Episode 46

1.5K 96 0
                                    

បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ទីបំផុតអ្នកទាំងពីរក៏បានមកដល់ប្រទេសបារាំងដោយ សុវត្ថិភាពតែដោយសារ Taehyung គេងលក់ស្រួលមិនទាន់ងើបនៅឡើយទើប Jungkook បីត្រកងគេចុះពីលើយន្តហោះដើម្បីឡើងឡានដែលមកចាំរួចជាស្រេចថែមទាំងមានតៃកុងចាំបើកបរឲ្យទៀតផង ។

- សណ្ឋាគារ

ក្រោយ Check In បន្ទប់រួចរាល់ រាងក្រាសក៏បន្តបីរាងល្អិតក្នុងដៃឡើងទៅបន្តដែលជាបន្ទប់ VIP ថ្លៃជាងគេបង្អស់នៅទីនេះសមនឹងឋានៈមុខមាត់របស់គេផ្ទាល់តែម្ដង ។

< ក្រាក > Jungkook ប្រើដៃម្ខាងឆូតកាតបើកទ្វារបន្ទប់មុននឹងបីរាងតូចយកទៅដាក់ឲ្យគេងនៅលើគ្រែសឹមគេដើរទៅបិទទ្វារវិញរួចដោះអាវក្រៅចេញស៊កពាក់ទៅលើកៅអីក្នុងបន្ទប់ចំពេលរាងតូចភ្ញាក់ពីដេកល្មម ។

« ហ្ហឹម... » Taehyung ស្ងាបតិចៗមុននឹងងើបឡើងទាក់ទាញចំណាប់អារម្មណ៍រាងក្រាសឲ្យមើលមកគេ ។

« អូនភ្ញាក់ហើយហ្អេ៎? ឃ្លានហើយឬនៅ? » នាយសួរទាំងស្នាមញញឹមព្រោះទឹកមុខពេលភ្ញាក់ពីដេកភ្លាមៗរបស់រាងតូចសម្រាប់គេគួរឲ្យស្រឡាញ់ខ្លាំងណាស់ ដូចជាកូនក្មេងមិនទាន់ធំយ៉ាងចឹង ។

« ក៏ឃ្លានតិចៗដែរ នេះពួកយើងនៅឯណាហ្នឹង? » Taehyung សួរទាំងងាកឆ្វេងងាកស្ដាំឃើញតែបន្ទប់ល្អប្រណីតដូចក្នុងរាជវាំងយ៉ាងចឹង ។

« ជាសណ្ឋាគារ អូនមើលខាងនោះទៅ » Jungkook ទើបរាងតូចងាកទៅតាមទិសដែលគេប្រាប់រួចក៏បើកភ្នែកធំៗតែម្ដង ។

« Tour Eiffel? »

« ចង់ទៅលេងទីនោះមែនទេ? » កាលបើឃើញទឹកមុខសប្បាយចិត្តរបស់ Taehyung ហើយរាងក្រាស់ក៏អាចយល់បានដែរទើបរាងតូចងក់ក្បាលតិចៗឆ្លើយតបមុននឹង Jungkook លើកដៃកាន់ស្មាររាងតូចទាំងសងខាង ។

« បែបនេះល្អទេ ពួកយើងងូតទឹកផ្លាស់ខោអាវសិនរួចហើយក៏ទៅញ៊ាំបាយពេលល្ងាចបន្ទាប់មកចាំទៅលេងព្រោះនេះក៏ល្ងាចណាស់ដែរ ទម្រាំតែពួកយើងទៅដល់ គេបើកភ្លើងនឹងកាន់តែស្អាតថែមទៀតមិនខាន » នាយនិយាយឡើងដូចជាបានរៀបចំផែនការទុកមុនមកដល់ទីនេះទៅទៀត រាល់ការមើលថែរបស់គេធ្វើឲ្យ Taehyung គិតហើយស្ងៀមមិនឆ្លើយគិត តែពីសម្លឹងមុខនាយទើប Jungkook លោរមុខមកបម្រុងថើបគេហើយស្រាប់តែរាងតូចងាកមុខចេញភ្លាម ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now