'' ព្រោះបងមិនទាន់គិតរឿងនោះ '' ថេយ៉ុង ឆ្លើយហើយ ក៏ងើបឈរអស់កម្ពស់ឡើងដើរយកទូរស័ព្ទមកចុចលេងបន្តទៀតធ្វើមិនដឹង។'' បងមិនបានស្រឡាញ់អូនពិតទេហ្ហេស? ហ៊ឹកៗៗ... បងគ្រាន់តែចង់យកអូនជាមនុស្សកំដរអារម្មណ៍បងមែនទេ បងគ្រាន់តែចង់លេងសើចនឹងអូនមែនទេ? ឆ្លើយមក '' ជុងហ្គុក ដើរទៅឈរពីមុខរបស់នាយ ដោយកញ្ឆក់ទូរស័ព្ទដៃរបស់នាយបោះចោលលើពូក ទាំងមិនខ្វល់ថានាយខឹងនឹងគេដែលហ៊ានគប់ទូរស័ព្ទរបស់នាយចោល។
'' កុំរករឿងបងខុសទំនងបានទេ? បងធុញ '' ថេយ៉ុង ជ្រុលស្រែកដាក់ជុងហ្គុក នឹងរុញជុងហ្គុកឲ្យដួលទៅលើពូកមួយទំហឹង។
'' ធុញហ្ហ៎? បងចេះនិយាយពាក្យធុញនឹងអូនហើយមែនទេ? ហ៊ឹកៗៗ...បងប្តូរហើយ បងលែងស្រឡាញ់អូនហើយ ''
ឌឹប ឌឹប ឌឹប
ជុងហ្គុកចូលមកគក់ទ្រូងរបស់នាយជាច្រើនដៃ គេស្រែកយំដាក់នាយទាំងខឹង ហ៊ានស្រែកឲ្យគេ ហ៊ានច្រានគេឲ្យដួលនេះនាយប្រាកដជាលេងស្រឡាញ់គេដូចមុនហើយ។
ដល់ថ្នាក់ហ៊ានស្រែកគំហកឲ្យគេបែបនេះ ជាពិសេសគឺនាយនិយាយថាធុញគេ ទាំងដែលកន្លងមកនាយមិនដែលប្រើ ពាក្យនេះដាក់គេឡើយ តែថ្ងៃនេះវិញ ទាំងនិយាយថាធុញ ទាំងស្រែកគំហកឲ្យគេទៀត នាយពិតជាប្លែកខ្លាំងណាស់។
'' កុំធ្វើខ្លួនគួរឲ្យរំខានបានទេ? គួរឲ្យធុញខ្លាំងណាស់ '' ថេយ៉ុង ចាប់កដៃរបស់នាយតូចជាប់ រួចស្រែកសម្លុតរាងតូចម្តងទៀត។
ព្រមទាំងបោះពាក្យសម្តីគ្រោតគ្រាតទៅរាងតូច ដល់ថ្នាក់រាងតូចងក់ក្បាលយល់ ស្របនូវទង្វើរបស់នាយ ហើយឈានជើងថយក្រោយមួយរំពេច។
'' ហ៊ឹកៗៗ ខ្ញុំយល់ហើយ អរគុណដែលបោកក្តីស្រឡាញ់របស់ខ្ញុំរយះពេលយូរបែបនេះ ប្រហែលជារកអ្នកថ្មីជួបពិតប្រកដហើយ ជូនពរឲ្យស្រឡាញ់គ្នាឲ្យបានយូរ កុំបោកក្តីស្រឡាញ់របស់គេ ដូចធ្វើមកលើខ្ញុំអី ''
ជុងហ្គុក ញញឹមទាំងទឹកភ្នែកលាយចូលគ្នា តែប៉ុណ្ណឹងគេយល់ហើយ មនុស្សគេអស់ចិត្ត គេតែង តែប្រើពាក្យសម្តីស្រែកគំហកតែបែបហ្នឹងឯង។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21