Episode 41

1.6K 109 0
                                    

« Tae ធ្វើអីហ្នឹង? » រាងខ្ពស់ Jungkook សួរឡើងខណៈកំពុងដើរចេញពីងូតទឹកបានឃើញរាងតូចកំពុងអង្គុយចុច Laptop យ៉ាងស្ងៀមស្ងាត់តែដោយសាររវល់ផ្ដោតអារម្មណ៍ទើបគេមិនបានលឺហើយឆ្លើយតបឯរាងក្រាសកាលបើដូច្នេះក៏ទាញខោកៅស៊ូមកស្លៀកហើយចូលមកអង្គុយអោបរាងតូចពីក្រោយឲ្យ Taehyung ភ្ញាក់ព្រើតតែម្ដង ។

« បង...? » Taehyung លាន់មាត់ហៅតិចៗទៅអ្នកដែលអោបរឹតគេព្រមទាំងយកច្រមុះទៅត្រដុសកញ្ជឹងករបស់គេតិចៗផងដែរ ។

« រវល់ធ្វើអីបានជាបងហៅមិនឆ្លើយ? » រាងក្រាសសួរដោយសម្លេងរឹងៗបែបអន់ចិត្តដែលរាងតូចមិនខ្វល់ពីគេ ។

« គឺពិនិត្យការងារព្រោះស្អែកនេះប្រធានផ្នែកប្រមូលហើយ អូនខ្លាចថាធ្វើមិនបានល្អហើយគេមិនទទួលហ្នឹងណា៎ » Taehyung

« ឲ្យបងមើលបន្តិចមើល៍ » Jungkook ទាញ Laptop ទៅពិនិត្យមើលនាំឲ្យរាងតូចទោះបីថាស្អប់នាយពិតមែន តែគេក៏ខ្វល់ពីរឿងការងារដែរទើបសសៀរទៅក្បែរចង់សួរយោបល់ពីនាយដែលមានបទពិសោធន៍ច្រើនជាងខ្លួន ។

« បងយល់ថាការងារអូនយ៉ាងម៉េចដែរ? » Taehyung

« អ្ហឹម... » នាយមិនឆ្លើយអ្វី ត្រឹមតែគ្រហឹមនិងងក់ក្បាលឲ្យរាងតូចមិនអស់ចិត្តសោះ ។

« ហេតុអីក៏ងក់ក្បាលតែមួយមុខចង់បានន័យថាម៉េច? ឬមួយអូនធ្វើការមិនល្អ? មិនបានទេ អ៊ីចឹងចាំអូនកែសម្រួលឡើងវិញ » ព្រោះគេមិនចង់អាម៉ាសមុខនៅថ្ងៃស្អែកទើបទាញ Laptop មកធ្វើការបន្តតែ Jungkook បែរជាទាញវាទៅវិញ ។

« មិនបាច់កែទេ » Jungkook

« តែវាមិនល្អ អូនក៏មិនចង់ត្រូវគេស្ដីឲ្យថាធ្វើការមិនកើតដែរ » Taehyung

« Tae ធ្វើបានល្អហើយ មិនបាច់កែសម្រួលអីនោះទេ ជឿបងធ្វើប៉ុណ្ណឹងបានហើយ » រាងក្រាសទាញ Laptop ទាំងបង្ហាញទឹកមុខច្បាស់លាស់ដាក់រាងល្អិត ។

« ប៉ុន្តែ... » Taehyung នៅតែមិនអស់ចិត្តទើប Jungkook ដាក់បាតដៃធំៗរបស់គេនៅលើក្បាលរាងតូចយ៉ាងថ្នាក់ថ្នមបំផុត ។

« បើអូនមិនជឿលើបងក៏ត្រូវជឿលើខ្លួនឯងដែរ មនុស្សយើងមានមកពីណាដែលថាល្អឥតខ្ចោះគ្រប់យ៉ាងនោះ បើសិនជាគេថាអូនធ្វើមិនបានល្អអ៊ីចឹងអូនក៏កែខៃខ្លួនឯងនៅពេលក្រោយទៅ ធ្វើអ្វីក៏ដោយត្រូវធ្វើតាមសម្រួល កុំបង្ខំខ្លួនឯងពេកអី » នាយឲ្យដំបូន្មានទាំងស្នាមញញឹមធ្វើឲ្យ Taehyung ស្ដាប់ឡើងភ្លឹកសឹមរាងក្រាសបិទ Laptop ទុកលើតុរួចដើរមកអង្គុយលើក្បាលគ្រែវិញ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now