'' ណែ! នាងហ្វី មានរឿងអីកើតឡើងហ្ហាស ពេលដែលលោកគ្រូហៅឯងឲ្យទៅជួបនៅបន្ទប់គាត់នោះ? '' ព្រោះតែភាពចង់ដឹងចង់ឮ ទើបពួកគេជំរិតសួរនាងតូច តែម្តង ហើយណាមួយពួកគេមិនទាន់ដើរទៅដល់ថ្នាក់ នោះទេ។
'' ឯងដឹងទេហ្ហាស? លោកគ្រូគាត់ស្តីថាឲ្យយើងមក យ៉ែតៗ យើងទ្រាំមិនបានក៏យំចេញមកតែម្តង បើសិន ជាគាត់ប្រដៅយើងស្រួលៗ យើងមិនថាទេ តែនេះណា គាត់ ជ្រុលស្រែកគំហកឲ្យយើងទៀត ពួកឯងគិតមើលទៅថាគួរឲ្យខឹងអត់? '' នឹកឃើញពេលនោះពេលណា នាងតូចចង់តែលោតហក់ទៅដាល់នាយខ្លាំងណាស់ ព្រោះនាយជាមនុស្សទីមួយហើយ ដែលធ្វើឲ្យនាងទឹកភ្នែកដោយសារតែនាយ។
'' ហើយឯងក៏យំនៅចំពោះមុខគាត់ លោកគ្រូគាត់ស្លូតសឹងអី មិនដែលគាត់ទៅស្រែកថាឲ្យឯងទេ យើងដូចមិនសូវជឿសោះ '' ជុងហ្គុក រាងស្ទាក់ស្ទើរនឹងជឿពិតមែន គ្រូគេនេះហ្ហេស ដែលស្រែកគំហកថាឲ្យនាងនោះ គាត់ជាសុភាពបុរសសឹងអី ហេតុអីក៏ធ្វើរឿងទាំងនេះបានទៅ ណាមួយនាងជាមនុស្សស្រី ហើយគ្រូរបស់គេជាប្រុស ឲ្យលោកគ្រូជេហូបមកស្រែកសម្លុតមនុស្សស្រីបានយ៉ាងម៉េចទៅ។
'' ឯងមិនជឿយើងនិយាយទេហ្ហេស? យើងទៅ កុហកឯងធ្វើអីទៅ ហើយនេះ អាសៀវភាវមួយក្បាលនេះ ឲ្យយើងធ្វើនៅយប់នេះ ឲ្យទាល់តែហើយ '' ហ្វីឡា លើកបង្ហាញសៀវភាវឯកសារកម្រាស់ធំ ឲ្យមិត្តរបស់គេមើល មើលទឹកមុខមិត្តរបស់នាងចុះ ដូចជាមិនជឿពាក្យសម្តីដែលនាងនិយាយសោះ។
'' ងាប់ហើយ ឲ្យធ្វើយប់នេះម៉េចនឹងហើយទៅ ទាល់តែប្រើពេលមួយអាទិត្យទើបរួចរាល់ '' ជុងហ្គុក បើកភ្នែកធំៗ នៅពេលបានឃើញសៀវភៅឯកសារនោះ ទោះជាមួយអាទិត្យទៀត ក៏មិនចង់ហើយដែរ។
'' អឺ! តែសំណាងដែលយើងប្រកែកសុំពេលបីថ្ងៃវិញ កុំអីយើងទៅដុតផ្ទះលោកគ្រូនោះចោលមិនខានទេ បើ យ៉ាងហ្នឹងៗ '' ហ្វីឡា ចិត្តក្តៅដូចជាភ្លើង បើសិនជាលោកគ្រូរបស់នាងដាក់ការងារមួយនេះឲ្យធ្វើត្រឹមតែមួយថ្ងៃមែន លោកគ្រូរបស់នាងច្បាស់ជាត្រូវជួបរឿងស៊យមួយមិនខាន ដែលហ៊ានធ្វើបាបនាង។
'' លោកគ្រូដូចជាមិនត្រូវធាតុជាមួយឯងសោះនាងហ្វី ឯងធ្លាប់មានគំនុំអីជាមួយគាត់ហ្ហេស? '' ជីមីន
សើចតិចៗ ព្រោះធ្លាប់ឮពីមុនមកលោកគ្រូរបស់គេសែនសុភាពបុរសណាស់ តែពេលឮមិត្តរបស់គេនិយាយហើយ ទើបអត់គិតមិនបាន។
'' មិនដឹងទេ សំខាន់យើងស្អប់មុខអាគាត់នឹងណាស់ មិនចង់ឃើញមុខទេ '' ហ្វីឡា និយាយទាំងមុខជូរ ឲ្យតែ នឹកដល់ឈ្មោះលោកគ្រូម្នាក់នោះពេលណា ចិត្តសែន ខឹង មិនចង់ឮសូម្បីតែឈ្មោះ។
'' តែឯងក៏ត្រូវតែជួបមុខគាត់រាល់ថ្ងៃដែរ នាងហ្វីអើយ ហាសហា '' ជុងហ្គុក នឹង ជីមីន និយាយព្រមគ្នារួចហើយសើចយ៉ាងសប្បាយចិត្ត មើលទឹកមុខនាងចុះ ខឹងឡើងក្រហមមុខអស់ទៅហើយ។
'' ពួកឯងចាំមើលយើងនឹងវ៉ៃពួកឯងហើយ អាមិត្តឆ្កួត '' នាងតូចក៏រត់ដេញមិត្តនាងដែលហ៊ានសើចចម្អកឲ្យនាង សម្លេងសើចរបស់ពួកគេរត់ដេញប្រលែងគ្នាមើលទៅដូចជាសប្បាយនឹងមើលទៅមានក្តីសុខណាស់ ទោះជាពួកគេទើបតែស្គាល់គ្នាមែន តែដូចជាមាន និស្ស័យដែលធ្វើឲ្យពួកគេស្និតស្នាលគ្នាលឿនបែបនេះ។
#ថេយ៍ស៊ី
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូង (ចប់)
Боевик" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21
