Part33

808 68 0
                                    

ពេលវេលាដែលត្រឡប់ទៅផ្ទះវិញក៏មកដល់។ ពួកគេទាំងបីក៏បំបែកគ្នាទៅផ្ទះវិញរៀងៗខ្លួន ប៉ុន្តែជុងហ្គុកមិនបានជិះឡានជាមួយបងប្រុសរបស់គេទៀតទេ គឺគេជិះជា មួយសង្សាររបស់គេ ហើយចាប់ពីពេលនេះតទៅ គេនឹងជិះជាមួយថេយ៉ុងទាំងជូនទៅនឹងជូនមក ព្រោះថេយ៉ុងជាអ្នកស្ម័គ្រចិត្តចាំជូនទៅ ដើម្បីឲ្យពួកគេមានពេលវេលាស្និតស្នាលជាងមុន។ 
     '' ល្ងាចនេះពួកយើងទៅដើរលេងល្អទេ? '' ថេយ៉ុង ងាកមកសួរបណ្តូលចិត្តរបស់គេ ដោយដៃម្ខាងចាប់ដៃស្រាក់ចូលគ្នាជាមួយជុងហ្គុក នឹងដៃម្ខាងទៀតកាន់បញ្ជាចង្គូតឡាន។ 
     '' ល្ងាចនេះហ្ហេស? ក៏បាន អូនមិនបានរវល់អីផង '' ជុងហ្គុក ក៏និយាយទាំងញញឹម ចាត់ទុកថានេះជាការណាត់គ្នាដើរលេងលើក ដំបូងរបស់ពួកគេទៅចុះ។
     '' ម៉ោង៥បងនឹងទៅទទួលអូននៅឯផ្ទះ ហើយពួកយើងនឹងមើលកុនជាមួយគ្នា ល្អទេ? '' ថេយ៉ុង
     '' អូននិយាយហើយ ថាអូនតាមតែបងទេ ទៅណាក៏បានដែរ ឲ្យតែមានបងនៅក្បែរអូនបានហើយ '' ជុងហ្គុក នៅតែរក្សារនូវស្នាម ញញឹមរបស់គេដដែល ចង់នាយនាំគេទៅ ណាក៏គេទៅជាមួយដែរ ទីណាមាននាយ ទីនោះគឺមានគេ។
     '' បងចង់ឲ្យអូននិយាយ មិនមែនស្រប តាមតែសម្តីរបស់បងទេ '' ថេយ៉ុង ប្រលែងដៃចេញពីការចាប់ដៃគ្នាមិញនេះវិញ ធ្វើខ្លួនដូចជាងរនឹងសង្សាររបស់ខ្លួន មិនគិតនិយាយអ្វីផ្សេង ក្រៅពីពាក្យក៏បានៗនោះសោះ។
     '' ណែ!! កុំមកធ្វើខ្លួនងរដូចជាកូនក្មេង ប្រាប់ឲ្យហើយ ខ្ញុំមិនចេះលួងទេ '' ជុងហ្គុក ក៏មិនចាញ់ គេយកដៃទាំងពីរឱបដៃ ហើយធ្វើងរដាក់នាយម្តង មិនទាន់ទាំងក្លាយជាសង្សារមួយថ្ងៃពេញសិទ្ធិផង ស្រាប់តែចង់មានរឿងជាមួយគេបាត់ទៅហើយ គិតថាមនុស្សដូចជាគេខ្វល់មែនទេ? គេមិនចេះទ្រនណានោះទេប្រាប់ឲ្យហើយ។ 
     '' នេះអូន..!!! '' ថេយ៉ុង ហួសចិត្តនឹងពាក្យសម្តីរបស់ នាមជាសង្សារយ៉ាងខ្លាំង សុទ្ធតែមិនចេះលួងទៀតលោកអើយ ចុះបើថ្ងៃណា មួយគេខឹងដាច់ក្បាលដាច់កន្ទុយនោះ គេមិនត្រូវជាអ្នកលួងទាំងដែលគេមិនបានធ្វើខុសទៅហើយទេហី ហ៊ើយ…។ 
     '' អូនក្បាលបងឯងស្អី ឆាប់បើកឡានឲ្យលឿនទៅ តិចក្បាលម៉ាកាតាប '' ជុងហ្គុក សម្លក់មុខរបស់នាយថ្លែ នេះហើយបានសង្សារជាកូនពៅ កាចដូចជាសត្វខ្លាយ៉ាងចឹង តែនេះនៅស្ទើរពីរធាតុពិតរបស់គេនៅឡើយទេ។ 
     '' សង្សារអញកាចម៉្លេះវើយ '' ថេយ៉ុង បើកឡានបណ្តើរ លួចរអ៊ូបណ្តើរ គេមិនគិតថាជុងហ្គុកកាចដល់ថ្នាក់នេះសោះ ឃើញមុខតូចមើលទៅដូចជាសុភាពទេ តែមានឯណា កាចជាងសត្វខ្លាទៅទៀត បានសង្សារជាកូនពៅពិតជាពិបាកយកចិត្តមែន។ 
     មិនយូរប៉ុន្មាន ឡានក៏មកដល់ឈប់នៅពីមុខភូមគ្រឹះផ្ទះរបស់ជុងហ្គុក។ ជុងហ្គុកសម្លឹងមើលនាយដែលអង្គុយនៅកន្លែងបញ្ជាចង្គូតឡានទាំងស្ងៀមស្ងាត់ ក្នុងចិត្តដូចជា កំពុងតែគិតអ្វីម៉្យាង។
     '' អូនមានការអីឬ? '' ថេយ៉ុង លើកសំណួរសួរទៅសង្សាររបស់គេ នេះដល់ផ្ទះហើយនៅមិនព្រមចុះទៀត នៅចង់ធ្វើអីទៀត ឬមួយក៏ចង់ទៅផ្ទះជាមួយគេ ទឹកមុខស្រងូតស្រងាត់សម្បើមណាស់។ 
     '' ថើបអូនសិនមក '' ជុងហ្គុក និយាយទាំងមិនអៀនមាត់ តាំងពីនាយយល់ព្រមធ្វើសង្សាររបស់គេ គេក្លាហានច្រើន ហ៊ាននិយាយរឿងដែលអៀនខ្មាស់នៅពីមុខរបស់ នាយថែមទៀត គេចង់នៅជាមួយនាយគ្រប់ពេលវេលា មិនចង់នៅឃ្លាតពីនាយសូម្បីតែមួយវិនាទី។ 
     '' ជុប '' ថេយ៉ុង ក្រសោបថ្ពាល់ទាំងសង ខាងដោយដៃរបស់គេ រួចសង្គត់បបូរមាត់លើមាត់រាងតូចយ៉ាងយូរ ទើបគេប្រលែងឲ្យមានសេរីភាពឡើងវិញ។ 
     '' ម៉ោង៦ចាំមកទទួលអូនឮទេ? '' ជុង
ហ្គុក បញ្ជាក់នាយម្តងទៀត ព្រោះតែខ្លាចនាយភ្លេច បើសិនជាមកយឺតនោះ មានរឿងជា មួយគេមិនខាន។ 
     '' បាទបងដឹងហើយ '' ថេយ៉ុង ញញឹម រួចជុងហ្គុកក៏ចុះពីលើឡាន បន្ទាប់មកឡានរបស់ថេយ៉ុងក៏បើកចេញទៅ។
     ជុងហ្គុកដើរចូលទៅក្នុងផ្ទះទាំងទឹកមុខញញឹមញញែម អារម្មណ៍មានសង្សារជាលើកទីមួយរបស់គេ ប្រៀបដូចជាសេចក្ដី សុខមួយនៅក្នុងជីវិតរបស់គេ ដែលគេមិនធ្លាប់មានប្រវត្តិធ្លាប់មានសង្សារពីមុនមកឡើយ ថេយ៉ុងជាមនុស្សទីមួយហើយ ដែល គេហ៊ានហារមាត់សុំធ្វើជាសង្សារ ហើយក៏ ជាមនុស្សទីមួយដែលបានយកស្នាមថើបដំបូងរបស់គេទៅ គេធ្លាប់សន្យានឹងខ្លួនឯងថា អ្នកណាដែលបានស្នាមថើបដំបូងរបស់គេទៅ ម្នាក់នោះហើយជាគូរជីវិតរបស់គេនៅថ្ងៃអនាគត ដូចនេះគេសង្ឃឹមថានាយអាចនឹងក្លាយជាគូរអនាគតរបស់គេអស់មួយ ជីវិតទៅចុះ។ 

              សូមរងចាំភាគបន្ត...

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now