- ព្រឹកថ្ងៃថ្មី
ដោយសារបានថ្នាំរបស់ Jungkook កាលពីម្សិលមិញទើបរាងតូចថ្ងៃនេះបានជាសះស្បើយ នៅរហ័សតែងខ្លួនយ៉ាងលឿនដើម្បីចុះទៅចាំមនុស្សជាទីស្រឡាញ់មកទទួលគេទៀតផង ។
« ទៅណាទាំងព្រឹកហ្នឹង Taehyung? តែងខ្លួនស្អាតដល់ហើយ » លោកស្រីតូចសួរឡើងពេលឃើញរាងតូចដើរចុះមកខាងក្រោម ថែមទាំងទឹកមុខ ស្រស់បស់ពណ៌ស៊ីជម្ពូផងដែរ ។
« អូ៎អរុណសួស្ដីម៉ាក់តូច!! ព្រឹកនេះកូនត្រូវទៅពេទ្យជាមួយ Jung បន្តិចទៀតគាត់មកទទួលកូន អ៊ីចឹងកូនទៅសិនហើយ ជម្រាបលា!! » គេនិយាយយ៉ាងលឿនដោយមិនភ្លេចញញឹមលារួចដើរចេញទៅទុកឲ្យលោកស្រីតូចអស់សំណើចនឹងគេ ។
Taehyung មកឈរចាំនៅរបងខាងមុខផ្ទះហើយគិតតែរៀបអាវខោលើខ្លួនរហូតដើម្បីឲ្យ Jungkook មកដល់ឃើញគេស្អាតជាពិសេសនោះអី តែមិនយូរ ប៉ុន្មានឡានទំនើបមួយក៏បើកមកឈប់នៅខាងមុខគេសឹមកញ្ចក់ឡានខារបើកឡើងបង្ហាញឲ្យឃើញ Jungkook ជាមួយម៉ូដសក់ថ្មីតែក៏គួរឲ្យប្លែកដែរព្រោះនាយមិនដែលធ្វើខ្លួនដូចពួកស្ទាវបែបនេះទេ ។
« សួស្ដី Taehyung ខានជួបគ្នាយូរហើយ » សម្លេងគ្រលរធ្ងន់រួមផ្សំជាមួយនឹងប្រយោគប្លែកៗ របស់គេធ្វើឲ្យរាងតូចជ្រួញចិញ្ចើមឆ្ងល់ ។
« ខានជួបគ្នាយូរហើយអីទៅបើពួកយើងទើបតែជួបគ្នាកាលពីយប់មិញនេះតើស បងចម្លែកដល់ហើយ » Taehyung សួរឲ្យ Jungkook ញញឹមហាក់បីអស់សំណើច ។
« បែបបងមិនចងចាំហើយ ឆាប់ឡើងឡានមកអាងទៅកន្លែងមួយជាមួយបង » នាយបបួលឲ្យរាងតូចឆ្ងល់ម្ដងទៀត រឿងអីថានាយមិនចាំបើរាល់លើកខួរក្បាលនាយល្អជាងក្មេងដូចជាគេទៅទៀត អ្វីដែលកាន់តែប្លែកគឺនាយមិនចុះមកបើកទ្វារឡានឲ្យដូច រាល់ដងឡើយតែ Taehyung មិនចង់គិតសង្ស័យច្រើនក៏បើកទ្វារចូលមក ។
« នេះបងដូរឡានថ្មីហ្អេ៎? ធម្មតាមិនឃើញបងបើកឡានបែបនេះសោះ មើលចុះដូចឡានក្មេងស្ទាវចឹង » រាងតូចនិយាយផងសើចផងតែ Jungkook ងាក មកញញឹមអត់ជាតិដាក់គេរួចក៏បើកឡានចេញទៅធ្វើឲ្យ Taehyung រៀងអាក់អន់ចិត្តហើយទម្លាក់ទឹកមុខ ចុះមិននិយាយស្ដីអ្វីបន្តទៀត ព្រោះគិតថានាយប្រហែលជាមានរឿងអីមិនសប្បាយចិត្តហើយទើបក្លាយជាបែបនេះ ។
KAMU SEDANG MEMBACA
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romansa|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...