Episode 6

2.1K 138 2
                                    

< ផាំង!! > ប្រធានផ្នែកលើកឯកសារមួយគំនរធំដាក់លើតុ Taehyung ឲ្យគេឃើញហើយមិនយល់ពីបំណងរបស់គាត់ ។

« ទាំងនេះជាឯកសារម៉ូដដែលក្រុមហ៊ុនយើងធ្លាប់ចេញកន្លងមក ឯងយកទៅមើលទៅហើយត្រូវចាំថាពេលឌីហ្សាញម៉ូដកុំឲ្យជាន់គ្នាឲ្យសោះ មិនចឹងខ្ញុំមានសិទ្ធិបញ្ឈប់ឯងបានគ្រប់ពេល » គាត់និយាយម៉ាត់ៗដាក់រាងតូចទាំងមុខដូចចងកំហឹងនឹងគេចឹងមុននឹងដើរចូលអូហ្វីសបាត់សឹម Jimin នៅក្បែរគ្នារំកិលកៅអីមករកគេ ។

« យើងមិនដែលឃើញបងប្រធានយកឯកសារច្រើនចឹងឲ្យអ្នកថ្មីមើលសោះ តិចលោគាត់ស្អប់ឯងរឿងអីមួយទេដឹង? » លឺមិត្តនិយាយដូច្នេះ Taehyung ក៏មានអារម្មណ៍ចម្លែកឡើងមក ។

« តែយើងទើបចូលធ្វើការមិនដែលធ្វើអីគាត់ផងហ្នឹង ឯងថាទៅមើល៍គាត់ស្អប់យើងរឿងអី?» Taehyung

« មិនដឹងដែរ កុំគិតច្រើនអី ចេះតែមើលៗតាមគាត់ប្រាប់ទៅក្រែងលោបានស្គាល់ម៉ូដច្រើនផងន៎ » Jimin ទះស្មារគេតិចៗសឹមទៅធ្វើការវិញឯរាងតូចក៏បើកឯកសារទាំងនោះមើលទាំងគិតដល់មូលហេតុដែលប្រធានផ្នែកធ្វើដាក់គេខុសពីអ្នកដទៃ ឬមួយក៏ដោយសារតែគេមាន Jungkook ជាខ្នងបង្អែកទើបនាងស្អប់គេបែបហ្នឹង គួរឲ្យឆ្ងល់មែន ។

Skip៚

« Tae តោះទៅញ៊ាំបាយ!! » Jimin បបួលមិត្តស្របពេលនេះដល់ម៉ោងបាយថ្ងៃត្រង់ល្មម ។

« ទៅញ៊ាំបាយនៅហាងក្បែរនេះហ្អេ៎? យើងឃើញភោជនីយដ្ឋានអឺរ៉ុបមួយទំនងណាស់ ពួកយើងទៅញ៊ាំទៅចាំយើងប៉ាវ » Taehyung

« ដឹងហើយថាឯងជាកូនអ្នកមានប៉ុន្តែកុងទីនក្នុងក្រុមហ៊ុនក៏មានដែរ អាហារឆ្ងាញ់ៗហើយញ៊ាំមិនអស់លុយទៀតផង » Jimin

« អ៎...អ៊ីចឹងឯងទៅមុនទៅ យើងចូលបន្ទប់ទឹកសិនចាំទៅតាមក្រោយ » Taehyung

« ក៏បាន ចាំខលទៅយើងផង » ថាហើយពួកគេក៏បំបែកផ្លូវគ្នាដោយរាងតូចទៅបន្ទប់ទឹក មួយសន្ទុះក៏ចេញមកវិញចៃដន្យក៏ស្រាប់តែជួបនឹង Jungkook កំពុងដើរចូលមកដូចគ្នា កាលបើឃើញរាងតូចស្រស់ស្អាតហើយនាយសង្ហារក៏ញញឹមចុងមាត់ភ្លាមតែម្ដង។

« អ្ហា៎ Tae!! មកធ្វើអីត្រង់ហ្នឹង មិនញ៊ាំបាយនឹងគេទេហ្អេ៎? » Jungkook

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Onde histórias criam vida. Descubra agora