Part52

622 44 2
                                    


     ការញាំអាហាររបស់ពួកគេក៏បានបញ្ចប់នៅម៉ោង៩ ពួកគេក៏បំបែកគ្នាទៅសម្រាករៀងៗខ្លួន ថ្ងៃនេះហត់ពេញមួយថ្ងៃហើយ ចង់ទៅដើរលេងពេលយប់បន្តទៀតក៏មិន បាន ព្រោះតែមានអារម្មណ៍ថាហត់ពេក ទើបសុខចិត្តយកពេលមកគេងសម្រាកវិញល្អជាង។ 

     ជុងហ្គុកចូលមកក្នុងបន្ទប់គេងវិញ ទាញកន្សែងពោះគោចូលបន្ទប់ទឹក ដើម្បីសម្អាត ខ្លួន គេកំពុងតែអន់ចិត្តនឹងពាក្យសម្តីរបស់ថេយ៉ុងនៅឡើយ មិនមែនត្រឹមតែអន់ចិត្តទេ គេកំពុងតែខូចចិត្តខ្លាំងទៀតផង។

     ចូលមកក្នុងបន្ទប់ទឹកនេះ ដើម្បីមកសង្ងំយំតែម្នាក់ឯង គេឈឺ បេះដូងគេកំពុងតែគាំងលែងចង់ដំណើរការទៅហើយ ស្រឡាញ់គ្នាបើមិនគិតពីអនាគតទេ បានន័យថាគ្រាន់តែចង់យកគេមកលេងសើចមែនទេ? ហេតុអីទៅ?

     ហេតុអីក៏ធ្វើបែបហ្នឹងមកលើគេ? ហេតុអីក៏យកក្តីស្រឡាញ់របស់គេមកលេងសើច បានខ្លួនហើយចង់ដោះដៃចោលមែនទេ? ឬមកពីគេចិត្តងាយរហ័សព្រមប្រគល់ខ្លួនប្រាណឲ្យទៅនាយលឿនពេក? កំហុសគឺមកពីគេតែម្នាក់គត់ ដែលចិត្តងាយដោយខ្លួនឯង។

     '' ហ៊ឹកៗៗ ចង់យកខ្ញុំមកលេងសើចកំដរអារម្មណ៍របស់បងមែនទេ? ហ៊ឹកៗ យកខ្ញុំជាមនុស្សកំដរមែនទេ? '' ជុងហ្គុក អង្គុយយំនៅក្នុងអាងទឹក តែគេមិនទាន់បើកទឹក ដាក់លើអាងនៅឡើយទេ។

    គេកំពុងតែសួរខ្លួនឯង ចិត្តមួយចង់ចេញ ទៅសួរនាយថា ហេតុអីក៏មិនឆ្លើយនឹងសំណួររបស់ពួកបងៗរបស់គេ? ពេលគេសួរហេតុអីក៏ស្ងាត់? ឬចង់យកគេកំដរអារម្មណ៍ពិតមែន? មិនបានស្រឡាញ់គេទេហ្ហេស?

     ទុកគេជាអ្វីរាល់ថ្ងៃហ្នឹង? ទុកគេជារបស់លេងពេលដែលនាយត្រូវការមែនទេ? ឬគ្រាន់តែបោកក្តីស្រឡាញ់ឲ្យគេលង់ជឿមួយឆាវ ហើយក៏ចាកចេញទាត់គេចោលដូចសម្រាមមែនទេ?

     '' ខ្ញុំស្រឡាញ់បងតែម្នាក់ឯងមែនទេ? ហ៊ឹកៗៗ '' ជុងហ្គុក បើកទឹកដាក់ឲ្យពេញអាង លាងសម្អាតខ្លួនឲ្យស្អាត នឹកឃើញពេលគេធ្វើមានអីៗជាមួយនាយ ក៏គិត ឡើងវិញថា គេមិនគួរណារហ័សបណ្តោយខ្លួនតាមនាយឡើយ។

     ទោះជាគេមនុស្សប្រុស តែគេក៏ស្រឡាញ់ខ្លួនប្រាណរបស់គេ មិនអាចឲ្យលូកលាន់ជាមួយមនុស្សប្រុសគ្រប់តែគ្នាបានទេ គេយល់ព្រមប្រគល់ខ្លួនឲ្យ លុះត្រាតែគេស្រឡាញ់ម្នាក់ហ្នឹងខ្លាំង ទើបគេព្រមប្រគល់ឲ្យ។

ម្ចាស់បេះដូង (ចប់)Where stories live. Discover now