'' ថេយ៉ុងដាក់ខ្ញុំចុះភ្លាម ឈប់ឡានឥឡូវនេះ '' ជុងហ្គុក ចូលទៅវ៉ៃដើមដៃរបស់នាយ ដែលកំពុងតែបញ្ជាចង្កូតឡាន មិនខ្វល់ពីសម្តីរបស់គេ ដែលស្រែកជំទាលនៅលើឡានយ៉ាងណានោះទេ។
'' បើអូនមិនស្ងាត់មាត់ បងនឹងរំលោភអូននៅទីនេះ រើសមើលទៅ '' ថេយ៉ុង ងាកមកនិយាយជាមួយរាងតូចទាំងទឹកមុខស្មើរធេង ធ្វើឲ្យអ្នកដែលអង្គុយនៅខាងស្តាំដៃ របស់ខ្លួន យកដៃខ្ទប់មាត់យ៉ាងលឿន។
ខ្លាចថានាយនឹងរំលោភគេនៅក្នុងឡាននេះពិតមែន មនុស្សដូចជាថេយ៉ុង បើនិយាយបែបណាហើយ គេនិងធ្វើបែបនោះពិតមែន។
'' ហឹស! '' ថេយ៉ុង ញញឹមញញែមចុងមាត់ទោះជារាងតូចមាត់ថាស្អប់គេយ៉ាង ណាក៏ដោយ តែនៅតែចាញ់នឹងគេដដែល គ្រាន់តែនិយាយគម្រាមតែបន្តិច ក៏ខ្លាចភ័យស្លេកមុខស្លេកមាត់អស់ទៅហើយ។
កាយវិការរបស់គេ ធ្វើឲ្យនាយញញឹមឡើងមក ព្រោះតែគួរឲ្យស្រឡាញ់ខ្លាំងពេក ទោះជាបែកគ្នារយះពេល៤ឆ្នាំហើយក៏ដោយ តែជុងហ្គុកនៅតែគួរឲ្យស្រឡាញ់ដដែលសម្រាប់គេ។
ងឺតតត...
សម្លេងកង់ឡានកកិតនឹងផ្លូវឈប់ចតនៅពីមុខសណ្ឋាគារដែលមានតម្លៃថ្លៃមួយកន្លែងនៅទីក្រុងសេអ៊ូលនេះ ហើយក៏ជាខនដូររបស់ពពួកអ្នកមានដែលទិញទុកធ្វើជារបស់ខ្លួនពេលណាដែលមិនបានទៅគេងនៅផ្ទះ ឲ្យមកសម្រាកនៅទីនេះ ឬក៏ជាកន្លែងសម្រាកលំហែខួរក្បាលរបស់គេតាមបែបមនុស្សទូទៅ។
ថេយ៉ុងចុះពីលើឡានចូលមកបីជុងហ្គុកសំដៅទៅខនដូររបស់ខ្លួន ដែលនៅជាន់លើគេបង្អស់ ទោះជាជុងហ្គុកព្យាយាមរើគក់ទ្រូងយ៉ាងណាក៏ ដោយ តែនាយនៅតែមិនខ្វល់ដដែល គិតតែពីបីជុងហ្គុករហូតដល់បន្ទប់របស់គេ។
ក្រាក…
ទ្វារបន្ទប់ត្រូវបើកដោយស្នាដៃរបស់ថេយ៉ុង។ អ្នកកម្លោះបីនាយតូចចូលទៅក្នុងបន្ទប់គេងរបស់ខ្លួនតែម្តង ទោះជាមិនមានការសហការពីនាយតូចក៏ដោយ ក៏នាយនៅតែនាំយកកូនទន្សាយមួយក្បាលនេះមកដល់បន្ទប់ឲ្យទាល់តែបាន។
'' នាំខ្ញុំមកទីនេះធ្វើអី? '' ជុងហ្គុក នៅតែចាំកន្លែងមួយនេះ បន្ទប់មួយនេះដែលគេទាំងពីរមានអីៗជាមួយគ្នាលើកដំបូង។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21