'' លោក/ឯង '' ពេលដែលជុងហ្គុកងាកមើលថាសិស្ស ច្បងនោះជាអ្នកណាទើបពួកគេត្រូវស្រែកព្រមគ្នា ព្រោះតែនឹកស្មានមិនដល់ថាត្រូវជួបគ្នាមកទៀតលឿនបែបនេះពិតជាស៊យមែន។
'' ពួកឯងទាំងពីរស្គាល់គ្នាមែនទេ? '' ដោយឃើញ កាយវិការពួកគេទាំងពីរពេលដែលជួបគ្នាធ្វើដូចជាភ្ញាក់
ផ្អើលទើបស៊ុកជីនអត់ឆ្ងល់មិនបានទើបសួរឡើង។
'' មិនបានស្គាល់ '' ទៀត ឆ្លើយដូចគ្នាទៀត រឹតតែធ្វើឲ្យអ្នកជាបងសង្ស័យលើសដើម។
'' បើចឹងឆាប់ញាំទៅនឹងអាលបានទៅរៀនវិញតិចមិនទាន់ '' ដោយខ្ជិលសួរនាំច្រើនទើបស៊ុកជីនប្តូរប្រធានបទធ្វើដូចជាមិនមានអ្វីកើតឡើងនៅមុននេះ។
'' ជុងហ្គុកមិនញាំទេឬ? '' មិនឃើញជុងហ្គុកញាំគិតតែពីរអង្គុយឆ្គិះបាយទើបជីមីនសួរព្រោះមិញនេះឮថាឃ្លាននោះឃ្លានតែពេលដែលអាហារនៅនឹងមុខហើយ បែរជាមិនព្រមញាំទៅវិញ។
'' មិនឃ្លានទេឃើញមុខអ្នកខ្លះហើយញាំមិនចូល '' ជុងហ្គុក ដៀងភ្នែកមើលអ្នកដែលអង្គុយញាំបាយនៅពីមុខរបស់ខ្លួនទាំងអារម្មណ៍ធុញថប់ដែលត្រូវមកញាំបាយជាមួយប្រុសម្នាក់នេះ។
'' អាថេ នៅអង្គុយធ្វើអីទៀត ម៉េចមិនញាំទៅ '' យ៉ុនហ្គី ឃើញមិត្តរបស់ខ្លួនគិតតែអង្គុយសម្លក់គ្នាជាមួយនាយតូចជុងហ្គុកមិនគិតស៊ីបាយស៊ីទឹកសោះ ប្រហែលជានៅគិតរឿងកាលពីព្រឹកមិញមិនខាន។
'' មិនឃ្លានទេឯងញាំទៅ '' ថេយ៉ុង និយាយតែមាត់ តែភ្នែកចេះតែសម្លឹងមើលជុងហ្គុករហូតមិនចង់ដក ចេញវិញទាល់តែសោះ។
'' បងប្រុសខ្ញុំទៅបន្ទប់ទឹកសិនហើយ នៅទីនេះយូរពេកឃើញមុខអ្នកខ្លះហើយលេបបាយមិនចូល '' ពោលចប់ ជុងហ្គុកក៏ដើរទៅបន្ទប់ទឹកវឹងតែក៏មិនភ្លេចសម្លក់ថេយ៉ុងដែរព្រោះតែរឿងពីព្រឹកមិញនេះគេនៅខឹងចិត្តនៅឡើយ។
'' យើងទៅបន្ទប់ទឹកមួយភ្លែត '' ដោយឃើញជុង
ហ្គុក ក្រោកចេញទៅទើបថេយ៉ុងរហ័សក្រោកទៅតាម តែបែរជាត្រូវយ៉ុនហ្គីចាប់ដៃជាប់។
'' ទៅបន្ទប់ទឹកធ្វើអី? '' នាយដឹងថាមិត្តរបស់គេចង់ ទៅចាត់ការអាល្អិតនោះនៅក្នុងបន្ទប់ទឹកព្រោះនាយស្គាល់និស្ស័យមិត្តរបស់គេច្បាស់ដូចថ្ងៃគ្រាន់តែហាមាត់ក៏ឃើញដល់ពោះវៀនពោះតាំងបាត់ទៅហើយ។
'' ទៅឈឺនោមនឹងហើយលែងដៃ '' ថេយ៉ុង កន្ត្រាក់ដៃមិត្តរបស់ខ្លួនចេញហើយដើរទៅបន្ទប់ទឹកបាត់ដោយមិនឲ្យពួកគេឃាត់ទាន់។
'' យើងថាអាថេច្បាស់ជាទៅធ្វើបាបក្មេងម្នាក់នោះនៅក្នុងបន្ទប់ទឹកមិនខាន '' ណាមជុន អោនមកខ្សឹបក្បែរត្រចៀកយ៉ុនហ្គីដែលសម្លឹងមើលកាយវិការថេយ៉ុងមិញនេះ។
'' សង្ស័យតែចាប់អាល្អិតនោះរំលោភទេដឹង? ព្រោះ កាលពីព្រឹកមិញអាថេវាគុំនឹងអាល្អិតនោះណាស់ '' យ៉ុនហ្គី រំលឹករឿងកាលពីព្រឹកមិញព្រោះមើលទៅថេយ៉ុងដូចជាគុំនឹងជុងហ្គុកពិតមែនប្រហែលជាជុងហ្គុកមិនរួចខ្លួនទេបើម្លឹងៗនោះ។
'' ពួកលោកនិយាយថានរណារំលោភនរណាទៅ? '' ដោយបានស្តាប់ឮស្អីពាក្យរំលោភស្អីទើបស៊ុកជីនសួរឡើងមិនមែនគេមានចេនាចង់លួចស្តាប់ពួកគេនិយាយគ្នាទេតែមកពីពួកនាយនិយាយគ្នាឮពេកទើបគេក៏បានឮជាមួយទៅហើយក៏សួរយកតែម្តងដើម្បីកុំឲ្យឆ្ងល់តទៅទៀត។
'' ឯងមិនទាន់ដឹងរឿងពីព្រឹកមិញទេឬ? '' ស៊ុកជីន ក្រវីក្បាលបញ្ជាក់ថាមិនទាន់ដឹងនោះទេ ព្រោះប្អូនរបស់គេពូកែលាក់ណាស់ ហើយគេក៏មិនបានចាប់អារម្មណ៍អ្វីដែរ។
'' គឺពីព្រឹកមិញ…. '' ណាមជុន ក៏បាននិយាយរៀបរាប់រឿងពីព្រឹកមិញទៅបងប្រុសរបស់ជុងហ្គុកថាកាលពីព្រឹកមិញនេះមានអ្វីកើតឡើងរវាងថេយ៉ុងដែលគេចាត់ទុកជាប្អូនរបស់គេហើយនឹងប្អូនរបស់ស៊ុកជីន។
'' ជុងហ្គុកនេះជាក្មេងខូចពិតៗ ចូលចិត្តតែធ្វើបាបអ្នកដទៃនេះជាសិស្សច្បងទៀតតែគេបែរជាហ៊ានទះទៅកើត '' ក្រោយពេលដែលស្តាប់ចប់ហើយទើបស៊ុកជីននិយាយឡើងព្រោះតែចរិតរបស់ប្អូនគេគឺចចេសរឹងក្បាលរកលេខដាក់គ្មានប្រដៅមិនកែសោះនេះក្លាហានហ៊ានរករឿងសូម្បីតែសិស្សច្បងទៀតចុះបើថេយ៉ុងជាគ្រូវិញនោះជុងហ្គុកនៅតែហ៊ានរករឿងទៀតច្បាស់ណាស់។
'' រឿងប៉ុណ្ណឹងមិនអីនោះទេចាត់ទុកថាគ្មានអ្វីកើតឡើង ទៅចុះ '' ណាមជុន មិនចង់មានរឿងឲ្យកាន់តែវែងឆ្ងាយសុខចិត្តបញ្ចប់ត្រឹមនេះទៅចុះ តែនរណាទៅដឹងថាសាមីខ្លួនទាំងពីរនឹងព្រមបញ្ឈប់
ងាយៗនោះ។
'' ចឹងក៏បាន '' ពួកគេឈប់និយាយហើយបន្តការញាំរបស់ខ្លួនចំណែកឯយ៉ុនហ្គីវិញ ចេះតែសម្លឹងមើលទៅក្មេងតូចដែលអង្គុយក្បែរស៊ុកជីនរហូតក្មេងម្នាក់នេះមុខមាត់ស្រស់ស្អាតថែមទាំងថ្ពាល់ប៉ោងគួរឲ្យចង់ចាប់ក្រញិកថែមទៀតប្រុសស្អីមុខមាត់គួរឲ្យស្រឡាញ់ម៉្លេះចំណែកឯជីមីនវិញមិនបានដឹងនោះទេថាមានក្រសែភ្នែកមួយគូរកំពុងតែសម្លឹងមើលខ្លួនព្រោះរវល់តែឈ្ងោកមុខញាំបាយទើបមិនបានចាប់អារម្មណ៍។#ថេយ៍ស៊ី
ESTÁS LEYENDO
ម្ចាស់បេះដូង (ចប់)
Acción" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21