'' ចា៎/បាទ '' ពួកគេក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនបន្ទាប់
ពីបានរៀបចំកាតាបរួចរាល់។
'' យើងទៅមុនហើយណា អ្នកបើកឡានគាត់មកទទួលហើយ '' ជីមីន និយាយទៅកាន់ជុងហ្គុកដែលឈរនៅមុខឃ្លោកទ្វារចាំបងប្រុសរបស់គេ។
'' ហ៊ឹម នោះបងប្រុសយើងក៏មកដល់ដូចគ្នា '' ជុងហ្គុក ក្រឡេកឃើញបងប្រុសរបស់គេដែលកំពុងតែដើរសំដៅមករកគេល្មម។
'' យើងទៅសិនហើយណា បាយៗ '' ជីមីន បក់ដៃ លាហើយក៏ឡើងឡានចាកចេញទៅ។
'' ចាំបងយូរដែរទេ? ចុះឯណាជីមីន? '' ស៊ុកជីន ងាកឆ្វេងស្តាំតែមិនឃើញ មិញនេះឃើញពីចម្ងាយនៅ ជាមួយគ្នាសោះ ពេលមកដល់បែរជាមិនឃើញទៅវិញ។
'' វាទៅមុនបាត់ហើយ តោះឆាប់ទៅបងប្រុស '' ជុងហ្គុក និយាយហើយ ក៏ដើរចូលឡានធ្វើមិនដឹង មួយថ្ងៃពេញជុងហ្គុកគឺប្លែកខ្លាំងណាស់ អ្នកជាបងក៏មិនអាចធ្វើអ្វីបាន បើសួរទៅក៏គេមិនប្រាប់ដដែល។
'' កើតអីចេះ '' ជីន ដូចជាឆ្ងល់ តែក៏ខ្ជិលសួរបន្ថែម ទើបដើរចូលទៅកន្លែងអង្គុយបញ្ជាចង្គូតឡានហើយបើកចេញទៅ។
ភូមិគ្រឹះស្គាដែននីស...ពេលដែលចូលមកដល់ទីធ្លាផ្ទះហើយ ឡានឈប់ ចតភ្លាម ជុងហ្គុកក៏ចុះពីលើឡានហើយរត់ឡើងទៅក្នុងបន្ទប់បាត់ ទាំងមិននិយាយជាមួយនរណាទាំងអស់សូម្បីតែម៉ាក់របស់គេ ហេតុដូចនេះទើបធ្វើឲ្យម៉ាក់របស់គេមានការងឿយឆ្ងល់ កន្លងមកជុងហ្គុកមិនដែលបែប នេះទេ បើពីមុនពេលមកដល់ផ្ទះក៏រត់ទៅឱបថើបគាត់ធ្វើដូចជាបែកគ្នារាប់ឆ្នាំតែថ្ងៃនេះ កូនរបស់គាត់គឺខុស ប្លែកពីរាល់ដង។
'' ជីននី ជុងហ្គុកកើតអីកូន? ចូលរៀនថ្ងៃដំបូងប្អូនមិនសប្បាយចិត្តមែនទេ? '' អ្នកស្រីស្គាដែននីស ងាកមកសួរកូនប្រុសច្បងរបស់គាត់ នៅជាមួយគ្នាច្បាស់ណាស់ថាជីននឹងដឹងពីជុងហ្គុកមិនខាន។
'' ខ្ញុំក៏មិនដឹងដែរម៉ាក់ រាល់ដងនៅក្នុងឡាននិយាយ ច្រើនណាស់ តែលើកនេះខុសពីធម្មតា '' ស៊ុកជីន នាមជាបងប្រុសក៏រាងចម្លែកចិត្តដូចគ្នា ព្រោះពេលដែល ជិះឡានជាមួយគេពេលណា ជុងហ្គុកតែងតែនិយាយពី នេះពីនោះរហូត តែថ្ងៃនេះ ខុសប្លែកពីរាល់ដង។
'' មិនអីទេកូន ឆាប់ទៅងូតទឹកទៅ នឹងអាលបានញាំ បាយជុំគ្នា ''
'' បាទ '' ស៊ុកជីន ញញឹមដាក់ម៉ាក់របស់គេបន្តិច រួចឡើងទៅលើបន្ទប់របស់ខ្លួន ដើម្បីសម្អាតខ្លួនឲ្យស្អាត នឹងអាលបានចុះមកញាំបាយ រួចចូលគេងតែម្តង។
VOCÊ ESTÁ LENDO
ម្ចាស់បេះដូង (ចប់)
Ação" អូនជាម្ចាស់បេះដូងបង បងស្រឡាញ់អូន កូនទន្សាយ " Tae Top / Guk Bottom និពន្ធដោយ: ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 5/01/21