Episode 17

2K 127 0
                                    

ដល់ម៉ោងចេញពីធ្វើការ Taehyung ក៏ដើរទៅចាំឡានតាក់ស៊ីនៅខាងមុខក្រុមហ៊ុន ភ្លាមៗស្រាប់តែឡានទំនើបមួយមកឈប់នៅខាងមុខគេ មិនប្រាប់ក៏ ដឹងថាជាអ្នកណាដែរ ។

« ឡើងឡានមក បងជូនទៅ » Jungkook ខារកញ្ចក់ឡានចុះប្រាប់ទើបរាងតូចងាកមើលឆ្វេងស្ដាំសឹមញញឹមងក់ក្បាលហើយដើរទៅកៅអីម្ខាងទៀត ចូលទៅអង្គុយក្បែរគេ ។

« អ្ហឹម... » ភ្នែកស្រស់ស្អាតទាំងគូរបស់ Taehyung បើកធំៗពេលរាងក្រាសរហ័សថើបមាត់គេខ្សឺតៗមិនប្រាប់ជាមុន ពេលបានថើបហើយ Jungkook ក៏ដកមាត់ចេញញញឹមដាក់រាងតូចដូចគ្មានរឿងអីកើតឡើងទើបបញ្ឆេះម៉ាស៊ីនឡានបើក ចេញទៅ ទុកឲ្យរាងតូចងឿងឆ្ងល់តែម្នាក់ឯង ។

< Ring~~ > កំពុងតែបើកឡានសុខៗទូរស័ព្ទរាងក្រាសស្រាប់តែរោទិ៍ឡើងទើបនាយទាញមកមើលឃើញថាជាលេខប្រពន្ធគេ Shinya ជាអ្នកខលមក ឯTaehyungតាមសម្លឹងទឹកមុខនាយដូចជាមិនចង់ទទួលនោះទេ ។

« នាងខំខលមកហើយ អូនថាបងទទួលទៅណា៎ » រាងតូចប្រាប់ឲ្យនាយងាកមើលមុខគេទើប Jungkook ដាច់ចិត្តទទួលទូរស័ព្ទ ។

« អាឡូ » Jungkook

" លោកប្ដី!! ម្សិលមិញហេតុអីក៏មិនមកផ្ទះចឹង នេះអូនខំចាំមើលផ្លូវបងអស់ពេញមួយយប់ណា៎ " Shinya

« គឺបង...បងរវល់ការងារ » នាយរកលេសមក ដោះសារឲ្យ Taehyung លួចស្ដាប់លឺអស់សំណើចតាម ។

" អ៊ីចឹងថ្ងៃនេះបងច្បាស់ជាទំនេរហើយត្រូវទេ មកញ៊ាំបាយជាមួយគ្នានៅផ្ទះមក អូនមានរបស់ ពិសេសមួយចង់ឲ្យបងមើល " Shinya

« តែបង... » Jungkook

" ឥឡូវនេះបងដូចជាប្លែកណាស់ ចូលចិត្តជំទាស់អូន រហូតឬមួយបងមានរឿងលាក់បាំងនឹងអូនមែនទេ? " Shinya សួរសំណួរនេះធ្វើឲ្យរាងក្រាសគាំងវាចារ ព្រោះគេកំពុងតែធ្វើបែបនោះពិតមែន ។

« គ្មានទេ ចាំបងទៅចុះ » Jungkook

" អូខេ ចាំជួបគ្នា " Shinya និយាយដល់ត្រឹមនេះក៏ បិទទូរស័ព្ទឯរាងក្រាសក៏ទុកទូរស័ព្ទចុះទាំងទឹកមុខរាបស្មើមិនហំហានដូចមុននិយាយទូរស័ព្ទសោះ ។

< ង៉ឺត!! > ទីបំផុត នាយក៏បើកឡានមកឈប់នៅខាងមុខអាផាតមិនរាងតូចតែម្ដងនេះបែរជាមិនបើកឡានចូលទៅវិញ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now