Part30

937 73 1
                                    

     '' ជុងហ្គុកកើតអីទេដឹង? ជីមីន '' ហ្វីឡា ងាកមកសួរ មិត្តរបស់នាង ព្រោះតែជុងហ្គុករហ័សទៅភ្លាមៗពេក រកតែនាងសួរមិនទាន់។ 
     '' មិនដឹងទេ ឆាប់ញាំវិញល្អជាង '' ជីមីន ខ្ជិលខ្វល់ ក៏ឈ្ងោកមុខញាំបាយបន្តទៀត រួចពួកគេក៏នាំគ្នានិយាយពី នេះពីនោះរហូតតុរបស់ពួកគេ ឮតែសម្លេងសើចសប្បាយ រហូតផ្អើលអស់អ្នកដែលអង្គុយញាំនៅកន្លែងនោះ ឲ្យងាកមកមើលពួកគេគ្រប់គ្នា។ 
     ថេយ៉ុងកំពុងតែឈរលាងដៃនៅមុខកញ្ចក់ ពេលដែល លាងរួចរាល់ហើយក៏យកក្រដាសជូតដៃយកមកសម្អាតដៃ ឲ្យស្ងួត រួចងាកបំណងដើរចេញពីបន្ទប់ទឹក តែក៏ត្រូវភ្ញាក់ ពេលបានឃើញជុងហ្គុកឈរឱបដៃសម្លក់មុខគេថ្លែ។ 
     '' សើចសប្បាយម៉្លេះគេ ពេលដែលនៅជាមួយពួក ស្រីអស់នោះ '' ជុងហ្គុក និយាយទាំងឌឺដងឲ្យទៅអ្នកម្ខាង ដែលឈរច្រត់ចង្កេះកំពុងតែសម្លឹងមើលគេដូចគ្នា។ 
     '' ស្រីណា? បងមិនបានធ្វើអីឯណា? '' ថេយ៉ុង ជ្រួលចិញ្ចើមឆ្ងល់ នៅសុខៗមកចោតគេអីបែបនេះ អ្នក ណាដែលមិនឆ្ងល់នោះ។
     '' ស្រីដែលបងឯងនិយាយជាមួយមិញនោះអី រហ័សភ្លេចម៉្លេះ? '' ជុងហ្គុក សម្លក់មុខរបស់នាយ ព្រមទាំងស្រែក គំហកឲ្យនាយថែមទៀត តែគេមិនបានស្រែកខ្លាំងប៉ុន្មានទេ គ្រាន់តែរាងដំឡើងសម្លេងតែប៉ុណ្ណោះ បើស្រែកខ្លាំងលើស ពីហ្នឹង ហើយគ្រប់គ្នាបានឮសម្លេងរបស់គេនោះ មិនចប់ ទៅហើយទេហី។ 
     '' ពួកនាងមកសួរលំហាត់ពីបងតើស មិនបានធ្វើអី លើសនឹងឯណា '' ថេយ៉ុង ក៏ព្យាយាមនិយាយតាម សម្រួល មិនបានប្រើសម្តីធ្ងន់ដូចជាជុងហ្គុកឡើយ ហើយ គេក៏មិនបានចាប់អារម្មណ៍ថា ជុងហ្គុកហៅគេថាបងដែលមិញនេះ។
     '' ពីម្សិលមិញ ម៉េចក៏មិនខលមកអូន ហើយហេតុអីក៏ មិនមកញាំបាយ បងគេចមុខអូនមែនទេ? '' ជុងហ្គុក ប្តូរសំណួរផ្សេងវិញម្តង នឹកឃើញកាលពីម្សិលមិញដែល គេមិនបានខលមកខ្លួន ធ្វើឲ្យចិត្តរបស់គេដូចជារសាប់រសល់នៅក្នុងចិត្តយ៉ាងម៉េចក៏មិនដឹង អារម្មណ៍អន់ចិត្តក៏កើតមានឡើង។ 
     '' អូន! អូនហៅខ្លួនឯងថាម៉េចមិញនេះ? '' ថេយ៉ុង ជួន ពាក្យដែលជុងហ្គុកនិយាយមិញនេះ នេះជុងហ្គុកហៅខ្លួន ឯងថាអូនមែនទេ គេស្តាប់ច្រឡំទេដឹង មានរឿងជាមួយ គេពីម្សិលមិញរហូតដល់បែកសតិមិនគ្រប់មែនទេ? ស្លាប់ហើយលោក។
     '' កុំមកប្តូរសំណួរ ឆាប់ឆ្លើយសំណួររបស់អូនឲ្យលឿន '' ជុងហ្គុក ចូលទៅទាញដៃម្ខាងរបស់នាយ រួចសួរសំណួរ នេះទៅនាយម្តងទៀតទាំងចង់យំ មនុស្សកំពុងតែអន់ចិត្ត ផង សួរដេញដោលទៅកើតដែរ។
     '' បងរវល់ធ្វើកិច្ចការសាលា ទើបមិនបានមកញាំអី ហើយពីម្សិលមិញ បងក៏រវល់ធ្វើកិច្ចការដូចគ្នា រហូតដល់ គេងលក់ទាំងមិនដឹងខ្លួន '' ថេយ៉ុង ក្រសោបប្រអប់ដៃ របស់រាងតូចទាំងពីរជាប់ នឹងប្រើក្រសែភ្នែកស្រទន់សម្លឹង មើលទៅកែវភ្នែកមូលក្រឡង់របស់រាងតូចដូចគ្នា។ 
     '' ប្រាកដហើយណា '' ជុងហ្គុក យកដៃចង្អុលមុខរបស់ នាយទាំងញញឹមខ្ជឹប ចិត្តមួយសប្បាយចិត្ត ដែលនាយមិន បានខឹងនឹងគេរឿងកាលពីព្រឹកមិញ បានស្តាប់ការបក ស្រាយចេញពីមាត់នាយបែបនេះ បានធូរស្បើយមួយកំរិត ស្មានតែនាយស្អប់គេ ខឹងគេមិនចង់មកជួបមុខរហូត ហើយតើ។
     '' បងកុហកអូនធ្វើអីទៅ យ៉ាងម៉េច! ប្រច័ណ្ឌបងដែល បងទៅនិយាយជាមួយស្រីអស់នោះមែនទេ? '' ថេយ៉ុង សម្លឹងមើលរាងតូចមិនព្រិច ប្រហែលជារាងតូចប្រច័ណ្ឌនឹង គេមែនហើយ ដល់ថ្នាក់កាលពីម្សិលមិញ នៅខឹងនឹងគេ នៅឡើយសោះ តែថ្ងៃនេះមកនិយាយអូនបងអីណា។ 
     '' មិនដឹងទេ '' ជុងហ្គុក ក៏ចូលទៅឱបនាយ រួចផ្តេក ក្បាលលើដើមទ្រូងរបស់នាយ សង្ងំស្ងៀមស្តាប់ចង្វាក់បេះ ដូងរបស់នាយគឺលោតខ្លាំងណាស់ សូម្បីតែបេះដូងរបស់គេក៏ដូចគ្នា។ 
     '' បងមិនបានចាប់អារម្មណ៍ស្រីណា ក្រៅពីអូននោះទេ ជឿបងទៅ '' ថេយ៉ុង ឱបក្រសោបកាយតូចនៅក្នុងរង្វង់ដៃ រួចថើបសក់ទន់ល្មើយក្រអូបប្រសើរនោះមួយខ្សឺតយ៉ាងយូរ។ 
     '' ធ្វើសង្សារអូនណា '' ជុងហ្គុក ងើបមុខចេញពីទ្រូង របស់នាយ ព្រមទាំងនិយាយពាក្យដែលនាយស្តាប់ហើយ ហួសចិត្តយ៉ាងខ្លាំង។

#ថេយ៍ស៊ី




















ម្ចាស់បេះដូង (ចប់)Where stories live. Discover now