតែត្រូវនាយទាត់ចោលម្តងទៀតមែនទេ? ហេតុអីក៏យប់មិញនេះមកធ្វើរឿងនោះជាមួយគេ បើសិនជានាយប្រុងរៀបការហើយនោះ? នាយពិតជាពូកែសម្តែង ធ្វើឲ្យគេជឿម្តងហើយម្តងទៀតពិតមែន។ 

ម្ចាស់បេះដូង (ចប់)Where stories live. Discover now