Part27: ស្នេហ៍តែម្ខាង💔

979 61 0
                                    

     '' មានការអីមែនទេ? ហ្វីឡា '' ជេហូប ទុកការងារចោលមួយឡែកសិន រួចងាកសម្លឹងមើលមកនាងតូចវិញម្តង មករកគេបែបនេះច្បាស់ជាមានរឿងអីសំខាន់មិនខាន។
    '' នេះការងាដែលលោកគ្រូឲ្យខ្ញុំធ្វើ ខ្ញុំធ្វើវារួចរាល់ហើយ '' នាងតូចហ្វីឡាដាក់ឯកសារនោះនៅលើតុ រួចហុចទៅឲ្យ នាយមើល ហើយនាយក៏យកមកវាមើល ឃើញថានាងធ្វើ បានល្អខ្លាំងណាស់។
     '' ត្រឹមតែពីរថ្ងៃសោះ នាងអាចធ្វើវាលឿនយ៉ាងនេះ នាងពិតជាពូកែណាស់ហ្វីឡា '' ជេហូប សម្លឹងមើលឯកសាររួចរាល់អស់ហើយ ក៏ងើបមុខនិយាយជាមួយនាងទាំង ញញឹមស្រស់ទៅនាង ព្រោះនាងអាចធ្វើវាបានលឿនជាង ការគិតរបស់នាយទៅទៀត គេទុករយះពេលឲ្យបីថ្ងៃតែរយះពេលតែពីរថ្ងៃសោះ នាងធ្វើហើយលឿនយ៉ាងនេះពិតជាពូកែពិតមែន។
     '' ចាស បើអស់អីហើយ នាងខ្ញុំសុំទៅសិនហើយ '' ហ្វីឡា សុំចេញទៅមុន ព្រោះតែស្នាមញញឹមរបស់លោកគ្រូនាង ធ្វើឲ្យនាងអៀនដល់ថ្នាក់មុខក្រហម ទើបរហ័សភៀសខ្លួនគេចចេញពីនាយទៅសិន បើឲ្យនៅយូរទៀត អៀនស្លាប់នៅនឹងមុខនាយមិនខាន។
     '' ទៅចុះ '' ជេហូប ញញឹម ហើយនាងតូចអោនគោរព មុននឹងចាកចេញទៅវិញទាំងមុខក្រហមដូចជាម្ទេសទុំ ព្រោះតែស្នាមញញឹមរបស់លោកគ្រូនាង ធ្វើឲ្យបេះដូងរបស់នាងលោតញាប់ខ្លាំងណាស់ នេះគ្រាន់តែនាយញញឹមសោះ ក៏ធ្វើឲ្យចិត្តនាងរំភើបបានដែរ ចុះបើសិនជានាយមកសារភាពស្រឡាញ់នាងនោះ នាងមិនរំភើបដល់ថ្នាក់សន្លប់ហើយទេហី។

     ហ្វីឡាបើកទ្វាចេញមកក្រៅ ក៏ប្រទាក់ឃើញស្រីដែលញាំបាយជាមួយគ្រូរបស់នាងកាលពីម្សិលមិញ កំពុងតែដើរសំដៅមកបន្ទប់គ្រូរបស់នាង ហើយនាងញញឹមដាក់ហ្វីឡាបន្តិច មុននឹងដើរហួសចូលក្នុងបន្ទប់របស់នាយបាត់ ដោយមិនចាំបាច់គោះទ្វារចូលសុំអនុញ្ញាតឡើយ ខុសពីនាងដែលមុននឹងចូលទៅត្រូវគោះទ្វាសុំអនុញ្ញាពីនាយសិន បានអាចចូលទៅបាន។
    '' ជាស្រីម្នាក់នឹងតើស នាងចូលទៅធ្វើអីទៅ? '' នាងតូច សម្លឹងមើលទៅទ្វារបន្ទប់ទាំងចង់ដឹងយ៉ាងខ្លាំង ចិត្តរបស់ នាងចង់តែចូលទៅលបស្តាប់ថាពួកគេនិយាយអ្វីខ្លាំង ណាស់ តែនាងធ្វើវាមិនបាន បានត្រឹមតែចេញពីទីនោះទាំងមិនអស់ចិត្ត។
     '' ជេហូប '' ស៊ូយ៉ុង, ឆា ស៊ូយ៉ុង ជាគ្រូបង្រៀននៅទីនេះ នាងបង្រៀននៅអគារផ្សេងមួយទៀត ហើយនាងជាមិត្តនឹង ជេហូបតាំងពីពួកគេធ្វើជាគ្រូនៅទីនេះលើកដំបូងឯណ្ណោះ នាងនឹងជេហូបរាប់គ្នាដូចជាបងប្អូន តែពួកគេមិនបានគិតអ្វីលើសពីពាក្យថាមិត្តឡើយ ព្រោះនាងមានគូរដណ្តឹងរួចទៅហើយ តែមកពីគ្មានអ្នកណាស្គាល់មុខគូរដណ្តឹងរបស់នាង ទើបសិស្សគ្រប់គ្នាគិតថានាងនឹងជេហូបជាសង្សារនឹងគ្នា ក្នុងនោះក៏មានហ្វីឡាម្នាក់ដែរ ដែរគិតថាពួកគេជា សង្សារនឹងគ្នា។
     '' មានការអីហ្ហេស? ស៊ូយ៉ុង '' ជេហូប ងើបមុខសម្លឹង នាងដោយនាយទុកឯកសារដែលនាងតូចហ្វីឡាយកមកឲ្យមិញនេះទុកវានៅមួយដុំសិន។
     '' ថ្ងៃនេះ ពេលចេញពីបង្រៀន ឯងជួយជូនយើងទៅផ្ទះ ដូចពីម្សិលមិញបានទេ? ព្រោះគូរដណ្តឹងរបស់យើងគេរវល់ ទៀតហើយ '' ស៊ូយ៉ុង ដាក់គូទអង្គុយទាំងមុខជូរ ព្រោះថ្ងៃ ណាក៏ដោយ គូរដណ្តឹងរបស់នាងតែងតែរវល់រហូត គ្មាន ពេលជូននាងទៅវិញទៅមកដូចជាគូស្នេហ៍ដទៃសោះ ចឹង ហើយបានជានាងចេះតែមកពឹងជេហូបរហូតនោះ។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now