'' ធ្វើសង្សារអូនណា '' ជុងហ្គុក ងើបមុខចេញពីទ្រូងរបស់នាយ ព្រមទាំងនិយាយពាក្យដែលនាយស្តាប់ហើយហួសចិត្តយ៉ាងខ្លាំង។
'' ហ្ហាស? នេះអូនចង់សុំបងធ្វើសង្សារមែនទេ? '' ថេយ៉ុង បើកភ្នែកធំៗ មិននឹកស្មានថារាងតូចក្លាហ៊ាននឹងគេដល់ថ្នាក់នេះ ដល់ថ្នាក់ហ៊ានហាមាត់សុំកម្លោះសង្ហាដូចជាគេសុំធ្វើសង្សារផង អ៊ួយចង់ខ្យល់ចាប់។
'' អាលូវសួរថាព្រមធ្វើឬអត់? បើមិនព្រមទេ អូនទៅសុំគេមកធ្វើជាសង្សារក៏បាន ស្អាតដូចអូននេះ មិនខ្វះប្រុសឲ្យស្រឡាញ់នោះទេ '' ជុងហ្គុក ប្រលែងនាយចេញពីការឱបវិញ រួចងាកមុខចេញឈរឱបដៃបែរទៅម្ខាងរបៀបងរ បានគេសុំនាយធ្វើសង្សារសំណាងខ្លាំងហើយ នៅមកធ្វើមុខភ្ញាក់ផ្អើលទៅកើត តិចគេប្តូរចិត្តវិញ តិចថាពិបាកលួងប្រាប់ឲ្យហើយ។
'' អូខេ បងធ្វើក៏បាន អូនហ៊ានសុំប្រុសសង្ហាដូចជាបងទៅហើយ បើមិនព្រម ដូចជាមិនសម '' ថេយ៉ុង ដើរមក ឱបក្រសោបកាយតូចពី ក្រោយ រួចថើបថ្ពាល់ជុងហ្គុកមួយខ្សឺត។ជុងហ្គុកវិញ បានឮចម្លើយរបស់នាយហើយ ក៏លួចញញឹមខ្ជឹបមាត់ម្នាក់ឯង។
'' បងស្រឡាញ់អូនជុងហ្គុក '' ថេយ៉ុង បង្វែលឲ្យរាងតូចងាកចំសម្លឹងមើលមកខ្លួន រួចពោលពាក្យដែលគេមានទុកក្នុងចិត្តជាយូរ យកមកសារភាពដាក់មនុស្សដែលគេលួចស្រឡាញ់តាំងពីបានឃើញលើកដំបូង។
'' អូនក៏ស្រឡាញ់បងដូចគ្នាថេយ៉ុង អ្ហឹមម... '' ជុងហ្គុក ជន្ទើនជើងថើបមាត់របស់នាយ រហូតដល់ថ្នាក់នាយក្រសោបកញ្ចឹងករបស់គេ នឹងដៃម្ខាងទៀត ក្រសោបចង្កេះមួយក្តាប់នោះ ឲ្យអឹបនឹងខ្លួនរបស់គេឲ្យកាន់តែគៀកជាង មុន។ ការថើបក៏ចេះតែកើនឡើងជារឿយៗ ថើបបែបថ្នាក់ថ្នម ផ្តល់ក្តីស្រឡាញ់ឲ្យគ្នាតាមរយះការថើបមួយនេះយ៉ាងផ្អែមល្ហែម។
'' បានហើយ ឆាប់ចេញទៅក្រៅទៅ ពួកគេកំពុងតែរងចាំពួកយើង '' ជុងហ្គុក រហ័សផ្តាច់បបូរមាត់ចេញវិញទាំងថ្ពាល់ក្រហមព្រោះអៀន ប្រុសម្នាក់នេះ បានគេបើកឧកាសឲ្យហើយ ចង់បានលើសកំរិតថែមទៀត បើសិនជាគេមិន បញ្ឃប់ទេ ប្រហែលជារំលោភគេនៅក្នុងនេះក៏មិនដឹង។
'' បាទ សឺតត.. '' ថេយ៉ុង នៅឆ្លៀតលួចថើបថ្ពាល់របស់ជុងហ្គុកមួយខ្សឺតយ៉ាងយូរថែម ទៀត រួចពួកគេក៏បណ្តើរគ្នាចេញទៅខាងក្រៅយ៉ាងល្អូកល្អឺន។
'' នោះពួកគេមកដល់ហើយ '' ស៊ុកជីន ក្រឡេកមើលឃើញពួកគេទាំងពីរបណ្តើរគ្នាចេញពីបន្ទប់ទាំងកាន់ដៃគ្នា ព្រមទាំងសើចសប្បាយខ្លាំងទៀតផង ទើបប្រាប់ទៅអ្នកដែលអង្គុយជាមួយឲ្យងាកទៅមើលពួកគ៏ដូចគ្នា។
'' ពួកឯងទៅបន្ទប់ទឹកធ្វើអីហ្ហាស? មកវិញចេញមកដូចជាសប្បាយចិត្តខុសពីធម្មតា '' យ៉ុនហ្គី សួរទៅពួកគេទាំងពីរ ព្រោះពេលដែលពួកគេចេញពីបន្ទប់ទឹកវិញ ឃើញថាពួកគេដូចជាផ្អែមល្អែមខ្លាំងណាស់។
'' ពួកយើងក្លាយជាសង្សារនឹងគ្នាហើយ '' ជុងហ្គុក ឱបដៃថេយ៉ុងស្អិត ព្រមទាំងផ្តេកក្បាលលើស្មារបស់នាយជាប់ ខ្លួនរបស់គេចង់រលាយជាមួយខ្លួនរបស់ថេយ៉ុងបាត់ទៅហើយ។
'' នេះ...នេះពួកឯងស្រឡាញ់គ្នាតាំងពីកាល? ហេតុអីក៏លឿនយ៉ាងនេះ? '' ណាមជុន សួរទាំងភ្ញាក់ផ្អើល ព្រោះពេលដែលពួកគេជួបគ្នាលើកដំបូង ដូចជាឆ្មានឹងកណ្តុរ តែពេលនេះមកប្រាប់គេថាជាសង្សារនឹងគ្នា មិនគួរឲ្យជឿទេ គេកំពុងតែស្តាប់ច្រឡំទេដឹង មិនគួរឲ្យជឿពិតមែន។
'' យើងចាប់អារម្មណ៍លើគ្នាមួយរយះពេលហើយ ហើយថ្ងៃនេះទើបយើងព្រមព្រៀងធ្វើសង្សារនឹងគ្នាតែម្តងទៅ '' ថេយ៉ុង អង្អែលក្បាលរាងតូចដែលផ្តេកក្បាលលើគេថ្នមៗ ពពេញទៅដោយក្តីស្រឡាញ់ពេញបេះដូង។
'' ថ្ងៃនេះជាថ្ងៃស្អីទៅ? ឃើញតែគេមានសង្សារនៀក '' យ៉ុនហ្គី និយាយទាំងអារម្មណ៍ឯកោរបស់ខ្លួន ព្រោះថ្ងៃនេះពីរគូរហើយ ដែលមកប្រាប់ថាពួកគេមានសង្សារ មិនអាណិតចិត្តរបស់គេបន្តិចសោះ។
'' បងចង់និយាយពីអីនឹង? ខ្ញុំមិនយល់ទេ? '' ជុងហ្គុក ងើបក្បាលពីស្មារបស់នាយវិញ រួចសួរបកទៅយ៉ុនហ្គីវិញទាំងមិនយល់ ពីរគូរដែលមានសង្សារ អ្នកណាមួយគូរទៀតទៅ?
'' គឺស៊ុកជីននឹងណាមជុននឹងហើយ ពួកគេក៏ជាសង្សារនឹងគ្នាដែរ ទើបប្រាប់ពួកយើងមិញនឹងទេ '' ជីមីន និយាយបែបនេះ ធ្វើឲ្យជុងហ្គុករហ័សងាកទៅបងរបស់គេភ្លាម មុនពេលដែលជុងហ្គុកចូលទៅបន្ទប់ទឹកមួយសន្ទុះ ទើបណាមជុនប្រកាសប្រាប់គ្រប់គ្នាថាពួកគេទាំងពីរជាសង្សារនឹងគ្នា។
'' បងប្រុស នេះបានន័យថាយ៉ាងម៉េចហ្នឹង? អូនមិនយល់ទេ? '' ជុងហ្គុក សួរទៅបងប្រុសរបស់គេទាំងមិនយល់ មានសង្សារចឹងហ្ហេស? ហេតុអីក៏គេមិនដឹង គេជាប្អូន តែពេលបងកម្លោះមានសង្សារ គេបែរជាមិនដឹងទាល់តែសោះ។
'' គឺបងនឹងស៊ុកជីនសម្រេចចិត្តថា ទាក់ទងគ្នាធ្វើជាសង្សារនឹងគ្នាហើយ ព្រោះពួកយើងលួចស្រឡាញ់គ្នាតាំងពីបីឆ្នាំមកម៉្លេះ '' ណាមជុន និយាយទាំងសម្លឹងមើលទៅអ្នកដែលអង្គុយជិតគេរួចងាកមកសម្លឹងមើលអាការះរបស់ជុងហ្គុកវិញ បើសិនជាជុងហ្គុកបដិសេធមិនឲ្យបងប្រុសរបស់គេព្រមធ្វើសង្សារជាមួយគេនោះ គេច្បាស់ជាត្រូវខកស្នេហ៍មិនខាន។
'' ជុងហ្គុកខឹងនឹងបងមែនទេ? '' ស៊ុកជីន ឃើញប្អូនរបស់ខ្លួនស្ងៀមទ្រឹង មិនព្រមនិយាយអ្វីបន្តិចសោះ ទើបគេបារម្ភយ៉ាងខ្លាំង កុំប្រាប់ថាប្អូនរបស់គេជំទាស់ស្នេហារបស់គេណា បើចឹងមែនគេច្បាស់ជាត្រូវខកស្នេហ៍ស្នេហ៍របស់គេហើយ។សូមរងចាំភាគបន្ត...
#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21