'' ឯងមើលក្រោយខ្នងឯងទៅ '' ហ្វីឡា ក៏ងាកតាម ជុងហ្គុកប្រាប់ ទើបឃើញថាលោកគ្រូរបស់នាងកំពុងតែ អង្គុយញាំបាយជាមួយនឹងមនុស្សស្រីម្នាក់។
'' ហ៊ើយ! គ្រាន់តែឃើញប៉ុណ្ណឹងសោះហ្ហាស អានឹង ករណីលើកលែងហើយ ទាល់តែជួបមុខគ្នាពេលនៅក្នុង ថ្នាក់បានយកជាការ '' ហ្វីឡា រហ័សងាកមកវិញយ៉ាង លឿន ព្រោះតែមិនចង់មើលសកម្មភាពរបស់ពួកគេទាំង ពីរ វាដូចជាឈឺចាប់យ៉ាងម៉េចក៏មិនដឹង ហើយនាងក៏ ព្យាយាមនិយាយបន្លំដើម្បីកុំឲ្យមិត្តនាងដឹងថានាងកំពុង តែអន់ចិត្តនឹងអ្វីមួយ។
'' តែថាស្រីម្នាក់នោះជាអ្នកណាទៅវើយ? មើលទៅ ដូចជាស្និតស្នាលគ្នាណាស់ '' ជុងហ្គុក សម្លឹងមើលទៅគ្រូ របស់គេមិនដាក់ភ្នែក ព្រោះតែចង់ដឹងថាស្រីម្នាក់នោះជាអ្នកណា? ដល់ថ្នាក់អង្គុយញាំបាយជាមួយគ្នា ដោយមិនគិតថាសិស្សគ្រប់គ្នាស្គាល់ពីទំនាក់ទំនងរបស់ពួកគេ។
'' គាត់ជាគ្រូនៅទីនេះដូចគ្នា តែគាត់បង្រៀននៅអគារផ្សេងទៀត '' ជីមីន និយាយប្រាប់ដើម្បីកុំឲ្យជុងហ្គុកឆ្ងល់ មុននឹងគេចូលមករៀននៅទីនេះគេដឹងរឿងនៅសាលាមួយនេះច្រើនគួរសម ទើបអ្នកណាសួរអីឬក៏ឆ្ងល់អ្វីគេអាចឆ្លើយបាន បើសិនជាគេដឹងអំពីវា។
'' កុំទៅខ្វល់នឹងពួកគេអី ឆាប់ញាំបាយទៅ នឹងអាល បានចូលថ្នាក់វិញ '' រាងតូចទាំងពីរងក់ក្បាលហើយបន្ត ញាំម្តងទៀត ចំណែកនាងតូចញាំលែងចូលហើយ ព្រោះតែមិនដឹងថាកើតស្អី ចិត្តរបស់នាងដូចជាពិបាកដកដង្ហើមថប់ៗយ៉ាងម៉េចក៏មិនដឹង នៅពេលដែលបានឃើញគ្រូដែលនាងនិយាយថាស្អប់ពេញៗមាត់ កំពុងតែនៅជាមួយមនុស្សស្រីបែបនេះ។បន្ទាប់ពីញាំអាហាររួចរាល់អស់ហើយ ពួកគេទាំងបីក៏ ដើរទៅថ្នាក់រៀនៗរហូតទាល់តែដល់ម៉ោងត្រឡប់ទៅផ្ទះវិញ រួចពួកគេឈរចាំបងប្រុសនឹងអ្នកបើកឡានរបស់គេដូចជារាល់ដង។ ជីមីន នឹង ជុងហ្គុកពួកបងរបស់គេនឹងអ្នកបើកឡានបានមកយកហើយ នៅឡើយតែនាងតូចហ្វីឡាតែប៉ុណ្ណោះដែលមិនទាន់ទៅព្រោះបងរបស់នាងមិនទាន់មកដល់។
'' បងប្រុសហេតុអីក៏យូរបែបនេះ? '' នាងតូចទម្ទ្រាំ ជើងឈររអ៊ូតែម្នាក់ឯង ព្រោះតែបងប្រុសរបស់នាងដូច ជាក្រមកទទួលនាងយូរជាងរាល់ដងខ្លាំងណាស់។
'' ជាប់ញ៉ែស្រីនៅឯណាទេដឹង? '' ហ្វីឡា រអ៊ូហើយ ងាកមើលទៅខាងស្តាំដៃរបស់នាងក៏បានឃើញលោកគ្រូដែលនាងនិយាយថាស្អប់មិនចូលចិត្តពេញៗមាត់កំពុងតែបើកទ្វារឡានឲ្យមនុស្សស្រីដែលគេញាំបាយជាមួយគ្នាមិញនេះ។
នាយបើកទ្វារឡានឲ្យនាងចូលទាំងទឹកមុខញញឹមជាប់មើលទៅដូចជាពេញចិត្តណាស់ រួចហើយក៏ដើរទៅបញ្ជាកន្លែងចង្គូតឡានហើយក៏បើកចាកចេញទៅ។
'' ស្និតស្នាលគ្នាសម្បើមណាស់ ជាអ្វីនឹងគ្នាឲ្យប្រាកដទៅ '' ហ្វីឡា សម្លឹងមើលទៅឡានដែលបើកចេញទៅទាំងកំពុងតែឆ្ងល់ ថាគ្រូរបស់នាងនឹងស្រីម្នាក់នោះជាអ្វីនឹងគ្នាទៅ ហេតុអីក៏ស្និតស្នាលគ្នាដល់ថ្នាក់ជូនគ្នាទៅវិញទៅមកបែបនេះ? ថែមទាំងញាំបាយក៏ជាមួយគ្នាទៀតផង ដោយមិនគិតថាសិស្សានុសិស្សអាចជាគិតថាពួកគេមានទំនាក់ទំនងនឹងគ្នាសោះ។
'' មិនមែនជារឿងរបស់ឯងនោះទេនាងហ្វី កុំទៅខ្វល់អី '' នាងបណ្តេញការគិតរបស់ខ្លួនឲ្យចេញពីខួរក្បាលរបស់នាង ហើយក៏ជួនពេលដែលឡានរបស់បងប្រុសនាងមកដល់ល្មម។
'' ហ្វីឡើងឡានមក សុំទោសដែលឲ្យចាំយូរព្រោះបងរវល់រឿងនៅក្នុងសាលាជាមួយនឹងមិត្តរបស់បងបន្តិច '' យ៉ុនហ្គី ចុះទៅបើកទ្វារឡានឲ្យប្អូនដែលឈរធ្វើមុខស្រពោនដូចជាកំពុងតែខឹងនឹងនាយ។
'' ចា៎ មិនអីទេបងប្រុស '' នាងតូចញញឹមស្រាល ហើយក៏ចូលទៅក្នុងឡានអង្គុយដាក់ខ្សែក្រវ៉ាត់យកកាសមកស្តាប់នឹងត្រចៀកបិទភ្នែកគេងសិនទម្រាំតែដល់ផ្ទះរបស់នាង។
'' ខឹងបងមែនទេហ្វី? '' នាយនិយាយតិចៗម្នាក់ឯង សម្លឹងមើលកាយវិការរបស់ប្អូនស្រីទាំងមិនស្រណុកចិត្ត ព្រោះប្រហែលជានាងខឹងនឹងគេដែលមកទទួលយូរមិន ខានមើលចុះធ្វើប្រងើយដាក់គេខ្លាំងណាស់។ ដោយមិន ចង់គិតច្រើន គេក៏ចូលទៅក្នុងឡានកន្លែងបញ្ជាចង្គូតឡានរួចក៏បើកទៅមុខសំដៅទៅផ្ទះរបស់ខ្លួន។#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21