Part17: ធ្វើខ្លួនចម្លែក

789 62 0
                                    

      '' សួស្តីអ្នកទាំងពីរ '' កំពុងតែឈ្ងោកមុខញាំសុខៗ ក៏ឮសម្លេងមនុស្សហៅពីក្រោយ ទើបពួកគេងាកទៅតាមប្រភពសម្លេងនោះ ក៏បានឃើញសិស្សច្បងរបស់ពួកគេ ដែលជាយ៉ុនហ្គីនឹងណាមជុន ជាអ្នកហៅពួកគេ។ 
     '' អេ ពួកបងទេហ្ហេស '' ជីមីន ញញឹមតប។ 
     '' សុំអង្គុយជាមួយផងបានទេ? '' យ៉ុនហ្គី ដើរចូលមកព្រមទាំងមានថាសអាហាររួចជាស្រេច។
     '' បាទ '' ជីមីន ក៏ខិតខ្លួនទៅម្ខាងឲ្យយ៉ុនហ្គីអង្គុយនៅក្បែរគេ ហើយណាមជុនអង្គុយក្បែរស៊ុកជីន។ 
     '' នេះពួកឯងមកតែពីរនាក់មែនទេ? ចុះជុងហ្គុកមិន មកជាមួយទេហ្ហេស? '' ណាមជុន សួរទៅអ្នកដែលខ្លួន អង្គុយក្បែរ រាល់ដងឃើញមកជាមួយគ្នាគ្រប់ពេល តែ លើកនេះបាត់ម្នាក់ទៅណាទៅ? បើមិនសួរដូចចម្លែក។ 
     '' ខ្ញុំក៏មិនដឹងដែរសិស្សច្បង មិញនេះខ្ញុំទៅបន្ទប់ទឹក ជាមួយគេ ស្រាប់តែចេញមកវិញបាត់ជុងហ្គុកទៅណា ក៏មិនដឹង '' ជីមីន ក៏និយាយប្រាប់តាមដែលជួបប្រទះមិញនេះ គេនៅតែឆ្ងល់នៅឡើយ ថាបាត់ជុងហ្គុកទៅណា? ត្រឹមតែមួយពព្រិចភ្នែកសោះ បាត់លឿនជាងស្អីទៅទៀត។
     '' អាថេយ៍ក៏ចូលបន្ទប់ទឹកដែរ ច្បាស់ណាស់ថាវាជួបគ្នា ហើយធ្វើបាបជុងហ្គុកនៅទីនោះមិនខាន '' យ៉ុនហ្គី ខ្សឹបខ្សាវគ្នាជាមួយនឹងណាមជុន មុនពេលដែលគេចូលមកញាំបាយ ថេយ៉ុងសុំចូលទៅបន្ទប់ទឹក ចឹងច្បាស់ណាស់ ប្រាកដជាបានជួបគ្នានៅទីនោះមិនខាន។
     '' យើងក៏គិតដូចជាឯងដែរ '' ណាមជុន ក៏យល់ ស្របនឹងគំនិតរបស់យ៉ុនហ្គី មនុស្សដូចជាថេយ៉ុង បើបានជួបសត្រូវរបស់ខ្លួនហើយ ច្បាស់ជាចាត់ការឲ្យខ្ទិចខ្ទីមិនខាន។
     '' មានអ្វីមែនទេសិស្សច្បង? '' ដោយឃើញពួកគេ និយាយខ្សឹបខ្សាវគ្នា ទើបជីមីនសួរ។ 
     '' គ្មានអ្វីនោះទេ អាថេយ៍វាក៏ចូលទៅបន្ទប់ទឹកដែរ វាទៅយូរហើយ នៅតែមិនទាន់ចេញមកវិញទៀត '' ណាមជុន ឆ្លើយតបញញឹមតាមធម្មតា គេក៏មិនបាននិយាយកុហក ព្រោះថេយ៉ុងចូលទៅពិតមែន កុហកបានការអីទៅ គ្រាន់តែចូលទៅបន្ទប់ទឹកនោះ។
     '' នោះពួកគេមកដល់ហើយ '' ស៊ុកជីន បានងាកទៅឃើញពួកគេទាំងពីរដើរមក ទើបនិយាយប្រាប់ទៅអ្នកគ្រប់គ្នា ដើម្បីកុំឲ្យប្រកែកគ្នាសួរនាំពីរឿងជុងហ្គុក នឹងថេយ៉ុងតទៀត។ 
     '' ជុងហ្គុកទើបមកពីណាហ្ហាស? យើងតាមរកឯងនៅក្នុងបន្ទប់ទឹកយូរហើយមិនឃើញសោះ '' ពេលជុងហ្គុកដាក់គូទអង្គុយភ្លាម ទើបជីមីនចាប់ផ្តើមសួរយកតែម្តង គេខំចាំឡើងយូរ ហើយនៅៗក៏បាត់ខ្លួនបែបនេះ បារម្ភអើយសែនបារម្ភ។
     '' យើងចេញពីបន្ទប់ទឹកយូរហើយ យើងចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅនឹងណា ទើបមិន បានប្រាប់ឯង '' ជុងហ្គុក ញញឹមតបធម្មតា ដើម្បីកុំឲ្យមិត្តរបស់គេសង្ស័យ បើសិនជាប្រាប់ថាគេត្រូវថេយ៉ុងចាប់ថើបនៅក្នុងបន្ទប់ទឹកនោះម្តងទៀតនោះ ច្បាស់ជាខូចការមិនខាន។
     '' ចុះអាថេយ៍ហេតុអីក៏ទៅយូរម៉្លេះ? '' យ៉ុនហ្គី ងាកមកសួរថេយ៉ុងម្តង ព្រោះទៅយូរហើយ ទើបតែឃើញមកគួរឲ្យសង្ស័យបំផុត គឺគេមកជាមួយនឹងជុងហ្គុកនេះឯង។
     '' យើងឈឺពោះនឹងហើយ ទើបបានជាយូរទៅ ''  ថេយ៉ុង និយាយទាំងញញឹមដាក់ជុងហ្គុក ព្រោះតែនៅក្នុង បន្ទប់ទឹកមិញនេះ នាយបានថើបកូនទន្សាយរបស់គេជាច្រើនខ្សឺត នឹកឃើញពេលណា ចង់តែចាប់ថើបម្តងទៀតទេ ជាពិសេសគឺថ្ពាល់ហ្នឹងតែម្តង គួរឲ្យចង់ចាប់ក្រញិកខ្លាំងណាស់ ប្រុសស្អីថ្ពាល់ទន់ដូចគូទកូន ក្មេង បើនិយាយពីបបូរមាត់វិញ ផ្អែមទន់រលោងគួរឲ្យចង់បឺតជញ្ជក់បំផុត។ 
     '' បើមកគ្រប់គ្នាហើយ ពួកយើងមកញាំទៅ នឹង អាលបានទៅរៀនវិញ '' ស៊ុកជីននិយាយឡើង ទើបពួកគេឈប់និយាយ ហើយបន្តការញាំតាមធម្មតាវិញ។ 
     '' បងប្រុស '' សម្លេងស្រីតូចឮនៅខាងក្រោយខ្នង ទើបពួកគេងាកទៅមើលគ្រប់គ្នា។ 
     '' ហ្វីឡា មកអង្គុយជិតបងមក '' យ៉ុនហ្គី ហៅប្អូនស្រីឲ្យអង្គុយជិតខ្លួន ដោយនាយអង្គុយឲ្យគៀកនឹងជីមីន។ 
     '' នេះពួកឯងស្គាល់បងប្រុសយើងដែរហ្ហេស? ជីមីន ជុងហ្គុក? '' នាងតូចងាកសួរមិត្តដែលអង្គុយជិតនាង។ 
     '' ទើបតែបានស្គាល់ទេ តែយើងមិនបានដឹងថា គាត់ជាបងប្រុសរបស់ឯងឡើយ '' ជុងហ្គុក ឆ្លើយតបទៅនាងវិញ តាមពិតយ៉ុនហ្គីជាបងរបស់ហ្វីឡាសោះ។
     '' បើយើងមិនទាន់ប្រាប់ផង ពួកឯងដឹងបានយ៉ាងម៉េចទៅ? ហិហិ '' ហ្វីឡា និយាយហើយសើច នាងនិយាយត្រូវ បើនាងមិនបានប្រាប់ពួកគេផង ឲ្យពួកគេដឹងបានយ៉ាងម៉េចទៅ? 
     '' ចុះរឿងដែលឯងទៅ… '' ជីមីន រកនិយាយបន្ត តែ ហ្វីឡារហ័សយកដៃខ្ទប់មាត់ ធ្វើឲ្យគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែក ក្នុងចិត្តសង្ស័យនឹងទង្វើរពួកគេជាខ្លាំង។ 
    '' គ្មានអីទេពួកបង តោះឆាប់ញាំទៅ '' នាងតូចរហ័សកែប្រែស្ថានភាព ព្រោះតែមិនចង់ឲ្យបងប្រុសរបស់គេដឹងថា ថ្ងៃចូលរៀនលើកដំបូង តែបែរជាទៅមានរឿងជាមួយនឹងលោកគ្រូ រហូតដល់គ្រូកោះអញ្ជើញឲ្យទៅជួប បើម៉ាក់នាងបានដឹងរឿងនេះ នាងច្បាស់ជាត្រូវគាត់ស្តីបន្ទោសជាមិនខាន។ 
    '' មានអីឬអត់ហ្វី? ជីមីនប្រាប់បងមកមើស '' ដោយសារតែចង់ដឹង ទើបយ៉ុនហ្គីសួរទៅជីមីន ព្រោះ
ប្អូនរបស់គេធ្វើខ្លួនគួរឲ្យសង្ស័យណាស់។
     '' គ្មានអីពិតមែនសិស្សច្បង មែនអត់ជុងហ្គុក ហិហិ '' ជីមីន ស៊ីញ៉េភ្នែកឲ្យជុងហ្គុកយល់ស្របនឹងពាក្យសម្តីដែលគេនិយាយ គេអាចយល់ន័យថាហ្វីឡាមិនចង់ឲ្យរឿងដែលកើតឡើងពីព្រឹកមិញនេះ ដឹងឮទៅបងប្រុសរបស់នាង។ 
     '' មែនហើយ ហ្វីឡាគ្មានអីនោះទេ '' ជុងហ្គុក ញញឹមបែបមិនសម ព្រោះតែមិនដឹងរឿងអីផង ឲ្យមកនិយាយអឺអើទៅកើតដែរ។ 
     '' បើគ្មានអ្វីទេ ក៏ឆាប់ញាំទៅចឹង '' ណាមជុន និយាយឡើង ទើបពួកគេស្ងាត់មាត់ ហើយប្តូរមកញាំអាហារវិញ ការញាំក៏បញ្ចប់ ពួកគេទាំងអស់គ្នាក៏បំបែកគ្នាទៅថ្នាក់របស់ពួកគេរៀងៗខ្លួន។ 
     កុំឆ្ងល់អីថាហេតុអីហ្វីឡាមិនសួរឈ្មោះ ថេយ៉ុង នឹង ណាមជុន ព្រោះគេទាំងពីរជាមិត្តរបស់បងប្រុសនាងស្រាប់ទើបនាងស្គាល់ ដោយសារបងប្រុសរបស់គេពេលដែលនាយនាំទៅលេងផ្ទះម្តងៗ ហើយក៏ស្និតស្នាលជាមួយនឹងនាងដែរ។

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Opowieści tętniące życiem. Odkryj je teraz