វេលាម៉ោងប្រាំជិតម៉ោងប្រាំមួយក៏បានមកដល់ ថេយ៉ុងមកដល់ក្នុងផ្ទះរបស់សង្សាររបស់គេលឿនជាងពេលមុនម៉ោងកំណត់ រួចនាយអង្គុយកន្លែងតុទទួលភ្ញៀវជាមួយនឹង ម៉ាក់របស់ជុងហ្គុក និយាយគ្នាលេងពីនេះ ពីនោះ ព្រមទាំងប្រាប់រឿងរបស់ពួកគេទៅគាត់បានដឹងទាំងអស់។
ចំណែកឯលោកស្រីស្គាដែននីសគាត់ក៏មិនបានជំទាស់អ្វីឡើយ ព្រោះតែប៉ាម៉ាក់របស់ថេយ៉ុងគាត់ជាមិត្តជិតស្និតជាមួយនឹងគាត់ ចឹងហើយបើកូនៗរបស់គាត់ស្រឡាញ់គ្នា គាត់ក៏មិនបានប្រកែកអ្វីដែរ គឺមានតែយល់ស្របនឹងទំនាក់ទំនងមួយនេះហើយក៏គ្រាំទ្រពេញទំហឹង។
ជុងហ្គុកចុះមកដល់ខាងក្រោមនៃផ្ទះ សម្លឹងមើលម៉ាក់របស់គេនឹងសង្សាររបស់គេ កំពុងតែនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវសើចក្អាកក្អាយសម្បើមណាស់ ទើបតែជួបគ្នាជាលើកទីមួយសោះ នេះម៉ាក់របស់គេចូលចិត្តនាយខ្លាំងដល់ថ្នាក់ហ្នឹងឬ?
'' ម៉ាក់ '' សម្លេងហៅរបស់ជុងហ្គុកធ្វើឲ្យអ្នកទាំងពីរដែលនិយាយគ្នាសើចសប្បាយមិញនេះ ងាកមករកតាមប្រភពសម្លេងនោះ ទើបដឹងថាជាកូនទន្សាយរបស់គាត់។
'' ជុងហ្គុក មកអង្គុយសិនមកកូន '' ជុងហ្គុក ញញឹម រួចដើរទៅអង្គុយជិតថេយ៉ុងដែលសម្លឹងមើលគេមិនព្រមព្រិចភ្នែកទាល់ តែសោះ។
'' បងមកលឿនម៉្លេះ? អូនប្រាប់ហើយថាចាំម៉ោងប្រាំមួយ '' ជុងហ្គុក អោនមកខ្សឹបក្បែរត្រចៀកនាយ ព្រោះនេះមិនទាន់ដល់ម៉ោងប្រាំមួយនៅឡើយទេ តែនាយមកយកគេ លឿនជាងការគិត។
'' ម៉ាក់បងឲ្យបងយករបស់ផ្ញើរមកជូនម៉ាក់របស់អូន ទើបបងមកលឿនចឹងទៅ '' ថេយ៉ុង ញញឹមតបនិយាយធម្មតា កូនទន្សាយមួយក្បាលនេះ មកលឿនក៏ខុស នេះបើគេមកយឺតវិញ ច្បាស់ជាថាស្តីឲ្យទៀតមិនខាន។
'' ម៉ាក់ នេះម៉ាក់ស្គាល់គ្នាជាមួយបងថេយ៉ាងម៉េច? មើលទៅម៉ាក់ដូចជាចូលចិត្តគាត់សម្បើមណាស់ '' ជុងហ្គុក ងាកសួរទៅម៉ាក់របស់គេទាំងឆ្ងល់ ចង់ដឹងណាស់ថាមិញនេះ ពួកគាត់ទាំងពីរនិយាយអ្វីគ្នា បានជាសើច ញញឹមមិនឈប់ឬមួយក៏ថេយ៉ុងប្រាប់ពីទំនាក់ទំនងរបស់គេហើយ។
'' ម៉ាក់បានដឹងរឿងរបស់កូនទាំងពីរហើយ '' លោកស្រីស្គាដែននីស និយាយទាំងញញឹម គាត់សប្បាយចិត្តទៅវិញទេ ពេលដែលកូនប្រុសពៅរបស់គាត់ ចេះមានស្នេហា នឹងគេ ព្រោះតែកាចឆ្នាស់ខ្លាំងពេក គាត់បារម្ភថាលក់មិនដាច់ តែពេលនេះប្រហែល ជាអាចលក់ដាច់ហើយ ថែមទាំងមានសង្សារជាកូនមិត្តចាស់របស់គាត់ទៀតផង ពិតជា ចៃដន្យខ្លាំងណាស់។
'' ម៉ាក់…! នេះកូនថានឹងប្រាប់ម៉ាក់ដោយខ្លួនឯង តែបងឯងមកប្រាប់មុនទៅកើត '' ជុងហ្គុក និយាយបង្ហូរសម្លេង សង្សាររបស់គេនឹងចំមែនហើយ ទើបតែយល់ព្រមជាសង្សារនឹងគ្នាមិនទាន់បានមួយថ្ងៃផង មកនិយាយគ្រប់យ៉ាងប្រាប់ទៅម៉ាក់របស់គេបាត់ ពិតជាគួរឲ្យខឹងណាស់ គេជាកូនបង្តើត គួរតែជាអ្នកប្រាប់មុន តែនេះត្រឹមជាសង្សារ សោះ មកនិយាយប្រាប់មុនទាល់តែបាន។
'' បងប្រាប់គាត់មុនអូនចឹងល្អហើយ បានន័យថាបងច្បាស់លាស់ជាមួយអូន បើសិនជាឲ្យអូនប្រាប់មុនបងនោះ ដូចជាបងមិនស្មោះត្រង់ជាមួយនឹងអូនទេ ''
ថេយ៉ុងក្រសោបប្រអប់ដៃរាងតូចទាំងពីរ យកមកកាន់ជាប់នឹងដៃរបស់នាយ នាយនិយាយប្រាប់ទៅម៉ាក់របស់រាងតូចមុនគឺល្អហើយ បើសិនជាឲ្យជុងហ្គុកប្រាប់ទៅមុននោះ ដូចជាគេនឹងមិនស្មោះត្រង់ជាមួយនឹងជុងហ្គុកឡើយ ចឹងហើយទើបគេជ្រើសរើសប្រាប់ម៉ាក់របស់ជុងហ្គុកមុនទៅ ព្រោះគេ ស្រឡាញ់ស្មោះស្ម័គ្រក្មេងម្នាក់នេះរហូតតទៅ។
'' សម្តីផ្អែមដល់ហើយ កូនស្វាកំហូច '' ជុងហ្គុក យកចង្អុលដៃចុចចុងច្រមុះរបស់នាយលេងបន្តិច សង្សាររបស់គេនេះ សម្តីផ្អែមដល់ហើយ ចេះនិយាយឡើងឡូយ ទើបតែជាសង្សារនឹងគ្នាមិនបានមួយថ្ងៃផង និយាយផ្អែមប៉ុណ្ណឹងហើយ ចុះបើតទៅមុខទៀតនោះ គេច្បាស់ជាលើសជាតិស្ករ ដោយសារតែកូនស្វាជាទីស្រឡាញ់របស់គេមិនខាន។
'' ឆាប់ទៅដើរលេងចុះកូន ប្រយ័ត្នយប់មុនទៅ '' ម៉ាក់របស់ជុងហ្គុករហ័សកាត់ចង្វាក់គេទាំងពីរ បើមិនចឹងទេ គាត់អង្គុយនៅមើលបន្តទៀត ច្បាស់ជាច្រណែនកូនទាំងពីរនេះមិន ខាន និយាយសម្តីផ្អែមដាក់មុខគាត់ទៅកើត ក្មេងៗសម័យនេះពិបាកយល់ចិត្តពិតមែន។
'' បាទម៉ាក់ '' អ្នកទាំងពីរឆ្លើយព្រមគ្នា រួចជុងហ្គុកក៏ងើបឡើងចាប់ដៃស្រាក់ចូលគ្នាជាមួយនាយ ហើយដើរចេញទៅខាងក្រៅផ្ទះ ដែលឡានរបស់ថេយ៉ុងចតនៅមុខផ្ទះរួចជា ស្រេច ពួកគេដើរចូលទៅក្នុងឡានដោយថេយ៉ុងដើរទៅបញ្ជាកន្លែងចង្គូតឡានរួចក៏បើកចេញទៅ។សូមរងចាំភាគបន្ត..!!!
#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21