Part58

809 56 1
                                    

  ថ្ងៃមង្គលរបស់ជេហូបនឹងហ្វីឡាក៏ឈានមកដល់ កម្មវិធីមួយនេះ ប្រារព្ធធ្វើនៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល។ភ្ញៀវជាច្រើនកុះករនាំគ្នាចូលរួមថ្ងៃមង្គលការរបស់កូនប្រុសស្រីមួយគូរមានសុទ្ធតែពពួកអ្នកអភិជនទាំងអស់។

     ទីកន្លែងរៀបចំយ៉ាងប្រណិត ភ្លើងពណ៌ចំរុះរៀបតាំងពីផ្លូវចូលរហូតដល់ខាងក្នុងកម្មវិធី អមជាមួយនឹងការរចនាម៉ូតសណ្ឋាគារបានយ៉ាងស្រស់ស្អាត មានផ្កាចំរុះពណ៌ជាច្រើន ដែលសុទ្ធតែជាផ្កាស្រស់ទាំងអស់។

      ខាងក្នុងសណ្ឋាគារនឹងនៅខាងក្រៅរៀបចំពពេញទៅដោយការច្នៃប្រឌិត ទីកន្លែងមើលទៅស្រស់ស្អាត នឹងសម្បូររបស់ញាំជាច្រើនដែលសុទ្ធតែជាអាហារលំដាប់ៗ។

     '' ភ្ញៀវច្រើនខ្លាំងណាស់ '' ជុងហ្គុក ឈរនិយាយជាមួយនឹងជីមីន ដែលកំពុងតែនៅខាងមុខដើម្បីទទួលភ្ញៀវអមជាមួយនឹងកូនកម្លោះកូនក្រមុំជាមួយនឹងយ៉ុនហ្គីដែរ។

     '' ធម្មតាទេឯង '' ជីមីន ងាកមកឆ្លើយជាមួយ នឹងមិត្ត រួចក៏ងាកមកទទួលភ្ញៀវបន្ត ចំណែកឯជុងហ្គុកវិញ គេក្រឡេកឃើញថេយ៉ុងដើរមកពីចម្ងាយជាមួយនឹងណាមជុន ទើបត្រូវបែកភ្នែកធំៗឡើងមក។

      រយះពេល៤ឆ្នាំដែលគេមិនដែលបាន ឃើញ មិនធ្លាប់បានឮសម្លេង តែពេលនេះ អ្នកដែលធ្លាប់ធ្វើឲ្យគេឈឺ ដេកយំនឹកអស់រយះពេល៤ឆ្នាំមកនេះ កំពុងតែដើរសំដៅមករកគេហើយ។ 

     '' យើងទៅស្រូបខ្យល់អាកាសនៅខាង ក្រៅសិនហើយ '' ពោលរួច ជុងហ្គុកក៏ដើរចេញទៅភ្លាម ដោយមិនឲ្យជីមីនសួរនាំទាន់។

     '' យ៉ាប់មែន '' ជីមីន ក្រវីក្បាលហួសចិត្តនឹងជុងហ្គុក ក៏ក្រឡេកឃើញថេយ៉ុងដើរមកជាមួយនឹងណាមជុន ទើបគេអាចស្មានដឹងថា ច្បាស់ជាគេចមុខពីថេយ៉ុងមិនខាន។

     '' ជុងហ្គុកទៅណាហើយ? មិញឃើញឈរនៅជាមួយជីមីនតើ '' មកដល់កន្លែងទទួលភ្ញៀវ ថេយ៉ុងក៏សួរទៅយ៉ុនហ្គីភ្លាម។

      ពេលដែលគេដើរចូលមកមិញនេះ គេបានឃើញជុងហ្គុកឈរជិតជីមីនច្បាស់ណាស់ តែពេលនេះ បាត់ទៅណាហើយក៏មិនដឹង។

ម្ចាស់បេះដូង (ចប់)Where stories live. Discover now