មិនយូរប៉ុន្មានឡានរបស់ថេយ៉ុងក៏បើកចូលមកក្នុងហាងអាហារធំមួយនៅកន្លែងនៃទីក្រុងសេអ៊ូល។ ពួកគេចុះពីលើឡានបណ្តើរកាន់ដៃគ្នាចូលទៅក្នុងហាងដោយមានក្រសែភ្នែកជាច្រើនរាប់សិបគូរសម្លឹងមើលមកពួកគេ តែពួកគេមិនបានខ្វល់ឡើយ គិតតែដើរបណ្តើរគ្នាចូលទៅខាងក្នុង ទាំងញញឹមមិនគិតឈឺក្បាលរឿងគេសម្លឹងមើល ថែមទាំងនិយាយខ្សឹបខ្សាវពីពួកគេទៀតផង។
'' សួស្តីចា៎ លោកបានកក់តុទុកហើយឬនៅ? '' បុគ្គលិកស្រីម្នាក់ ដែល ជាអ្នករត់តុនៅក្នុងហាងមួយនេះ ដើចេញមកទទួលរាក់ ទាក់ពួកគេទាំងពីរ សួរសំណួរទៅពួកគេតាមទម្លាប់របស់នាង ដូចសួរទៅកាន់ភ្ញៀវដទៃទៀត។
'' ថេយ៉ុង ឡាវេស៍ កក់ទុករួចហើយ '' ថេយ៉ុង ឆ្លើយប្រាប់ទៅបុគ្គលិកស្រីនោះ ព្រោះមុននឹងមកទីនេះ នាយបានកក់ទុករួចជា ស្រេច ព្រោះគេចង់បានភាពផ្ទាល់ ខ្លួនជាមួយសង្សាររបស់គេ។
'' ចា៎លោក សូមមកតាមនេះ '' បុគ្គលិកស្រីនោះអោនគោរព រួចដើរនាំមុខពួកគេទាំងពីរ ហើយពួកគេក៏ដើរទៅតាមក្រោយនាង ដោយដើរទៅបន្ទប់វីអាយភីដែលនាយ បានកក់ទុកនោះ។
'' កន្លែងនេះហើយលោក '' នាងចង្អុលបង្ហាញតុនៅជាប់មាត់បង្អួច ដែលអាចក្រឡេកមើលទេសភាពនៅខាងក្រៅកាន់តែច្បាស់ ទេសភាពស្រស់ស្អាតនៅពេលយប់ ក្រឡេកមើលតាមកញ្ចក់នៃបន្ទប់មួយនេះ គយគន់មើលទេសភាពនាពេលរាត្រី បានយ៉ាងច្បាស់។
'' បាទ '' ពួកគេទាំងពីរឆ្លើយព្រមគ្នា រួចថេយ៉ុងទាញកៅអីឲ្យជុងហ្គុកអង្គុយ ហើយជុងហ្គុកក៏អង្គុយលើកៅអីដែលនាយបានទាញកៅអីឲ្យ រួចអ្នកកម្លោះដើរទៅអង្គុយកន្លែងរបស់ខ្លួនតាមក្រោយ។
'' ត្រូវការកម្ម៉ងអ្វីដែរ? '' នាងជាបុគ្គលិក ហុចមីនុយម្ហូបដែលមាននៅក្នុងហាងឲ្យទៅពួកគេទាំងពីរ។ ថេយ៉ុងនឹងជុងហ្គុកទទួលវាយកមកកាន់មុននឹងហារមាត់និយាយឡើង។
'' អូនយកអ្វីដែរជុងហ្គុក? '' ថេយ៉ុង ងើបមុខចេញពីមីនុយអាហារ សួរទៅសង្សាររបស់ខ្លួន ឃើញសម្លឹងមើលយូរហើយ តែនៅមិនទាន់កម្ម៉ងទៀត។
'' យកដូចបងក៏បាន ព្រោះអូនមិនដែលធ្លាប់មកទីនេះពីមុនមកទេ '' ជុងហ្គុក ដាក់មីនុយចុះវិញ រងចាំយកដូចជាសង្សាររបស់គេល្អជាង ព្រោះគេមិនដែលធ្លាប់មកកន្លែងនេះឡើយ ចឹងហើយ សុខចិត្តញាំដូចសង្សាររបស់គេទៅចុះ។
'' យកស្ទេកសាច់គោ ស្ពាកាទី បិះស្ទឹក តែប៉ុណ្ណឹងចុះ '' ថេយ៉ុង ហៅឈ្មោះអាហារដែលគេធ្លាប់មកញាំនៅទីនេះ ប្រាប់ទៅបុគ្គលិកដែលកាន់ក្រដាសចាំកត់ រួចហុចមីនុយនោះឲ្យទៅនាងវិញ។
'' ចា៎ សូមរងចាំមួយបន្តិច '' នាងទទួលយកមីនុយនោះ មកកាន់នៅក្នុងដៃ រួចអោនគោរពពួកគេទាំងពីរបន្តិច មុននឹងបោះជំហានដើរចេញទៅ។
'' បងកម្ម៉ងអីក៏ច្រើនម៉្លេះ? ញាំម៉េចនឹងអស់ទៅ '' ពេលដែលបុគ្គលិកចាកចេញទៅ ទើបជុងហ្គុកហារមាត់ស្រដីឡើង មិញនេះគេចង់ហារមាត់បដិសេធឲ្យនាយបញ្ចប់ដែរ តែខ្មាស់បុគ្គលិក ទើបគេសុខចិត្តមិននិយាយរងចាំស្តាប់នាយកម្ម៉ងឲ្យចប់ ពេលដែលនាងចេញទៅបាត់ ទើបគេនិយាយឡើង ព្រោះ
នាយកម្ម៉ងច្រើនពេកហើយ ញាំតែពីរនាក់ម៉េចនឹងអស់ទៅ។
'' នេះជាការណាត់របស់យើងលើកដំបូង ញាំមិនអស់ក៏ចោលទៅ បងមិនក្រដល់ថ្នាក់ឲ្យអូនឃ្លាននោះទេ ស្គាល់បងថាជាកូននណារទេ? ''
ថេយ៉ុង លើកហេតុផលមកនិយាយ គ្រាន់តែរឿងអាហារប៉ុណ្ណឹង គេមិនក្រដល់ថ្នាក់ហៅតែមួយមុខពីរមុខទេ ការណាត់ជួបលើកដំបូងរបស់គេ ត្រូវតែពិសេសបន្តិចហើយ អ្នកណាមិនស្គាល់កូនលោកឡាវេស៍នោះ ជាអ្នកមានជាងគេនៅប្រទេសមួយនេះ គ្រាន់តែអាហារប៉ុណ្ណឹង រឿងអីគេត្រូវស្តាយនោះ ប៉ុណ្ណឹងនៅស្ទើរណាស់
'' ទៅអូនដឹងថាបងជាអ្នកមានហើយ តែថា បងឲ្យគេរៀបចំមែនទេ? ទីនេះពិតជារ៉ូមែនទិចខ្លាំងណាស់ '' ជុងហ្គុក ងាកក្រឡេកចុះឡើងសម្លឹងមើលជុំវិញផ្ទៃកន្លែងដែលគេអង្គុយ តុអាហារមានភ្លើងទៀនបីដើម ទេសភាពជុំវិញនេះ ពពេញទៅដោយភ្លើងចំរុះពណ៍ ទីកន្លែងខ្ពស់អាចមើលឃើញទេសភាពនាពេលយប់នៃទីក្រុងបាន ជាបន្ទប់វីអាយភីជាពិសេសទៀត រឹតតែអស្ចារ្យនោះគឺ មានភ្លេងប្រគុំតន្ត្រីនៅក្បែរខ្លួនរបស់ពួកគេថែមទៀត។
'' បាទត្រូវហើយ បងឲ្យគេរៀបចំជា ពិសេសសម្រាប់ពួកយើងទាំងពីរ '' ថេយ៉ុង និយាយទាំងញញឹម នេះជាលើកទីមួយដែលគេញាំអាហារជាមួយសង្សាររបស់គេ គេ ត្រូវតែធ្វើវាឲ្យល្អឥតច្ចោះ មិនមែនញាំរបៀបធម្មតាឡើយ ត្រូវតែរ៉ូមែនទិចបំផុតសម្រាប់គេ។
'' ចេះគិតល្អណាស់បងឯងនេះ '' ជុងហ្គុក អត់ញញឹមជាប់មាត់មិនបាន បានសង្សារដូចជានាយនៀក ពិសេសសម្រាប់គេខ្លាំងណាស់ ចេះយកចិត្តទុកដាក់គេគ្រប់រឿង ថែមទាំងចេះរ៉ូមែនទិចថែមទៀត គួរឲ្យស្រឡាញ់ខ្លាំងណាស់ សំណាងមែនដែលគេជាសង្សាររបស់នាយ។
'' អាហារមកដល់ហើយចា៎ '' សម្លេងរបស់បុគ្គលិកស្រី ធ្វើឲ្យកាត់ចង្វាក់របស់ពួកគេទាំងពីរដែលញញឹមសម្លឹង មើលកែវភ្នែកគ្នាមិនព្រិច ទើបពួកគេឈប់សាសងគ្នា រួចឲ្យបុគ្គលិកលើកអាហារដាក់លើតុ។
'' រីករាយក្នុងការញាំ '' នាងលើកម្ហូបដាក់លើតុរួច រួចនាងក៏អោនគោរពបន្តិច មុននឹងបោះជំហានចាកចេញទៅ។
'' តោះញាំទៅ '' ថេយ៉ុង ហារមាត់ស្រដីឡើង ទើបជុងហ្គុកងក់ក្បាល ដៃកាន់ស្លាបព្រាឡើងដួលអាហារដែលនៅពីមុខយកមកញាំដាក់ចូលមាត់ទាំងញញឹម។
ការញាំអាហាររបស់ពួកគេ ពិតជារ៉ូមែនទិចខ្លាំងណាស់ មានភ្លេងប្រគុំឡើងយ៉ាងពិរោះ សម្លេងតន្ត្រីធ្វើឲ្យការញាំអាហារមួយពេលនេះ មានរសជាតិឆ្ងាញ់ជាងអាហារដែលគេធ្លាប់ញាំរាល់ដង។
ពួកគេដួលអាហារបញ្ចុកគ្នាទៅវិញទៅ មកដោយស្នាមញញឹមជាប់គែមមាត់ជានិច្ច ក្តីសុខខ្លាំងណាស់ ជាពេលវេលាលើកទីមួយ ដែលគេញាំអាហារជាមួយគ្នា ក្នុងនាមជាសង្សារ ទើបតែក្លាយជាសង្សារនឹងគ្នាមិនទាន់បានមួយថ្ងៃពេញផង តែជុងហ្គុកមានអារម្មណ៍ថាគេពិតជាមានក្តីសុខខ្លាំងណាស់ មាននាយជាសង្សាររបស់គេ ធ្វើឲ្យគេសប្បាយចិត្តញញឹមជាប់រហូត គេសង្ឃឹមថា នឹងសប្បាយចិត្តបែបនេះរហូតតទៅចុះ។សូមរងចាំភាគបន្ត...
#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21