...ខ្ញុំមិនបានភ្លេចមុខអ្នកដែលសម្លាប់ប៉ាម៉ាក់ខ្ញុំឡើយ រាល់យប់មុខរបស់គេតែងតែលេចឡើងក្នុងសុបិនខ្ញុំជានិច្ចធ្វើឲ្យខ្ញុំចាំបានថាគេនោះហើយជាអ្នកធ្វើឲ្យខ្ញុំក្លាយជាក្មេងកំព្រា គេជាអ្នកបំផ្លាញជីវិតគ្រួសារដ៏ស្រស់ស្អាតរបស់ខ្ញុំ គេត្រូវតែសងគ្រប់យ៉ាងមកឲ្យខ្ញុំវិញជាដាច់ខាត...
_______« កូនប្រុស!! មើលមកខាងនេះ » សម្លេងគ្រលរធំរបស់អ្នកជាប៉ាបន្លឺឡើងហៅកូនប្រុសតូចរបស់ខ្លួនដែលកំពុងលេងជាមួយម៉ាក់របស់គេឲ្យបែរមកដើម្បីគាត់បានថតរូបគេទុកជាអនុស្សាវរីយ៍ក្នុងឱកាសដែលពួកគេកំពុងអង្គុយលេងនៅសួនច្បារទីធ្លាខាងមុខផ្ទះ។
« អ្ហា៎ Hwan របស់ប៉ាញញឹមស្អាតណាស់ » គាត់ពោលសរសើរមុននឹងចុចមើលរូបថតទាំងនោះទើបក្មេងតូចជាកូនងើបដើរមករកគាត់ ។
« ប៉ាៗថតលឿនពេក កូនអត់បានត្រៀមខ្លួនផង ថតម្ដងទៀតមកប៉ាៗ » Kim Hwan Dori ជាកូនប្រុសពេបមាត់សុំទៅហើយ គាត់ក៏ងាកញញឹមជាមួយ ប្រពន្ធសឹមដឹកដៃគេឲ្យទៅអង្គុយក្បែរអ្នកម៉ាក់ ។
« អ៊ីចឹងពួកយើងថតជុំគ្នាតែម្ដងទៅ ត្រៀមខ្លួនណា៎ 1..2..3!! » រូបថតជុំគ្រួសារបីនាក់ថតបានយ៉ាងស្រស់ស្អាតធ្វើឲ្យ Hwan ឃើញហើយពេញចិត្តញញឹមបិទមាត់មិនជិត ។
« និយាយចឹង នំញ៊ាំអស់ហើយចាំម៉ាក់ទៅយកថែមសិនHwanនៅជាមួយប៉ាទៅណា៎កូន » អ្នកស្រីKim
« បាទម៉ាក់ » ក្មេងតូចងក់ក្បាលយល់ព្រមទើបអ្នកម៉ាក់អង្អែលក្បាលគេរួចងើបដើរចូលទៅក្នុងផ្ទះ ។
< Ring... >
« ប៉ាទៅលើកទូរស័ព្ទមួយភ្លែត Hwan កុំទៅណាណា៎ » លោកKim និយាយហើយក៏ងើបទៅទទួលទូរស័ព្ទដៃទុកឲ្យក្មេងតូចនៅអង្គុយម្នាក់ឯង ។
« ស្អាតណាស់ហិហិ » Hwan និយាយផងសើចផងទាំងកំពុងមើលរូបថតក្នុងកាមេរ៉ាមុននឹងក្រឡេកមើលទៅខាងក្រៅក៏បានឃើញក្មេងប្រុសម្នាក់កម្ពស់ទាបជាងខ្លួនឈរមើលមកគេម៉ក់ៗធ្វើឲ្យHwan ប្រិចភ្នែកភ្លឹះៗមើលទៅគេវិញហើយក៏ងើបដើរត្រឹកៗទៅរកតែម្ដង ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...