មួយខែកន្លងផុតទៅ…
រយះពេលមួយខែមកហើយ ដែលជុងហ្គុកចាក ចេញពីប្រទេសកូរ៉េ គ្រប់គ្នាបានដឹងដំណឹងនេះហើយក៏រន្ធត់ចិត្តគ្រប់គ្នា។
មុនដំបូងប្រាប់ថាត្រឹមតែប្តូរសាលាតែ ប៉ុណ្ណោះ តែពេលនេះ បែរជាទៅរៀនតដល់បរទេស ជុងហ្គុកពិតជាចិត្តដាច់នឹងពួកគេខ្លាំងណាស់ ទៅក៏មិនប្រាប់ បើកុំបានតែពួកគេសួរស៊ុកជីនកុំអីមិនបានដឹងនោះទេ។
ថាជុងហ្គុកទៅរៀនឆ្ងាយយ៉ាងនេះហើយថែម ទាំងមិនប្រាប់នរណាទៀត ថាទៅរៀនតនៅប្រទេសណា ដោយសារតែជុងហ្គុកបញ្ជាបងប្រុសរបស់គេ មិនឲ្យនិយាយប្រាប់ថាគេទៅរៀននៅឯណា កុំអីស៊ុកជីនក៏មិនលាក់បាំងដែរ។
ងាកមកមើលថេយ៉ុងវិញ ពេលដែលបាត់ដំណឹងរបស់ជុងហ្គុក គេដូចជាខ្វះអ្វីម៉្យាងនៅពេលនេះ។
បន្ទប់ដែលធ្លាប់តែមានកូនទន្សាយរបស់គេគេងជាមួយ នាយធ្លាប់តែគេងឱប គេងថើបកូនទន្សាយរបស់គេមករហូត តែពេលដែលជុងហ្គុកចាកចេញទៅ គេមិននិយាយមិនលេងសើចដូចជាពេលមានជុងហ្គុកនៅឡើយ។
មនុស្សដែលមិនចេះមាត់កមិនចេះញញឹម និយាយជាមួយនរណាតែម៉ាម៉ាត់ៗ គ្រប់យ៉ាងត្រូវផ្លាស់ប្តូរទាំងស្រុង ពេលដែលបាត់កូនទន្សាយរបស់គេ អារម្មណ៍ក៏ប្រាប់ថា គេពិតជាត្រូវការកូនទន្សាយរបស់គេខ្លាំងណាស់ ប្រហែលជាគេអាចនឹងដឹងពីចិត្តរបស់ខ្លួនឯងហើយ។
ចំណែកឯជុងហ្គុកវិញ គេគ្រាន់បើជាងមុនហើយ គេមកនៅអង់គ្លេសបានមួយខែដូចគ្នា គេរវល់រៀនច្រើនជាងមុន ទើបធ្វើឲ្យគេមិនសូវមានពេលនឹកដល់អ្នកនៅឯកូរ៉េ។
ដោយសារតែរវល់រៀនពេក ទើបភ្លេចថាខលទៅលេងប៉ាម៉ាក់របស់គេ គ្រាន់តែយូរៗម្តងប៉ុណ្ណោះ ដែលគេខលទៅលេងសូម្បីមិត្តរបស់គេទាំងពីរ ក៏មិនសូវជាបាននិយាយជាមួយប៉ុន្មានដែរ។
ហើយពេលនេះជីមីននឹងហ្វីឡាបានដឹងថាជុងហ្គុករៀននៅឯណាហើយ ដោយសារតែជុងហ្គុកជាអ្នកខលប្រាប់ដោយខ្លួនឯង។
រឿងរបស់ថេយ៉ុង គេមិនសូវដេកនឹកដូច ជាពេលដែលមកលើកមុនឡើយ កាល ដែលគេមកនៅបានមុនដំបូង គេដេកយំនឹកនាយរាល់ថ្ងៃ តែរយះពេលដែលគេរវល់នេះ គេមិនសូវបានគិតប៉ុន្មានទេ។
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21