'' គឺ...គឺ... '' ពេលដែលស្តាប់ចប់អស់ ហើយ ជុងហ្គុកក៏ងាកមុខចេញ មិនដឹងធ្វើខ្លួនយ៉ាងណាឲ្យត្រូវ គ្រប់យ៉ាងគេគិតតែម្នាក់ឯង។ទាំងដែលរឿងដែលកើតឡើងមិញនេះ គេមិនទាន់ទាំងសួរនាំនាយអស់ ចេះតែគិតតែម្នាក់ឯង ព្រមទាំងស្រែកជេរនាយក្តែងៗថែមទៀត គួរឲ្យខ្មាស់ខ្លាំងណាស់។
'' ស្តាប់បងណា បងពិតជាស្រឡាញ់អូន ចង់លុបលាងទោសកំហុសដែលធ្លាប់ធ្វើមិនល្អដាក់អូន ដោយការចាប់ផ្តើមជាថ្មី ផ្តល់ឱកាសឲ្យបងចូលមើលថែបេះដូង របស់អូនម្តងទៀត បងសន្យាថានឹងស្រឡាញ់មើលថែអូន ការពារអូន មិនឲ្យអូនទឹកភ្នែកដោយសារតែបង ''
'' បើសិនជាបងក្បត់អូន ឬធ្វើឲ្យអូនយំម្តងទៀត បងសុខចិត្តស្លាប់ បងសន្យាថានឹងធ្វើឲ្យអូនសើចញញឹមរាល់ថ្ងៃ ធ្វើឲ្យអូនសើចជាងស្រក់ទឹកភ្នែក ត្រូវគ្នាជាមួយបងវិញណា ពួកយើងមកចាប់ផ្តើមជីវិតថ្មីជាមួយគ្នា ''
'' ដោយចូលមករំខានជីវិតរបស់បុរសម្នាក់នេះ ចូលមកកែខៃប្រុសម្នាក់នេះឲ្យចេះមកញញឹមសើចសប្បាយដូចជាគេឯង ចូលមកក្នុងបេះដូងប្រុសម្នាក់ដែលធ្លាប់ធ្វើឲ្យអូនយំ បានទេជុងហ្គុក ''
ថេយ៉ុង បង្វែលជុងហ្គុកឲ្យងាកមករកខ្លួន រួចនាយលុតជង្គង់ចុះ ដោយចាប់ប្រអប់ដៃរបស់ជុងហ្គុកចូលគ្នា និយាយពាក្យចេញពីចិត្តដោយបេះដូងស្មោះត្រង់ ក្តីស្រឡាញ់ចេញពីក្រអៅបេះដូងរបស់គេ គេនិយាយសុទ្ធតែជាពាក្យចេញពីចិត្ត មិនបានកុហកឬក៏ប្រឌិតឡើយ។
'' អូន...អូន... ''
ជុងហ្គុក បានត្រឹមតែនិយាយទាំងរដិប រដុប ចិត្តរបស់គេកំពុងតែរំភើបនឹងពាក្យ សម្តីរបស់នាយ មិនដឹងថាឆ្លើយរបៀបណា តែចិត្តរបស់គេក៏ ស្រឡាញ់នាយដូចគ្នា គេគួរតែព្រមអត់ទោសឲ្យនាយ ហើយចាប់ផ្តើមជាមួយនាយម្តងទៀតល្អទេ?តែគេក៏នៅស្រឡាញ់នាយដដែល នៅតែនឹកនៅតែចង់បាននាយមកក្បែរ ចង់ថែបេះដូងនាយដដែល យល់ព្រមនឹងនាយក៏មិនខុសដែរ។
'' បានទេ? ជុងហ្គុក '' ថេយ៉ុង នៅតែរក្សាស្នាមញញឹមជាប់មាត់ជានិច្ច គេសង្ឃឹមយ៉ាងពេញទំហឹងថាជុងហ្គុកនឹងយល់ព្រមត្រូវគ្នាជាមួយគេវិញ ព្រោះនាយសម្លឹងមើលកែវភ្នែកទាំងគូររបស់ជុងហ្គុក ឃើញថាគេក៏នៅតែស្រឡាញ់នាយដដែល មិនដែលផ្លាស់ប្តូរចិត្តម្តងណាទេ។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21