Episode 15

2.1K 116 0
                                    

   រាងតូចចូលមកដល់ក្នុងផ្នែករបស់គេក៏បានឃើញ បុគ្គលិកទាំងអស់នាំគ្នាធ្វើការយ៉ាងស្ងាត់ស្ងៀមបំផុតទើបគេប្រញាប់នាំខ្លួនចូលអង្គុយធ្វើឲ្យ Jimin រហ័សខិតកៅអីមកក្បែរគេ ។

« នែ៎ម្សិលមិញទៅណាបានជាអត់មកធ្វើការចឹង? » Jimin

« យើងអត់ស្រួលខ្លួនទើបសុំច្បាប់បងប្រធានផ្នែកហ្នឹងណា៎ » Taehyung ញញឹមតបខណៈទាញ
ក្រដាសនិងសម្ភារៈផ្សេងទៀតដើម្បីធ្វើការងារខ្លួនឯង ។

« អ៎...និយាយចឹងម្សិលមិញនេះលោកអគ្គនាយក មករកប្រធានផ្នែកនិយាយគ្នាមួយសន្ទុះក៏ចេញទៅ វិញហើយយើងឃើញមុខគាត់មិនរីកសោះពេញមួយថ្ងៃតែម្ដង មិនដឹងជាលោកអគ្គនាយកនិយាយស្អីខ្លះជាមួយគាត់ទេ » Jimin ខ្សឹបៗខ្លាចអ្នកដទៃលឺធ្វើឲ្យរាងតូចញញឹមពេញចិត្ត នេះបើម្សិលមិញគេបាន ឃើញទឹកមុខ Seong ដោយផ្ទាល់ភ្នែកក៏សមចិត្តណាស់ដែរ ។

« ហ្ហឹស បែបរឿងធម្មតាៗទេដឹង គ្មានស្អីទេ » Taehyung

« អឺ តែថាយើងមិនឃើញឯងគូសម៉ូដស្អីដាក់ក្រដាស សោះ ប្រយ័ត្នណា៎ជិតដល់ថ្ងៃគេទៅបង្ហាញម៉ូដហើយប្រយ័ត្នតែគ្មានស្អីយកទៅដាក់បង្ហាញនឹងគេ ទៅ » Jimin ដាស់តឿនហើយទើបងាកមកធ្វើការខ្លួនឯងវិញសឹមរាងតូចញញឹមចាប់ផ្ដើមធ្វើការងារ របស់គេដូចគ្នា ។

- Seong's Office

" ឯងនិយាយជាការពិតហ្អេ៎? " សម្លេងសួរតាមទូរស័ព្ទរបស់ Shinya មកកាន់ Seong បែបភ្ញាក់ ផ្អើលនិងមួរម៉ៅក្រោយស្ដាប់ពាក្យប្រាប់របស់មិត្ត ។

« គឺពិតមែន!! ដំបូងគ្នាគិតថាមិនចង់ប្រាប់ខ្លាចឯង ហ្នឹងពិបាកចិត្តតែថាវាគួរឲ្យចម្លែក សុខៗប្ដីឯងក៏មក ប្រាប់ឲ្យគ្នាសុំច្បាប់ឲ្យក្មេងថ្មីនោះហើយធ្វើខ្លួនដូច មានរឿងលាក់បាំងជាមួយគេចឹង នៅមុននេះបន្តិចប្ដីឯងក៏បើកឡានជូនគេមកក្រុមហ៊ុនដែរ តិចលោពួក គេលួចទាក់ទងគ្នាទេដឹង? » លឺ Seong ប្រាប់ហើយ Shinya ក៏ជ្រួញចិញ្ចើមនឹកគិតដល់រឿងស្នាមក្រែមលើអាវ Jungkook កាលពីថ្ងៃមុន វាជាពណ៌ក្រហមសម្រាប់មនុស្សស្រីប្រើ ច្បាស់ណាស់ថាប្ដីនាងមានស្រី មិនអាចយកមនុស្សប្រុសទេ នាងជឿជាក់ថាបែបហ្នឹង ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Onde histórias criam vida. Descubra agora