Episode 3

2.8K 164 1
                                    

ពេលរាត្រីបានចូលមកដល់ បន្ទាប់ពីញ៊ាំបាយរួចលោកស្រីធំនិងលោកស្រីតូចក៏នាំគ្នាឡើងបន្ទប់អស់ សមាជិកគ្រួសារដែលនៅសល់ក៏អង្គុយលេងនិយាយគ្នានៅខាងក្រៅផ្ទះវិញ ។

« និយាយចឹងByungLi រឿងគ្រប់គ្រងក្រុមហ៊ុនដែលប៉ាឲ្យឯងមើលនោះ យ៉ាងម៉េចហើយ? » Namjoon ចាប់សួរឡើងទៅកូនប្រុសច្បងមុនគេ ។

« ក៏រលូនធម្មតាទេលោកប៉ា គ្រាន់តែប្រាក់ចំណេញខែនេះរៀងធ្លាក់ចុះបន្តិច ឲ្យខ្ញុំសូមទោសដែលមើលក្រុមហ៊ុនមិនបានល្អ » នាយសម្ដែងការសុំទោសព្រោះគិតថាខ្លួនឯងធ្វើមិនបានដូចដែលធ្លាប់សន្យាជាមួយគាត់ ។

« អីយ៉ាបងធំ!! រឿងប្រាក់ចំណូលមានឡើងមានចុះជារឿងធម្មតាទេតើស ខែនេះធ្លាក់ចុះ ខែក្រោយប្រហែលជាអាចឡើងមកធម្មតាមិនខាន កុំស្មុគស្មាញពេកអី » Eunseok ដាក់ដៃលើស្មារបងប្រុសខ្លួននិយាយលើកទឹកចិត្តសឹម Taehyung ងើបឈរឡើងមកអោបស្មារបងធំគេម្នាក់ទៀត ។

« បងធំជាមនុស្សពូកែមិនប្រាកដថាត្រូវតែធ្វើការងារ ឲ្យល្អឥតខ្ចោះឯណា ឲ្យតែបងនៅគ្រប់គ្រងក្រុមហ៊ុនមុខជាល្អប្រសើរឡើងវិញ កុំធ្វើមុខស្អុយដូចមានគេដណ្ដើមប្រពន្ធបងទៅមើល៍ » រាងល្អិតលើកដៃច្បិចថ្ពាល់នាយតិចៗ ធម្មតាហើយគេធ្វើបែបនេះដាក់គ្រប់គ្នា គ្មាននរណាស្ដីឲ្យគេឡើយ ។

« មែនហើយ Taehyung និយាយត្រូវ!! ប៉ាប្រគល់ក្រុមហ៊ុនឲ្យកូនគ្រប់គ្រងព្រោះសង្ឃឹមថាកូនអាចរៀនសូត្រពង្រឹងខ្លួនឯងបន្តិចម្ដងៗ ថ្ងៃក្រោយកូននឹងរឹងមាំដោយខ្លួនឯងហើយ រឿងខាតបង់អស់នោះបោះវាចោលទៅ ចាប់ផ្ដើមគម្រោងសម្រាប់ខែថ្មីធ្វើយ៉ាងណាឲ្យចំណូលកើនឡើងទ្វេដងឲ្យបានលឺទេ ByungLi? » Namjoon ជាឳពុកលើកទឹកចិត្តថែមម្នាក់ទៀតព្រោះគាត់ស្រឡាញ់កូនៗស្មើគ្នា បើកូនធ្វើខុសក៏ស្ដីប្រដៅតែភាគច្រើនគឺគាត់ចូលចិត្តនិយាយតាមសម្រួលវិញ មិនសូវចូលចិត្តបន្ទោសទេ ។

« លោកប៉ាទុកចិត្តចុះ ខ្ញុំនឹងខំប្រឹងធ្វើឲ្យបាន » ByungLi ញញឹមបានឡើងវិញទើបបរិយាកាសលែងតានតឹងដូចមុននេះ ។

« ខ្ញុំដូចជាងងុយ សុំទៅគេងមុនសិនហើយលោកប៉ា » Eunseok

« ខ្ញុំក៏ចង់ទៅមើលឯកសារបន្ថែមដែរ រាត្រីសួស្ដីលោកប៉ា!! » ByungLi បន្លឺម្នាក់ទៀតសឹមពួកគេនាំគ្នាដើរទៅបន្ទប់រៀងខ្លួន ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now