'' អ្ហឹមម...ល៎... ''
ឌឹប ឌឹប ឌឹប
កណ្តាប់ដៃតូចៗរបស់គេព្យាយាមគក់ទ្រូងរបស់អ្នកម្ខាងដែលព្យាយាមញក់ញីលើបបូរមាត់របស់គេខ្លាំងៗ តែដូចជាមិនបានផលអ្វីឡើយ ព្រោះកម្លាំងរបស់គេ វាមិនឈ្នះកម្លាំងរបស់នាយបាន។ ថេយ៉ុងហាក់ដូចជាមិនចង់ប្រលែងចេញពីបបូរមាត់មួយនេះទាល់តែសោះ ព្រោះថាវាជាប់ចិត្តជាងមនុស្សស្រីដែលគេធ្លាប់ជួបទៅទៀតផ្អែមទន់រលោងពេលដែលប៉ះម្តងហើយគួរឲ្យចង់ថើបម្តងទៀតណាស់។
ផាច់...
'' ថោកទាបបំផុត មនុស្សចង្រៃ កោតចេះធ្វើទៅរួច អាក្រក់ជូរជាតិ '' នៅពេលដែលមាត់មានសេរីភាពវិញ
ជុងហ្គុក ក៏ទះនាយម្តងទៀត នៅមិននៅមកយកស្នាម ថើបដំបូងរបស់គេទៅកើត ទាំងដែលគេខំទុករក្សាវាឲ្យ មនុស្សដែលគេស្រឡាញ់ តែនាយបែរជាមកលួចយក ស្រស់ៗគិតមើសថាគួរខឹងឬអត់? ពោលរួចជុងហ្គុកក៏បែរខ្លួនត្រឡប់ចេញពីទីនោះ តែបែរជាត្រូវនាយក្រសោបឱបពីក្រោយជាប់មិនឲ្យទៅណារួច។
'' គិតថាទះយើងហើយអាចរត់គេចទៅងាយៗមែនទេ? កុំសង្ឃឹម '' ថេយ៉ុង រុញជុងហ្គុកចូលទៅក្នុងបន្ទប់បត់ជើងហើយចាក់គន្លឹះទ្វារជាប់។
'' ចង់ធ្វើអី? '' ជុងហ្គុក អឹបខ្លួននឹងជញ្ជាំងពេលអ្នក កម្លោះចេះតែដើរមកជិតរហូតខ្លួនរបស់គេត្រូវនាយឱប ក្រសោបជាប់នឹងខ្លួនរបស់គេស្ទើរតែក្លាយជាខ្លួនតែមួយ។
'' ប្រដៅក្មេងដូចឯង '' អ្នកកម្លោះញញឹមចុងមាត់ហើយ សម្លឹងមើលបបូរមាត់ក្រហមនោះម្តងទៀតរួចហើយក៏…
'' អ៊ុប... '' ថេយ៉ុង សម្លឹងមើលបបូរមាត់តូចកំពុងតែ ភ័យញ័រញាក់ខ្លួនទទ្រើតហើយព្យាយាមរើខ្លួនគេចចេញពីការឱបរបស់នាយតែយ៉ាងណានាយនៅតែឱបជាប់មិនព្រមលែងទាល់តែសោះ។
'' អ្ហឹម! '' រាងសង្ហាអោនមកប្រថាប់លើបបូរមាត់ដែល ទើបតែប៉ះមិញនេះម្តងទៀត មាត់ក្មេងម្នាក់នេះធ្វើឲ្យគេ ចូលចិត្តចង់តែថើបរហូត មិនចង់ប្រលែងទាល់តែសោះ បើអាចនាយចង់ថើបរហូតទាល់តែម្ចាស់មាត់មួយនៀក អត់ដង្ហើមឲ្យស្លាប់ បើយ៉ាងហ្នឹងៗ។
'' ល៎...អ្ហឹមម '' ជុងហ្គុក ព្យាយាមក្តិចខ្លួនរបស់នាយវ៉ៃផងគក់ផង តែនាយមិនព្រមដោះលែងបបូរមាត់របស់គេរឹតតែថើបផ្គើនលើសដើមរហូតបានស៊កអណ្តាតចូលក្នុងក្រអូមមាត់ដ៏ទន់ល្មើយក្រេមជញ្ជក់ផ្តោះផ្តង់អណ្តាតគ្នាទៅវិញទៅមក ព្រោះតែការឈ្លក់រង្វេងទាំងមិនដឹងអីធ្វើឲ្យនាយតូចដែលបដិសេធគេមិញនេះថើបតបស្នងនាយវិញយ៉ាងពេញចិត្តព្រោះតែនាយបានថើបរហូតទាល់តែគេយល់ស្របព្រមថើបតបវិញទាំងមិនដឹងខ្លួន។ ពេលឃើញជុងហ្គុកព្រមថើបតបស្នងគេវិញបែបនេះធ្វើឲ្យអ្នកកម្លោះញញឹមចុងមាត់ព្រោះតែក្មេងម្នាក់ដែលមិនព្រមចុះចាញ់សម្តីអ្នកណា កំពុងតែឈ្លង់រង្វេងនឹងស្នាមថើបរបស់ គេហើយ។ ថេយ៉ុងថើបបង្ហូរចុះមកកាន់ដើមកសខ្ជីដូចជាបណ្តូលចេកខាំប៊ឺតវារហូតបង្កក្លាយជាស្នាមធ្មេញនឹងស្នាមជាំមកយ៉ាងច្បាស់ព្រោះតែកជុងហ្គុកសរទើបអាចមើលឃើញវាច្បាស់ដោយសារតែមានអារម្មណ៍ថាឈឺទើបធ្វើឲ្យជុងហ្គុកដែលឈ្លក់រង្វេងមិញនេះមាន ស្មារតីឡើងវិញរួចប្រមូលកម្លាំងដែលមានទាំងប៉ុន្មានរុញនាយឲ្យចេញឆ្ងាយពីខ្លួន។
'' អាប្រុសចិត្តព្រាន លោកឯងថើបខ្ញុំម្តងទៀតហើយ '' ជុងហ្គុក យកដៃជូតបបូរមាត់របស់ខ្លួនចេញខ្លាំងៗ ធ្វើដូចជាខ្ពើមរអើមណាស់ចឹងទាំងដែលមិញនេះខ្លួនក៏តបតទៅគេវិញដែរសោះ។
'' មាត់ឯងផ្អែមណាស់ ក្មេងតូច '' ថេយ៉ុង ញញឹម អង្អែលបបូរមាត់ខ្លួនឯងហើយលិតមាត់លិតកនិយាយឌឺ ជុងហ្គុកមិនឈប់បបូរមាត់មួយនេះគេពិតជាជក់ចិត្តដិតអារម្មណ៍សម្បើមណាស់។
'' លោកឯងយកស្នាមថើបដំបូងរបស់យើងទៅ
អាមនុស្សឆ្កួត '' ជុងហ្គុក ទើបតែនឹកឃើញថាជាស្នាមថើប ដំបូងរបស់ខ្លួន ត្រូវអារោគចិត្តម្នាក់នេះឆក់យកទាំងដែលគេមិនបានព្រមប្រុសម្នាក់នេះប្លន់យកទៅស្រស់ៗគួរឲ្យស្អប់ណាស់។
'' អារោគចិត្ត '' ជេរួច ជុងហ្គុកក៏រត់ចេញទៅបាត់ បើសិនជានៅយូរទៀត ច្បាស់ណាស់ថាប្រុសម្នាក់នេះធ្វើ អ្វីលើសហ្នឹងមិនខាន ត្រង់ថើបគេហ៊ាន ចុះបើរំលោភនោះ គិតយ៉ាងម៉េចទៅ? នៅមិនបានទេ រត់ទៅសិនហើយទើប បាន។
'' ហ៊ើយ...យើងធ្វើឆ្គួតស្អីរបស់យើងហ្នឹង គេជាមនុស្ស ប្រុស ម៉េចក៏ឯងទៅថើបគេវើយ អាថេ '' ពេលដែល ជុងហ្គុកចេញទៅបាត់ ទើបថេយ៉ុងទើបតែចាប់អារម្មណ៍ថាបានធ្វើអ្វី នេះនាយប្រហែលជាឆ្គួតហើយ ដែលនៅមិន នៅទៅចាប់បឺតមាត់ក្មេងប្រុសដូចជាជុងហ្គុកទៅវិញ។
'' ស្នាមថើបដំបូងមែនទេ? តែថា យើងចូលចិត្តបបូរ មាត់របស់ឯងណាស់ អាល្អិត '' ថេយ៉ុង ញញឹមញញែមតែម្នាក់ឯង នឹកឃើញពេលដែលបានប៉ះបបូរមាត់តូចក្រមិចម្នាក់នោះហើយ ធ្វើឲ្យគេចង់ប៉ះវាម្តងទៀតណាស់។ នាយឈប់និយាយ ហើយក៏ដើរចេញពីទីនោះ សំដៅទៅកន្លែងអង្គុយវិញ តែប៉ុណ្ណឹងមិនបាច់ញាំបាយក៏ឆ្អែតដែរ ព្រោះបានភ្លក់របស់ពិសេសនៅក្នុងបន្ទប់ទឹករួចជាស្រេច។#ថេយ៍ស៊ី
DU LIEST GERADE
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21