« យកប៉ុណ្ណឹងចុះ » Jungkook ប្រាប់ទៅអ្នករត់តុពេលកម្ម៉ង់អាហាររួច ក្រោយគេចេញទៅទើបនាយលូកទៅកាន់ដៃរាងតូចដែលនៅអង្គុយទល់មុខគ្នា ។
« បើ Tae ត្រូវការអីក៏ប្រាប់បងទៀតមក បងនឹងទិញឲ្យអូនគ្រប់យ៉ាង កុំក្រែងចិត្តបងអីយល់ទេ? » សម្ដីចេញពីមាត់នាយធ្វើឲ្យ Taehyung នៅស្ងៀមបានត្រឹមញញឹមតិចៗហើយងក់ក្បាលឆ្លើយតបប៉ុណ្ណោះ ប៉ុន្តែទោះបីនាយខំធ្វើល្អដាក់គេយ៉ាងណា ក៏នាយនៅតែមានឈ្មោះថាជាឃាតករដដែល គ្មានថ្ងៃផ្លាស់ប្ដូរនោះឡើយ ។
ស្របពេលជាមួយគ្នានេះដែរ Yoongi ក៏ដើរចូលមកហាងដើម្បីរកអីញ៊ាំតែចៃដន្យបានឃើញ Jungkook គេក៏ញញឹមរហ័សដើរទៅសួស្ដីភ្លាម ។
« Jungkook!! » លឺសម្លេងហៅធ្វើឲ្យនាយសង្ហារងាកទៅ ពេលបានឃើញមិត្តខ្លួនឯងក៏ញញឹមតាមដូចគ្នា ។
« Yoon!! ម៉េចក៏ឯងនៅទីនេះដែរ ឬមួយមកញ៊ាំអីហ្អេ៎? » ពួកគេចាប់ដៃសួរគ្នាតាមបែបមនុស្សប្រុសទូទៅ ។
« អ្ហឹមមែនហើយបានជួបឯងចឹងល្អណាស់ យើងក៏ចង់ដឹងស្ថានភាពជំងឺឯងដែរ យ៉ាងម៉េចបានធូរហើយឬនៅ? » Yoongi សួរមុននឹងចាប់អារម្មណ៍ឃើញរាងតូចមុខមាត់ស្រស់ស្អាតអង្គុយមើលមកគេទើបបែរទៅរក Jungkook ។
« នេះគឺ Tae មនុស្សរបស់យើង » Jungkook
« សួស្ដីខ្ញុំឈ្មោះ Min Yoongi » នាយសង្ហារញញឹមប្រុងលូកដៃទៅចាប់ដៃរាងតូចតែត្រូវរាងក្រាសចាប់មកវិញ ប្រាប់ហើយថាជាមនុស្សរបស់គេ កុំសង្ឃឹមថាប៉ះពាល់បានឲ្យសោះ ។
« Tae!! នេះគឺ Yoon ជាមិត្តបងហើយក៏ជាគ្រូពេទ្យទើបត្រឡប់មកពីបរទេស ឥឡូវនេះកំពុងធ្វើការនៅមន្ទីរពេទ្យSeoul » Jungkook
« សួស្ដី!! » Taehyung ញញឹមតិចៗមុននឹង Yoongi ដកនាមប័ណ្ណពីក្នុងហោប៉ៅហុចឲ្យគេ ។
« នេះជានាមប័ណ្ណខ្ញុំ បើមិនស្រួលខ្លួនអាចទៅរកខ្ញុំបាន » Yoongi
« យើងទៅនិយាយគ្នាខាងក្រៅវិញទៅ Tae ចាំបងត្រង់នេះបន្តិចទៀតបងមកវិញអូខេ? » Jungkook ថារួចក៏នាំមិត្តគេដើរចេញទៅធ្វើឲ្យរាងតូចចាប់ផ្ដើមឆ្ងល់ មុននេះប្រុសនោះនិយាយពីស្ថានភាពជំងឺរបស់រាងក្រាសប៉ុន្តែគេឈឺអីហើយតាំងពីអង្កាលណាដែរ ហេតុអីក៏គេមិនដឹងចឹង?
BẠN ĐANG ĐỌC
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Lãng mạn|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...