Part48

679 51 0
                                    

   ថេយ៉ុងងើបខ្លួនដើរសំដៅទៅលើគ្រែ ដែលមានកូនទន្សាយរបស់គេដេកឃ្លុំភួយពីចុងជើងដល់ក្បាល រីឯខ្លួនវិញ ញ័រដូចជាកូនសត្វ នេះបញ្ជាក់ថា កំពុងតែយំមិនខាន ចប់ហើយ គេមិនដែលឃើញជុងហ្គុកយំនោះទេ លួងបែបណាទើបបាត់ទៅ?
     '' ជុងហ្គុក '' ថេយ៉ុង ហៅឈ្មោះជុងហ្គុកស្រាលៗ បើកទាញភួយនោះចេញយឺតៗ ក៏ឃើញថាជុងហ្គុកកំពុងតែយំពិតមែន ថ្ពាល់ពពេញទៅដោយទឹកភ្នែក មិនទាន់ទាំងបានប៉ុន្មានផង យំជោគខ្នើយអស់ទៅហើយ។ 

     '' បងស្រែកឲ្យខ្ញុំ ខ្ញុំទៅផ្ទះវិញ ហ៊ឹកៗ ៗ...ខ្ញុំស្អប់បង ចេញទៅ '' ជុងហ្គុក ស្រែកយំគក់ទ្រូងរបស់នាយ គេរកងើបដើម្បីទៅរៀបចំខោរអាវត្រឡប់ទៅផ្ទះ តែថេយ៉ុងចាប់ឱបពីក្រោយ រួចឲ្យអង្គុយលើភ្លៅរបស់គេ។
     '' លែងខ្ញុំ ហ៊ឹកៗៗ លែង! '' ជុងហ្គុក រើចេញពីការចាប់ឱបរបស់នាយយ៉ាងខ្លាំង តែមិនបានផលអ្វីឡើយ នាយមានកម្លាំងខ្លាំងជាងគេ គេវិញខ្លួនតូចដូចស្រមោចគិតថាអាចឈ្នះកម្លាំងរបស់គេហ្ហេស? មិនអាចឡើយ។ 

     '' ស្តាប់បងសិន '' អ្នកកម្លោះឱបកាយតូចជាប់ ដាក់ចង្ការបស់ខ្លួនលើស្មារបស់រាងតូច ដែលកំពុងតែយំញ័រខ្លួនទទ្រើតដូចជាកូនសត្វ។ 

     '' មិនស្តាប់! ហ៊ឹកៗ មិនចង់ស្តាប់អ្វីទាំង អស់ ខ្ញុំស្អប់បង បងស្រែកឲ្យខ្ញុំ ហ៊ឹកៗៗអ៊ុប... '' ដៃដែលធ្លាប់វ៉ៃ បបូរមាត់ដែលធ្លាប់ជេរ ក៏ត្រូវផ្អាកសកម្មភាពទាំងអស់ ពេលមាត់របស់នាយសង្កត់ពីលើបបូរមាត់ដែលគិតតែពីស្រែកយំ ធ្វើឲ្យស្ងាត់សម្លេងយំមួយរំពេច។ 

     '' ស្តាប់បងនិយាយសិនបានទេ? កុំរឹងចចេស កុំងរងក់ កុំធ្វើរឹកដូចជាកូនក្មេង '' ថេយ៉ុង ដកបបូរមាត់ចេញ ក្រសោបថ្ពាល់របស់ជុងហ្គុកទាំងសងខាង ទាំងដែលម្ចាស់សាមីខ្លួននៅតែមិនទាន់បាត់យំ នៅតែយំអន្ធឹកៗនៅឡើយ ប្រៀបដូចជាកូនក្មេងពេលត្រូវមនុស្សចាស់ស្តីបន្ទោស។ 

     '' បងសុំទោស បងដឹងថាបងខុស បងគ្មានចេតនាស្រែកគំហកឲ្យអូនទេ ព្រោះតែអារម្មណ៍មួយឆាវ ពីមុនគ្មាននរណាម្នាក់ យករបស់របរបងទៅដោយមិនសុំការ អនុញ្ញាតពីបងឡើយ តែពេលនេះ មិនថាអូនចង់បានអីពីបង បងនឹងឲ្យគ្រប់យ៉ាង ទោះជាអូនមិនសុំ ក៏បងអនុញ្ញាតប្រគល់វាឲ្យទៅអូនដែរ ឈប់យំទៅណា បងសុំទោស '' ថេយ៉ុងនិយាយទាំងវែងអន្លាយ ព្យាយាមបកស្រាយឲ្យរាងតូចបានយល់ សង្ឃឹមថាពេលស្តាប់ចប់ហើយ នឹងបាត់យំ ហើយឈប់ខឹងគេទៀត គេគ្មានបំណងស្រែកថាឲ្យរាងតូចឡើយ គ្រាន់តែជាអារម្មណ៍មួយឆាវរបស់គេប៉ុណ្ណោះ គេគ្មានបំណងពិត មែន។ 

     '' សុំទោសគ្មានប្រសិទ្ធភាពទេ '' ជុង
ហ្គុក បែរមុខឱបដៃទៅម្ខាង គ្រាន់តែបានឮពាក្យសម្តីរបស់នាយនិយាយសុំទោសតែមួយម៉ាត់ ចិត្តរបស់គេក៏ឈប់ខឹងតាំងពីយូរ សម្រាប់គេ ខឹងក៏លឿន បាត់ខឹងក៏លឿនដូចគ្នា។ 

     '' សឺតត បាត់ហើយឬនៅ? '' ថេយ៉ុង ថើបសង្កត់ថ្ពាល់របស់រាងតូចមួយខ្សឺតយ៉ាងយូរ ទើបរាងតូចញញឹមងាកមកសើច ស្ញេញ គ្រាន់តែថើបតែប៉ុណ្ណឹង គេក៏បាត់ខឹងទៅហើយ។ 

     '' ឈប់ខឹងក៏បាន '' 
     '' នេះ ចង់មើលអី '' អ្នកកម្លោះហុចទូរស័ព្ទឲ្យរាងតូច ទើបរាងតូចរហ័សចុចចូលមើលយ៉ាងលឿន។

     '' នេះបងមើលរូបរបស់អូនមែនទេ? '' ជុងហ្គុក បើកភ្នែកធំៗ ពេលដែលគេយកវាមកមើលហើយ ក៏ឃើញថាសុទ្ធតែជារូបរបស់គេទាំងអស់ រូបនោះជារូបដែលរាង តូចគេងលក់ ពេលដែលពួកគេបង្កាត់ភ្លើងស្នេហ៍ហើយពីថ្ងៃមុន។ 

     '' ត្រូវហើយ ហើយលេខកូដវិញ គឺថ្ងៃដែលអូនសុំបងធ្វើសង្សារនឹងហើយ 2111 ចាំហើយណា? '' 
     '' ហ៊ឹម ចឹងអូននឹងដាក់ដូចបងដែរ ហើយរូបរបស់ពួកយើងត្រូវតែដាក់តាំងលើអេក្រង់ទាំងអស់ '' ជុងហ្គុក ឈោងយកទូរស័ព្ទរបស់គេនៅលើតុជិតក្បាលគ្រែ រហ័សចុចដូររូបភាពនៅលើអេក្រង់ ដាក់រូបពួកគេ ដែលថតនៅក្នុងបន្ទប់ទឹក កាលពីប៉ុន្មានថ្ងៃមុននោះ ទាំងទូរស័ព្ទរបស់គេ នឹងរបស់នាយដូចគ្នា។

     '' ស្អាតខ្លាំងណាស់ ហិហិ '' ជុងហ្គុក សើចសប្បាយចិត្ត ពេលឃើញរូបរបស់ពួកគេ ដាក់តាំងលើទូរស័ព្ទទាំងពីរ ធ្វើឲ្យចលនាចង្កេះរបស់គេកម្រើកឡើងមករហូតសាច់គូទទន់ៗរបស់ខ្លួន ប៉ះនឹងកូនប្រុសរបស់ថេយ៉ុង ឲ្យងើបឡើងភ្លាមៗ។ 

     '' អ្ហាស៎ស...សឺតត...ជុងហ្គុកអូននៅឲ្យស្ងៀមទៅ '' ថេយ៉ុង ព្យាយាមបិទភ្នែករំងាប់អារម្មណ៍តណ្ហារបស់ខ្លួន ដោយចង្កេះរបស់ជុងហ្គុកនៅតែកម្រើកមិនឈប់ អ្នកណា ទៅទ្រាំបានទៅ កម្រើកចង្កេះចុះឡើងប្រៀបដូចជាចង់ដាស់កូនប្រុសរបស់គេឲ្យងើបឡើងយ៉ាងចឹង។ 

     '' អ្ហាយ៎យ...បងធ្វើស្អីហ្នឹង? '' ជុងហ្គុក ស្រែកចាច ពេលថេយ៉ុងក្រឡាប់ខ្លួនរបស់គេ ឲ្យគេងនៅលើពូក ដោយខ្លួនប្រាណរបស់នាយឡើងទ្រោបពីលើយ៉ាងលឿន។ 

     '' មករំលឹករឿងពីថ្ងៃនោះបន្តិចទៅ អូនសម្លាញ់ '' ថេយ៉ុង ញញឹមចុងមាត់បែបព្រាន សម្លឹងមើលរាងតូចតាំងពីក្បាលដល់ចុងជើង ធ្វើឲ្យនាយលេបទឹកមាត់ក្អឹកៗ កូនទន្សាយមួយក្បាលនេះ ធ្វើឲ្យគេមានអារម្មណ៍រហូត រាងកាយពិតជាទាក់ទាញគេសម្បើមណាស់។ 

         សូមរងចាំភាគបន្ត...!!!

#ថេយ៍ស៊ី

ម្ចាស់បេះដូង (ចប់)Where stories live. Discover now