ថ្ងៃនេះក៏ដូចជារាល់ដងដូចគ្នា ជុងហ្គុកពេលដែល ស្លៀកពាក់រួចរាល់ហើយ គេក៏ចុះមកខាងក្រោមមកញាំ អាហារពេលព្រឹកជួបជុំម៉ាក់នឹងបងប្រុសរបស់គេដូចជា ទម្លាប់ ពេលដែលញាំរួចរាល់អស់ហើយ ពីរនាក់បងប្អូនក៏លាម៉ាក់របស់គេ រួចបន្តធ្វើដំណើរទៅសាលារបស់ខ្លួន។
'' លាសិនហើយបងប្រុស '' ជុងហ្គុក ចុះពីលើឡាន ស្រែកប្រាប់បងប្រុសរបស់គេ ដោយអើតក្បាលតាមកញ្ចក់ ឡានក្រវីបក់ដៃលាទៅអ្នកជាបង។
'' ហ៊ឹម! '' ស៊ុកជីន ក្រហឹមទទួលដឹងឮ ហើយក៏បត់ឡាន យកទៅទុកនៅកន្លែងចតឡាន ពេលដែលរួចរាល់ហើយក៏ធ្វើដំណើរទៅថ្នាក់របស់គេ។
'' អេ! ជីមីន '' ជុងហ្គុក ដើរតម្រង់ទៅថ្នាក់ តែក៏ប្រទាក់ ឃើញជីមីនអង្គុយនៅលើបង់សាលានៅក្រោមដើមឈើដ៏ធំមួយ ទើបស្រែកហៅមិត្តរួចដើរទៅរកមិត្តរបស់គេ។
'' ហេតុអីក៏មកអង្គុយត្រង់នេះ? '' ជុងហ្គុក ចោតសំណួរ សួរទៅជីមីន ដែលអង្គុយកាន់សៀវភៅនៅក្នុងដៃសម្លឹង មើលវាមិនដាក់ភ្នែក។
'' ថ្ងៃនេះម៉ោងលីបដល់ទៅពីរម៉ោងឯងក៏ដឹង ចឹងហើយ ទើបយើងមកអង្គុយនៅទីនេះ ឯងមិនដឹងទេឬ? '' ជីមីន ជ្រួលចិញ្ចើមឆ្ងល់ រៀនជាថ្នាក់ជាមួយគ្នាសោះ ហេតុអីមិត្តរបស់គេមិនចាំចឹង? មិនចាំសូម្បីតែថ្ងៃនឹងជាថ្ងៃអីចម្លែកមែន។
'' ហិហិ មែនហើយយើងភ្លេចឲ្យឈឹង មកពីយប់ មិញយើងគេងយប់ជ្រៅពេក បានជារាងភ្លេចៗចឹងទៅ '' ជុងហ្គុក សើចស្ញេញបញ្ចេញធ្មេញទន្សាយរបស់គេ ហ៊ូយ..មិនគួរណាមកភ្លេចសោះថ្ងៃណាមួយគួរតែទៅពេទ្យពិនិត្យមើលខួរ ក្បាលម្តងហើយទើបបាន។
'' ចុះឯណានាងហ្វីនោះ? ឬនៅមិនទាន់មកដល់ទេ? '' ជុងហ្គុក ប្តូរសំណួរសួររកនាងតូចម្តង រាល់ដល់នាងតែងតែ មកដល់សាលាមុនគេ ហើយនៅជាមួយជីមីនរហូត តែថ្ងៃនេះមិនឃើញទើបគេសួរទៅជីមីនតែម្តងទៅ។
'' វាយកកិច្ចការដែលលោកគ្រូជេហូបដាក់ឲ្យធ្វើយកទៅ ឲ្យគាត់មិញនឹងឯង '' ជីមីន និយាយហើយឈ្ងោកមុខអានសៀវភៅបន្តទៀត ចំណែកឯជុងហ្គុកគ្រាន់តែងក់ក្បាល ទទួលដឹងឮរួចទាញទូរស័ព្ទយកមកចុចលេងធ្វើមិនដឹងខុសពីជីមីន ដែលអង្គុយអានសៀវភៅ មិនដូចជាជុងហ្គុកទាល់តែសោះសង្ងំលេងទូរស័ព្ទឯណាតែផ្តាស។
នាងតូចហ្វីឡាកាន់ឯកសារនៅក្នុងដៃ ដើរតម្រង់ទៅ បន្ទប់របស់លោកគ្រូរបស់នាងដែលដាក់ទោសនាងដោយឲ្យធ្វើកិច្ចការយ៉ាងក្រាស់កំណត់ត្រឹមតែរយះពេលបីថ្ងៃប៉ុណ្ណោះ ហើយថ្ងៃនេះត្រឹមតែរយះពេលពីថ្ងៃសោះ នាងតូចក៏អាចធ្វើវាបានយ៉ាងរហ័សព្រោះតែចង់ឈ្នះចិត្តអាលោកគ្រូហេងស៊យដែលនាងស្អប់ទើបព្យាយាមអត់ដេកអត់ពួន ក៏ដោយសារតែចង់ធ្វើវាឲ្យហើយនឹងឯង ណាមួយនាងជាសិស្សពូកែផងរឿងប៉ុណ្ណឹងនៅស្ទើរណាស់សម្រាប់នាង។
តុក តុក តុក
សម្លេងគោះទ្វារដោយស្នារដៃនាងតូចគោះបភ្លឺឡើងឲ្យ អ្នកខាងក្នុងបានទទួលដឹងឮ នឹងបានអនុញ្ញាតឲ្យចូលទៅ ខាងក្នុង។
'' ចូលមក '' សម្លេងរបស់អ្នកខាងក្នុងក៏អនុញ្ញាតឲ្យចូល តែអ្នកនៅខាងក្រៅឯណេះវិញកំពុងតែភ័យញាប់ញ័របេះដូងលោតផ្លោតៗ វាស្ទើរតែចង់ផ្ទុះចេញមកក្រៅទៅហើយ ពេលបានឮសម្លេងអ្នកខាងក្នុងអនុញ្ញាតឲ្យចូល។
'' លោកគ្រូ '' ពេលដែលបើកទ្វារចូលទៅបានសម្រេច ហើយនាងតូចក៏ហៅលោកគ្រូរបស់នាងដោយសម្លេងស្រាលស្តាប់មិនចង់ឮ ព្រោះតែមិនហ៊ាននិយាយខ្លាំងខ្លាចថារំខាននាយកំពុងតែធ្វើការព្រោះនាយកំពុងតែផ្តោតលើមុខកុំព្យូទ័រកែវភ្នែកកំពុងតែសម្លឹងវាមិនដាក់ភ្នែក ហើយដៃវិញចុចញាប់ស្អេករកតែដកឃ្លាមិនបាន។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21