'' អូនមិនគិតនិយាយជាមួយបងទេឬ? '' ព្រោះតែទ្រាំនឹងភាពស្ងប់ស្ងាត់មិនបាន ទើបជេហូបហាមាត់និយាយរកនាងមុន ចង់ដឹងថានាងនឹងឆ្លើយសំណួររបស់គេដែលឬក៏អត់? បើសិនជានាងមិនឆ្លើយនឹងសំណួរគេទេនាងពិតជាចិត្តអាក្រក់ដាក់គេសម្បើមណាស់។
'' គ្មានអ្វីត្រូវនិយាយទេ '' ហ្វីឡា និយាយទាំងមិនបែរសម្លឹងមើលមកនាយវិញ។នាងមិនចង់ឃើញមុខរបស់គេឡើយ នាងមិនចង់ធ្វើខ្លួនឲ្យស្និទ្ធស្នាលជាមួយគេ ដោយ សារតែគេមានមនុស្សដែលគេស្រឡាញ់ហើយ នាងចង់កាត់ចិត្តពីគេឲ្យបានឆាប់ មិនចង់លង់ខ្លួនស្រឡាញ់គេកាន់តែខ្លាំងជាងនេះ ឋានះជាគូរដណ្តឹង តែបើគេមិនបានស្រឡាញ់នាង នាងសុខចិត្តផ្តាច់ពាក្យដើម្បីមនុស្សដែលនាងស្រឡាញ់ នាងធ្វើបានគ្រប់យ៉ាង។
'' ត្រូវហើយ បងមិនសំខាន់ មិនសមឲ្យពាក្យសម្តីរបស់អូននិយាយជាមួយមនុស្សដូចជាបងទេ អូនប្រហែលជាខឹងស្អប់មិនចូលចិត្តបង ដូចជាប្រុសផ្សេងដែលអូនធ្លាប់និយាយជាមួយហើយ ហឹស!! '' ជេហូប ញញឹមសើចចម្អកឲ្យខ្លួនឯង គ្រាន់តែនិយាយពាក្យប៉ុន្មានម៉ាត់មិនបានឬ? យ៉ាងម៉េច? និយាយជាមួយគេតែបន្តិច ខ្លាចអន់ណាស់មែនទេ? បើនិយាយក្នុងឋានះជាគូរដណ្តឹងមិនបាន ហេតុអីមិននិយាយក្នុងឋានះជាគ្រូ? ស្អប់ខ្ពើមគេគ្រាន់តែនិយាយជាមួយតែពាក្យប៉ុន្មានម៉ាត់ហ្នឹងមែនទេ? ចុះក្នុងន័យជាគ្រូ នាងក៏ស្អប់ដែរមែនទេ? បានជាងាកមកនិយាយឆ្លងឆ្លើយ ក៏នាងមិនបែរមកនិយាយបែបនេះ។
ហ្វីឡា ងាកសម្លឹងមើលមុខរបស់គេ នាងអាចស្មានដឹងថាគេអន់ចិត្តនឹងនាង នាងធ្វើខុសណាស់មែនទេ? គ្រាន់តែមិនចង់ឲ្យខ្លួនឯងលង់ស្រឡាញ់គេជាងនេះ នាងធ្វើខុសដាក់គេខ្លាំងមែនទេ?
'' លោក- ''
'' កុំអី '' ពីរម៉ាត់យ៉ាងខ្លី បញ្ឃប់ពាក្យសម្តីដែលនាងចង់និយាយមកកាន់គេ គេក៏ចេះឈឺដូចគ្នា ថ្ងៃនេះជាថ្ងៃដំបូងរបស់គេទាំងពីរផង តែមានរឿងឈ្លោះគ្នាអន់ចិត្តនឹងគ្នាបាត់ទៅហើយ ចុះបើថ្ងៃខាងមុខទៀតនោះ ពួកគេអាចប្រើជីវិតរួមគ្នាបានដែរទេ? បើគ្រាន់តែនាងនិយាយរកគេតែបន្តិច នាងមិនចង់និយាយជាមួយផង។
'' សុំទោស '' ហ្វីឡា សម្លឹងមើលមុខរបស់នាយ រួចពោលពាក្យសុំទោសនៅក្នុងចិត្ត។
នាងដឹងថានាយអន់ចិត្តនឹងនាង តែនាងគ្មានចេតនាធ្វើដូច្នោះឡើយ បើអាចទាញ ពេលវេលាថយក្រោយបាន នាងនឹងជ្រើសនិយាយជាមួយនាយ ព្រោះពេលនេះពួកគេទាំងពីរមានឋានះជាគូរដណ្តឹងនឹងគ្នាហើយ គួរតែរៀនស្វែងយល់ចិត្តគ្នាទៅវិញទៅមក មិនមែនត្រូវធ្វើប្រងើយកន្តើយសោះកក្រោះដាក់គ្នាបែបនេះទេ។
ងឺតតត…
សម្លេងឡានកកិតនឹងផ្លូវចូលផ្ទះនៃភូមិគ្រឹះត្រកូលព្រីស្គេន សម្លេងជាន់ហ្វ្រាំងឡានបញ្ជាឲ្យឈប់ ព្រោះតែដល់ផ្ទះរបស់នាងតូចហើយ។
នៅក្នុងឡានមិនទាន់មាននរណាម្នាក់និយាយអ្វីឡើយ គិតតែពីអង្គុយសំកុក ហើយនាងតូចក៏មិនទាន់ចុះពីឡានដូចគ្នា។
'' គឺ... '' ហ្វីឡា មិនដឹងថាត្រូវនិយាយទៅនាយបែបណា ព្រោះតែទឹកមុខរបស់នាយពេលនេះគឺមិនញញឹម ទាល់តែសោះ ក្រញ៉ូវយកជាគ្នា ទើបនាងមិនហ៊ានហើយទឹកមុខបែបនេះ នាងមិនដែលធ្លាប់ជួបពីមុនមកទេ។
'' ដល់ផ្ទះហើយ ចុះទៅ គេងយប់មិនល្អទេ '' ជេហូប និយាយទាំងមិនសម្លឹងមើលមកនាងតូច ត្រូវចាំថាដែនកំណត់របស់មនុស្ស គឺមានការកំណត់ បើពេលណាគេ ទ្រាំលែងបានហើយ គេនឹងបញ្ចេញវាមកហើយ គេលែងទប់តទៅទៀតដូចគ្នា។
'' ចា៎ លោកដូចគ្នា បើកទៅវិញប្រយ័ត្នខ្លួនផង '' ហ្វីឡា ខំនិយាយទាំងញញឹម ទោះជាសម្តីញ័រៗក៏ដោយ តែនាង មិនចង់ឲ្យនាយដឹងថា ខ្លួនក៏កំពុងតែអន់ ចិត្តនឹងកាយវិការរបស់នាយដូចគ្នា។ តែនាងក៏គ្មានសិទ្ធិអន់ចិត្តនឹងនាយដូច គ្នាព្រោះនាងក៏ធ្វើឲ្យនាយអន់ចិត្តនឹងទង្វើរបស់នាងដែរ។ហ្វីឡាទាញខ្សែក្រវ៉ាត់ចេញពីខ្លួន រួចចុះចេញពីឡានរបស់នាយទាំងមិនចង់។
ង៉ោងង…
គ្រាន់តែនាងតូចចុះពីលើឡានភ្លាម ជេហូបក៏ជាន់ហ្វ្រាំងល្បឿនឡានបើកចេញទៅយ៉ាងលឿន ចំណែកឯនាងតូចវិញ សម្លឹងមើលឡានដែលបើកចេញទៅទាំង រលីងរលោង។
ព្រោះតែនាងមែនទេ? ទើបជេហូបកម្រោលឡើងបែបនេះ? សុភាពបុរសដែលនៅជាមួយនឹងម៉ាក់របស់គេមិញនេះបាត់ទៅណាហើយ? ពេលនេះគឺនៅសល់តែជេហូបដែលប្រងើយកន្តើយដាក់នាងវិញតែប៉ុណ្ណោះ មិនមែនជាជេហូបដែលផ្តល់ស្នាមញញឹមពេលដែលបានឃើញវាហើយធ្វើឲ្យនាងកក់ក្តៅចិត្តដូចពីមុនទេ។
'' អូនសុំទោស ''
ហ្វីឡា ស្រក់ទឹកភ្នែកចេញមកទាំង មិនដឹងខ្លួន នាងខុសហើយ ខុសហើយដែលធ្វើដាក់នាយបែបហ្នឹង នាងមិនគួរឡើយ មិនគួរណាធ្វើឲ្យនាយអន់ចិត្តចឹង នោះទេ។
នាងតូចជូតទឹកភ្នែកចេញពីថ្ពាល់ឲ្យស្អាត រួចដើរទៅបន្ទប់របស់ខ្លួន ដើម្បីសម្អាតខ្លួន រួចចូលគេងតែម្តង។សូមរងចាំភាគបន្ត...!!!!!
#ថេយ៍ស៊ី
YOU ARE READING
ម្ចាស់បេះដូង (ចប់)
Action" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21