'' បាទ…! អស់ហើយឬនៅ? '' ជុងហ្គុក ឆ្លើយបង្អូរ សម្លេង ទោះជាបដិសេធក៏ត្រូវប្រុសម្នាក់នេះមិន សុខចិត្តដដែល ចឹងសុខចិត្តឆ្លើយយល់ព្រមតែម្តងទៅ ឲ្យវាចប់រឿងល្អជាង។
'' ហើយកុំភ្លេចយករូបដែលបងថតនោះដាក់ Lock screenផងណា ចាំបងផ្ញើររូបទៅឲ្យអូន ឮអត់ហ្ហាស? '' ថេយ៉ុង ស្រែកហៅអ្នកម្ខាង ព្រោះមើលទៅដូចជាមិនស្តាប់គេនិយាយសោះ តិចដេកមុនគេបាត់ទៅ ព្រោះឃើញស្ងាត់មាត់មួយសន្ទុះយូរគួរសម។
'' អស់ហើយមែនទេ? ខ្ញុំនឹងបានគេង '' ជុងហ្គុក ធុញដល់កំពូល ប្រុសម្នាក់នេះចូលចិត្តនិយាយអឺអើតែ ម្នាក់ឯង ទោះគេបដិសេធក៏នាយនៅតែបង្ខំដដែលហ្នឹង ធ្វើក៏ខុស មិនធ្វើក៏ខុស។
'' អស់ហើយបាទ បើស្អែកមិនឃើញទេច្បាស់ជាត្រូវ មិនខានអូនឯង ''
'' អឺ…! '' ទឺត… ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់ ហើយថេយ៉ុងក៏ញញឹមយ៉ាងសប្បាយចិត្ត ដែលអាចធ្វើឲ្យកូនទន្សាយមួយក្បាលនេះស្តាប់តាមគេ ទោះជាគេបង្ខំក៏ដោយ ក៏នាយនូវតែសប្បាយចិត្តដដែល មិនងាយអាចបញ្ចាឲ្យក្មេងម្នាក់នេះធ្វើតាមគេទេ បានដៃម្តង ត្រូវតែធ្វើឲ្យណាណីម្តងទើបបាន។
'' មកនិយាយគម្រាមយើង មើលតែយើងនឹងជាអ្នក ទោសរបស់គេចឹង កុំគិតថាខ្ញុំធ្វើតាមលោកឯងឲ្យសោះ ឆឹស!! '' ជុងហ្គុក ទុកទូរស័ព្ទនៅជ្រុងម្ខាង ហើយបិទភ្នែកសង្ខំដេកយកថ្ងៃថ្មីវិញល្អជាង ខ្ជិលខ្វល់នឹងអាមុខដូចជាស្វានឹងណាស់។
ពន្លឺព្រះអាទិត្យរះបភ្លឺដល់មនុស្សគ្រប់គ្នា ដែល រស់នៅលើភពផែនដីមួយនេះ រ៉ូតរះក្រោកពីព្រឹកដើម្បីទៅធ្វើការងាររបស់ខ្លួនជាប្រចាំ ឯសិស្សានុសិស្សខ្លះក៏ទៅសាលារៀនបន្តការសិក្សារបស់ពួកគេ។នាយតូចជុងហ្គុកដើរចូលមកក្នុងទីធ្លាសាលាយ៉ាង ស្រស់ស្រាយ ព្រោះតែយប់មិញនេះ គេគេងលក់ស្រួល ជាងយប់រាល់ដង ហើយក៏ដើរទាំងញញឹមញញែម ពណ្ណរាយមន្តស្នេហ៍ដល់មនុស្សដែលក្រឡេកឃើញគេ ធ្វើឲ្យលង់ងើបក្បាលមិនរួចទៅហើយ គ្រាន់តែកូនទន្សាយមួយក្បាលនេះញញឹមតាមធម្មតា តែស្នាម ញញឹមរបស់គេ ធ្វើឲ្យមនុស្សដែលបានសម្លឹងមើល អាចធ្លាក់ក្នុងអន្លក់ស្នេហ៍ត្រឹមតែមួយពព្រិចភ្នែកបាន។
'' អេ! កូនទន្សាយ '' ថេយ៉ុង ដែលចាំជុងហ្គុកតាំងពីមកដល់មុននេះក៏រត់មកជិតរាងតូច ធ្វើឲ្យរាងតូចអាក់ ដំណើរងាកមកមើលមុខរបស់នាយ។
'' មានការអីហ្ហេស? ខ្ញុំប្រញាប់ទៅចូលថ្នាក់ ព្រោះ ខ្លាចយឺត '' ជុងហ្គុក និយាយធម្មតាធ្វើដូចជាគ្មានអ្វីកើត ឡើង ថាពីយប់មិញនេះគេបាននិយាយអ្វីខ្លះជាមួយ នាយ។
'' ឯណាទូរស័ព្ទរបស់អូន ឲ្យបងមើលបន្តិច '' ថេយ៉ុង និយាយទាំងញញឹម សង្ឃឹមថាពេលដែលយកមកហើយ នឹងឃើញអ្វីដែលគេបានរំពឹងទុក។
'' នេះ! '' ជុងហ្គុក ហុចទូរស័ព្ទឲ្យទៅនាយ ទាំងមិន ស្ទាក់ស្ទើរ រីឯថេយ៉ុងក៏ទទួលយកវាមកយ៉ាងលឿន ចុច បើកសោយ៉ាងរហ័ស តែក៏ត្រូវធ្លាក់ទឹកមុខដែលញញឹម មិញនេះ ប្រែជាមុខក្រញ៉ូវភ្លាមៗ។
'' បងបានប្រាប់ហើយថាឲ្យអូនតាំងរូបដែលបងផ្ញើរឲ្យ? ហេតុអីមិនធ្វើតាមបង? '' ថេយ៉ុង សម្លត់រាងតូចព្រោះតែបើកវាមើលក៏ឃើញថា ជារូបអ្វីផ្សេងដែលមិនមែនជារូបរបស់ពួកគេទៅវិញ តាំងដែលពីម្សិល មិញ គេបាននិយាយហើយថាឲ្យដាក់តាំងរូបរបស់គេពីរនាក់ ស្រាប់តែពេលបើកមើលជារូបផ្សេងបែបនេះ ទើបធ្វើឲ្យគេខឹងឡើងមក។
'' យប់មិញខ្ញុំភ្លេច ខ្ញុំងងុយគេងពេកទើបមិនបានចាប់អារម្មណ៍ '' ជុងហ្គុក និយាយទាំងមិនខ្វល់ ព្រោះគេគ្មានបំណងធ្វើតាមបញ្ជារបស់ថេយ៉ុងទៅវិញទេ រឿងអីដែលគេត្រូវធ្វើតាមនាយនោះ គេមិនមែនជាកូនអុកសម្រាប់ឲ្យនាយបញ្ជាធ្វើនេះធ្វើនោះបានតាមតែចិត្តរបស់នាយទេ។
'' បងប្រាប់អូនហើយមែនទេ? ថាបើអូនមិនធ្វើតាមបងនិយាយ រូបរបស់ពួកយើងនឹងត្រូវឲ្យគេបានឃើញគ្រប់គ្នា '' ថេយ៉ុង សង្រ្គឺតជើងធ្មេញ ព្រោះនាយសម្លឹងមើលផ្ទៃមុខរបស់ជុងហ្គុកអាចស្មានដឹងថា ជុងហ្គុកមិនចង់ធ្វើទៅវិញទេ មិនមែនភ្លេចដូចគេនិយាយឡើយ។
'' លោកគ្មានសិទ្ធិមកបញ្ជាខ្ញុំនោះទេថេយ៉ុង ហើយរូបដែលលោកថតនោះ ក៏ឆាប់លុបវាចេញទៅ តែបើលោកចង់ឲ្យគេគ្រប់គ្នាបានឃើញណាស់ ក៏ផុសទៅ ធ្វើអ្វីតាមដែលលោកចង់ទៅ '' ជុងហ្គុក តបទៅទាំងមិនខ្លាចរអា មកនិយាយគម្រាមគេរហូត គិតថាគេជាស្អីទៅ? គិតថាចង់បញ្ជាឲ្យគេធ្វើនេះធ្វើនោះតាមតែចិត្តរបស់នាយមែនទេ? គេមិនមែនជាកូនអុកសម្រាប់ឲ្យនាយបញ្ជាបានតាមតែចិត្តរបស់នាយទេ។
'' កុំផ្គើនយើងឲ្យសោះ ជុងហ្គុក ស្គាដែននីស '' ថេយ៉ុង ទាញដៃជុងហ្គុកឲ្យមកជិតនឹងខ្លួនរបស់គេ សម្លឹងមើលមុខជុងហ្គុកទាំងខ្សែភ្នែកក្រហមព្រោះខឹង ក្មេង ប្រុសម្នាក់នេះ ហ៊ានសូម្បីតែតមាត់ជាមួយគេ ឃើញគេបានចិត្តធ្វើល្អតែបន្តិចក៏ធ្វើរឹកធំដាក់គេទៅហើយ។#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21