ប្រើពេលអស់រយះពេលប្រហែលជិតកន្លះម៉ោង ទម្រាំតែពួកគេជិះឡានមកដល់ភូមិគ្រឹះស្គាដែននីស ពួកគេនាំគ្នាចូលមកក្នុងផ្ទះ ដោយផ្ទះមួយនេះ នៅតែដូចដើម ទោះជាជុងហ្គុកទៅរយះពេល៤ឆ្នាំក៏ដោយ តែផ្ទះមួយនេះ នៅតែដដែល មិនមានការផ្លាស់ប្តូរអ្វីទាំងអស់។
'' ម៉ាក់ '' ជុងហ្គុក រត់ទៅឱបម៉ាក់របស់ខ្លួន ដែលអង្គុយនៅលើសាឡុងកំពុងតែអានកាសែតដែលមាននៅក្នុងដៃ។
'' ជុងហ្គុកកូនម៉ាក់ '' លោកស្រីស្គាដែន លើកដៃត្រដាងចាំរួចជាស្រេច ដើម្បីឲ្យកូនទន្សាយរបស់គាត់ចូលមកឱបគាត់ដោយក្តីនឹករលឹក។
ចំណែកឯបីនាក់ដែលដើរមកក្រោយគេនោះ ក៏ដាក់ខ្លួនអង្គុយលើសាឡុងក្បែរពួកគេទាំងស្នាមញញឹមជាប់មាត់។
'' កូននឹកម៉ាក់ខ្លាំងណាស់ '' ជុងហ្គុក ងើបមុខពីទ្រូងរបស់គាត់ និយាយទាំងពេបមាត់រកយំ ម៉ាក់របស់គេឃើញដូចនេះក៏ញញឹមឡើងមក។
កូនប្រុសពៅរបស់គាត់នូវតែដូចដើម ចរិតក្មេងមិនប្រែប្រួល ទោះជាបែកពីគាត់រយះពេល៤ឆ្នាំហើយក៏ដោយ តែជុងហ្គុកនៅតែមិនប្រែប្រួលទៅណាសោះ។
'' ម៉ាក់ក៏នឹកកូនដូចគ្នា '' គាត់ញញឹមដាក់កូនប្រុសពៅ រួចជុងហ្គុកក៏អង្គុយក្បែរគាត់ មិញនេះគេអង្គុយឱបម៉ាក់របស់គេនៅលើឥដ្ឋ។
'' និយាយគ្នាចុះ ម៉ាក់ទៅធ្វើអាហារដែលកូនចូលចិត្តឲ្យញាំ '' លោកស្រីស្គាដែន ក្រោកឡើង រួចដើរចូលទៅក្នុងផ្ទះបាយ ធ្វើអាហារដែលកូនពៅរបស់គាត់ចូលចិត្ត។
ពេលដែលនៅអង់គ្លេស ជុងហ្គុករអ៊ូថានឹកម្ហូបស្នាដៃរបស់ម៉ាក់គេណាស់ ពេលនេះមានឱកាសហើយ ធ្វើឲ្យញាំតែម្តងទៅ។
'' ចុះឯណាហ្វីឡា? មិនមកទទួលយើងសោះ '' ជុងហ្គុក ធ្វើមុខជូរ នឹកឃើញមិត្តរបស់គេ ថ្ងៃសំខាន់ដែលគេមកវិញទាំង មូល តែនាងបែរជាមិនមកទទួលគេសោះ ប្រហែលជាលែងរាប់រកគេហើយទេដឹង។
'' ហ្វីគេរវល់រឿងរៀបការ ទើបមិនបានមកទទួលឯង '' យ៉ុនហ្គី ចេញមុខមកបកស្រាយជំនួសប្អូន ខ្លាចថាជុងហ្គុកគេគិតច្រើន ដោយសារតែនាងរវល់ ទើបនាងមិនបានមកទទួល ចឹងហើយបានគេមកទទួលជំនួស។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21