'' ខ្ញុំក៏គិតចឹងដែរ '' ជីមីន ញញឹមដាក់យ៉ុនហ្គី ហើយ ពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅមក ស្នាមញញឹមរបស់ជីមីន ធ្វើឲ្យចិត្តរបស់យ៉ុនហ្គីរំភើបញាប់ញ័រយ៉ាង ម៉េចក៏មិនដឹង។
'' ហែម...! មកញ៉ែគ្នាស្អីម្តុំនេះវើយ '' ថេយ៉ុង ធ្វើជា ក្រហែម ព្រោះជ្រេញនឹងមិត្តដែលមកញ៉ែគ្នានៅចំពោះ មុខ ទាំងដែលមនុស្សនៅជុំវិញហ្នឹង។
'' ញ៉ែក្បាលឯងស្អី មិនទាន់ស្គាល់ឈ្មោះរបស់គេផង '' យ៉ុនហ្គី សម្លក់ថេយ៉ុង មកនិយាយបែបនេះដាក់គេបានទៅកើត ទាំងដែលគេមិនបានស្គាល់ឈ្មោះអ្នកម្ខាងទៀតឡើយ។
'' ខ្ញុំឈ្មោះ ជីមីន រ៉ាឌីយ៉ា បងអាចហៅថា ជីមីន ធម្មតាក៏បាន '' ដោយឃើញពួកគេប្រកែកគ្នា ទើបជីមីន
លូកមាត់និយាយតែម្តង ហើយក៏មិនភ្លេចប្រាប់ឈ្មោះរបស់ខ្លួនទៅពួកគេផងដែរ។
'' អង្គុយជាមួយគ្នាយូរហើយ ភ្លេចប្រាប់ឈ្មោះឲ្យឈឹង បងគឺ យ៉ុនហ្គី នេះ ណាមជុន នឹង ថេយ៉ុង ជាមិត្តរបស់បង '' យ៉ុនហ្គី ណែនាំមិត្តឲ្យនាយតូចស្គាល់ អង្គុយជាមួយគ្នា ចង់កន្លះម៉ោងទៅហើយ ភ្លេចប្រាប់ឈ្មោះពួកគេឲ្យឈឹង នេះសំណាងណាស់ដែលជីមីនណែនាំខ្លួនមុន កុំអីប្រហែលជាមិនបានស្គាល់ឈ្មោះរបស់នរណាម្នាក់ទេមើលទៅ។
'' បាទ '' ជីមីន ញញឹមតបពេលទទួលដឹងឮរួច។
'' បងប្រុស ជីមីនឆាប់ញាំទៅ នឹងអាលបានចូលរៀន '' ពួកគេក៏ស្ងាត់ម្តងទៀត បន្ទាប់ពីញ៉ាំរួចរាល់អស់ហើយពួកគេក៏បំបែកគ្នាចូលថ្នាក់រៀងៗខ្លួន។
'' ជុងហ្គុកហ្ហា កើតអីនៅក្នុងបន្ទប់ទឹកមែនទេ? បានជាចេញមកវិញមុខមិនស្រស់បែបនេះ? '' ពេលមកដល់ក្នុងថ្នាក់ ជីមីននៅតែទទូចចង់ដឹងរឿងដែលកើតឡើងឲ្យទាល់តែបាន បើសិនជាគ្មានរឿងអ្វីកើតឡើងមកលើជុងហ្គុកទេ គេក៏មិនមែនចេញមកវិញដោយទឹកមុខមិនស្រស់ដូចជាគេចាប់យកទៅបាញ់បែបនេះដែរ។
'' យើងនិយាយប្រាប់នៅកន្លែងញាំអីហើយតើស ថាយើងមិនបានកើតអីនោះទេ '' ជុងហ្គុក តបទាំងញញឹម ធម្មតា ឲ្យប្រាប់យ៉ាងម៉េចបានទៅ ប្រាប់ថាត្រូវប្រុសម្នាក់ នោះចាប់គេថើបនៅក្នុងបន្ទប់ទឹកនឹងមែនទេ? មិនបាន ទេ ជីមីនច្បាស់ជាស្រែកផ្អើលពេញសាលាមិនខាន បើសិនជាគេប្រាប់នោះ។
'' ឯងកុហកយើង ឯងមិនទុកយើងជាមិត្តទេហ្ហេស? គ្រាន់តែប្រាប់ការពិតក៏មិនបានឬ? '' ជីមីន អន់ចិត្តនឹង ទង្វើររបស់មិត្ត ចាត់ទុកគ្នាជាមិត្តគ្រាន់តែនិយាយការ ពិតប្រាប់គ្នាសោះ ក៏មិនបានដែរ ហេតុតែបារម្តបានជា
ជីមីននៅតែសួរដដែលៗដោយគ្មានការប្រាប់ពីរអ្នកម្ខាងទៀត។
'' មិនមែនចឹងទេជីមីន អូខេ យើងនឹងនិយាយប្រាប់ឯង '' ជុងហ្គុក មិនចង់ឲ្យមិត្តរបស់គេអន់ចិត្ត ទើបសុខចិត្តព្រមនិយាយរឿងដែលកើតឡើងប្រាប់ទៅមិត្តរបស់ខ្លួន។
'' ប្រាប់មក '' ជីមីន ញញឹមតបទៅជុងហ្គុកវិញ គ្រាន់តែប្រើល្បិចតែបន្តិចសោះ ជុងហ្គុកក៏លង់ជឿទឹកមុខរបស់គេដែរ ល្បិចនេះពិតជាបានផលមែន។
'' រឿងវាកើតឡើងគឺ…. '' ជុងហ្គុក ក៏និយាយរឿង គ្រប់យ៉ាងដែលកើតឡើងទាំងអស់ដែលកើតឡើងនៅក្នុងបន្ទប់ទឹកប្រាប់ទៅជីមីន មិនថាសូម្បីតែនាយចាប់ថើបគេ ក៏គេនិយាយដែរ។
'' ថាម៉េច? គាត់យកបានស្នាមថើបដំបូងឯងទៅហើយ '' ពេលដែលស្តាប់ចប់ហើយ ជីមីននិយាយទាំងភ្ញាក់ផ្អើល តែគេមិនហ៊ាននិយាយខ្លាំងឡើយ ព្រោះពេលនេះពួកគេនៅក្នុងថ្នាក់នៅឡើយ មិនមែនមានតែពីរនាក់ឯណា បើសិនជាសិស្សក្នុងថ្នាក់បានឮនោះ ពួក គេនឹងយកទៅប្រកាសពេញសាលារៀនមិនខានទេ។
'' ឈប់រំលឹកពីវាទៀតទៅ យើងមិនចង់គិតពីវាទៀតទេ '' ជុងហ្គុក ធ្វើមុខជូរ នឹកឃើញពេលណា ស្តាយស្នាមថើបដំបូងរបស់គេខ្លាំងណាស់ មិនគួរណាត្រូវប្រុសរោគចិត្តម្នាក់នោះយកបានទាល់តែសោះ។
'' ក៏បាន! នោះលោកគ្រូមកល្មម '' ពួកគេបន្តរៀន រហូតទាល់តែដល់ម៉ោងត្រឡប់ទៅផ្ទះ។
'' ស្អែកគ្រូសង្ឃឹមថា កិច្ចការដែលគ្រូបានដាក់ឲ្យធ្វើនៅឯផ្ទះនៅថ្ងៃនេះ នឹងមកដល់ដៃរបស់គ្រូនៅថ្ងៃស្អែកទាំងអស់គ្នាណា '' ជេហូប និយាយទៅកាន់សិស្សគ្រប់គ្នា បន្ទាប់ពីគេបានដាក់កិច្ចការផ្ទះតូចមួយសម្រាប់សិស្សយកទៅធ្វើនៅឯផ្ទះ វាមិនសូវជាពិបាកទេនៅថ្ងៃដំបូង ដែលជេហូបធ្វើបែបនេះ ដើម្បីឲ្យសិស្សមានពេលមើលមេរៀន ក៏ដូចជាបានធ្វើលំហាត់នៅឯផ្ទះឲ្យបានច្រើន ជាជាងយកពេលនឹងទៅលេងហ្គេម។
'' ចា៎/បាទ '' ពួកគេក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីបានរៀបចំកាតាបរួចរាល់។#ថេយ៍ស៊ី

YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21