Part47

724 51 0
                                    

   រយះពេលកន្លះម៉ោង ទម្រាំតែគ្រប់យ៉ាងរួចរាល់ ជេហូបប្រាប់អ្នកបម្រើឲ្យធ្វើអាហារសម្រាប់ពួកគេទាំងពីរ ពេលដែលរួចរាល់ហើយ ក៏លើកដាក់លើតុដែលពួកគេកំពុងតែអង្គុយនេះ។

ការញាំលក្ខណះតែពីរនាក់ ដោយមិនចង់ឲ្យអ្នក ណាមករំខានក្តីសុខគេទាំងពីរ ព្រោះនេះចាត់ទុកថាជាការញាំបែបផ្ទាល់ខ្លួន សម្រាប់ពួកគេទៅចុះ វាជាលើកទីមួយ ដែលពួកគេញាំអាហារតែពីរនាក់។ 

     '' យាយចឹង ថ្ងៃសុក្រនេះ លោកគ្រូនាំថ្នាក់របស់អូនទៅកោះជេជូធ្វើទស្សនកិច្ចនៅទីនោះបីថ្ងៃ បងទៅដែលទេ? '' ហ្វីឡា សួរទាំងអាហារនៅពេញ មាត់ ពួកគេអង្គុយជិតគ្នា មិនមែនទល់មុខគ្នានោះទេ។

     '' ទៅតើ '' ជេហូប តប គេមិនសូវជាញាំប៉ុន្មានទេ នាងអង្គុយមើលនាងតូចញាំក៏ឆ្អែតដែរ អារម្មណ៍អ្នកមានស្នេហាជាលើកទីមួយ វាពិសេសបែបហ្នឹងឯង។ 

     '' មិត្តរបស់អូន ពួកគេណាត់គ្នាទៅជួបនៅផ្ទះរបស់ជុងហ្គុក ពួកគេជិះឡានទៅម្នាក់មួយគូរអស់ហើយ នៅឡើយតែអូន បងប្រុសក៏មិនជិះជាមួយអូនទៀត ទៅបើកឡានឲ្យសង្សាររបស់គាត់ ដែលជាមិត្តរបស់អូន ''

      នាងតូចតបទាំងមុខជូរ អន់ចិត្តនឹងបងប្រុសរបស់នាង បានសង្សារភ្លេចប្អូន ស្រីដូចជានាងទៅកើត គិតទៅសមអត់? មិត្តរបស់នាងក៏ដូចគ្នា បានសង្សារក៏ភ្លេចនាងដូចគ្នា។

     '' ចាំបងទៅទទួលអូន '' 
     '' ប្រាកដហើយ បើសិនជាបងមិនមកយកអូនទេ ច្បាស់ជាមានរឿងធំមិនខាន '' ហ្វីឡា សម្លក់មុខរបស់នាយ ជាគូរដណ្ដឹងនឹងគ្នា បើមិនឲ្យទៅជាមួយគ្នា ឲ្យទៅជាមួយអ្នកណាវិញ?

     '' ឆាប់ញាំទៅ នឹងអាលបានទៅផ្ទះខ្លាចយប់ '' ហ្វីឡា ងក់ក្បាល រួចញាំយកៗ កាលពីថ្ងៃមិញ ញាំមិនសូវបានច្រើននោះទេ រវល់តែគិតពីរគូរដណ្តឹងពេក ភ្លេចបាយភ្លេចទឹកអស់រលីង តែពេលនេះ បានយល់ ចិត្តគ្នាវិញអស់ហើយ ក្តីសុខក៏ចាប់ផ្តើម
មានបណ្តើរៗ សង្ឃឹមថាវានឹងនៅបែបនេះរហូតទៅចុះ។ 

    ហ្វីឡាញាំអាហាររួចរាល់អស់ហើយ ក៏ទៅនិយាយលាអ្នកម៉ាក់ក្មេករបស់នាង រួចជេហូបក៏ជូននាងត្រឡប់ទៅផ្ទះរបស់នាងវិញ។

ម្ចាស់បេះដូង (ចប់)حيث تعيش القصص. اكتشف الآن