ជុងហ្គុកបន្ទាប់ពីញ៉ាំអាហារជាមួយអ្នកម៉ាក់នឹងបង ប្រុសរបស់គេរួចរាល់ហើយ ក៏ឡើងមកបន្ទប់ងូតទឹកផ្លាស់សម្លៀកបំពាក់ រួចយកទូរស័ព្ទមកចុចលេង ព្រោះ តែពេលនេះទើបតែម៉ោង៩នៅឡើយទេ។
គ្រីង គ្រីង គ្រីង
'' អ្នកណាខលមកចេះ? '' ជុងហ្គុក ដែលកំពុងអូស លេងទូរស័ព្ទចុះឡើង ក៏ត្រូវភ្ញាក់ព្រើត ពេលដែលលេខ ខលចូលមកទូរស័ព្ទរបស់គេ មិនដែលធ្លាប់ស្គាល់ពីមុន មក។
'' សួស្តី ជុងហ្គុកនិយាយ '' ជុងហ្គុក លើកលេខនោះមកនិយាយនឹងត្រចៀក ចាំស្តាប់ខ្សែម្ខាងទៀតនិយាយ ចង់ដឹងថាអ្នកណាដែលខលមករកគេ។
'' អាឡូអូនសម្លាញ់ '' គ្រាន់តែបានឮសម្លេងរបស់អ្នកម្ខាងទៀតឆ្លើយតបធ្វើឲ្យអ្នកដែលខលទៅនោះញញឹមបិទមាត់មិនជិតទៅហើយ។
'' អ្នកណានិយាយហ្នឹង? ច្រឡំលេខទេដឹង? '' ជុងហ្គុក ជ្រួសចិញ្ចើមឆ្ងល់ ពេលត្រូវប្រុសមិនស្គាល់ ឈ្មោះមកហៅអូនៗពេញមាត់បែបនេះ។
'' បងថេយ៉ុងនោះអី ឆាប់ភ្លេចម៉្លេះ ដឹងអត់ថាបងខូច ចិត្តណាស់ណា ពេលដែលអូនមិនចាំសម្លេងរបស់បង '' ថេយ៉ុង ធ្វើទឹកមុខកម្សត់ ពេលដែលអ្នកម្ខាងទៀតមិនចាំសម្លេងរបស់គេ ខំហៅសុទ្ធតែអូនសម្លាញ់ តែអ្នកម្ខាងទៀត មិនចាំសម្លេងរបស់គេសោះ អន់ចិត្តខ្លាំងណាស់។
'' លោកឯងបានលេខរបស់ខ្ញុំមកពីណា? '' ជុងហ្គុក មិនខ្វល់នឹងសំណួររបស់នាយ តែបែរជាសួរបកទៅវិញធ្វើមិនដឹង ឆ្ងល់ដូចគ្នាហេតុអីក៏ថេយ៉ុងបានលេខរបស់គេ។
'' អេ! នេះអូនភ្លេចហើយឬ? អូនជាអ្នកឲ្យបងកាល នៅក្នុងបន្ទប់ទឹកតែពីរនាក់នោះ? ចាំឬធ្វើមិនចាំ? '' ថេយ៉ុង រំលឹកអតីតកាល ពេលពួកគេនៅក្នុងបន្ទប់ទឹកនោះ មាត់និយាយថាជុងហ្គុកជាអ្នកឲ្យលេខទៅគេ តាមពិតទាំងដែលគេជាអ្នកនិយាយគម្រាមសោះ ក៏ហ៊ានហារមាត់និយាយថាជុងហ្គុកជាអ្នកឲ្យទៅកើតដែរ មិនខ្មាស់មាត់សោះ។
'' ឆឹស!ចឹងខ្ញុំបិទហើយ ខ្ញុំមិនចង់និយាយជាមួយ
លោកឯងទេ '' ជុងហ្គុក បម្រុងប្រុងបិទ តែត្រូវអាក់ទង្វើ វិញ ពេលដែលឮអ្នកម្ខាងទៀតនិយាយកាត់។
'' បើសិនជាអូនហ៊ានតែបិទលេខបង បងនឹងយករូបរបស់យើងថើបគ្នានៅក្នុងបន្ទប់ទឹក ផុសឲ្យផ្អើលពេញសាលាតែម្តង ''
'' នេះ...នេះលោកលួចថតវាតាំងពីពេលណា? ឆាប់លុបចេញវិញភ្លាម មនុស្សចង្រៃ '' ជុងហ្គុក ខឹងមិន ស្ទើរ ប្រុសម្នាក់នេះចូលចិត្តតែរករឿងគេគ្រប់ពេល ហើយ អារឿងរូបថតនោះទៀត ទោះជាយ៉ាងណានាយក៏មិនបានកុហកគេដែរ ព្រោះមនុស្សដូចជានាយមិនចេះកុហកឡើយ មនុស្សនាយ បើនិយាយបែបណា គឺធ្វើបែបនឹងហើយ គេមិនគួរទៅថតរូបតាមសម្តីរបស់នាយកាលនៅក្នុងបន្ទប់ទឹកពេលនោះសោះ។
'' បើលុបវិញមានតែភ្លើហើយ សាកទៅបើអូនហ៊ាន ដាក់ចុះលេខរបស់បង '' ថេយ៉ុង ញញឹមចុងមាត់ ព្រោះដឹងថាជុងហ្គុកមិនហ៊ាននោះទេ បើសាកតែហ៊ាននោះ រូបពួកគេទាំងប៉ុន្មាន ច្បាស់ជាផ្អើលពេញសាលាតែម្តង សម្រាប់គេវិញ ទោះជារូបនោះបែកធ្លាយ គេក៏មិនខូច ឈ្មោះដែរ តែអ្នកដែលខូចឈ្មោះនោះ គឺជាជុងហ្គុកទៅវិញទេ។
'' លោកមានការអីក៏ឆាប់និយាយមក ខ្ញុំដល់ម៉ោងត្រូវ គេងហើយ '' ជុងហ្គុក មិនដឹងថាត្រូវនិយាយយ៉ាងម៉េច ទើបសម្រេចចិត្តជ្រើសកុហកថាគេង ក្រែងប្រុសម្នាក់នេះយល់ចិត្តឲ្យគេសម្រាកខ្លះ ព្រោះនេះក៏យប់ជ្រៅណាស់ដែរ បើនៅតែអូសក្រឡាជាមួយប្រុសម្នាក់នេះទៀតយប់នេះ មិនបាច់ដេកមិនបាច់ពួនទេ។
'' បងមិនចង់និយាយអីច្រើនទេ គ្រាន់តែបងចង់ឲ្យអូន ហៅបងថាបងប៉ុណ្ណោះ មិនថានៅតែពីរនាក់ឬក៏នៅជុំមិត្តរបស់អូនឡើយ យល់បានទេអូនសម្លាញ់ '' ថេយ៉ុង និយាយទាំងញញឹម បើសិនជាអ្នកម្ខាងដែលកំពុងតែនិយាយជាមួយគេនេះ ព្រមធ្វើតាមគេនិយាយមែន ក្តីសុខដល់ហើយ ក្តីសុខដែលអាចបញ្ជាកូនទន្សាយកាចឆ្នាស់មួយក្បាលនេះ គ្មានអ្វីសប្បាយចិត្តជាងនេះទៀតទេ។#ថេយ៍ស៊ី
BINABASA MO ANG
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21