បន្ទាប់ពីញ៊ាំបាយរួចរាល់ Namjoon ក៏ចេញទៅអង្គុយនៅខាងក្រៅតែម្នាក់ឯងទុកឲ្យសមាជិកគ្រួសារ ហាក់បីបារម្ភពីទឹកចិត្តរបស់គាត់ទើបងាកមកសួររាងតូចតិចៗ ។
« Taehyung!! ឯងនិងលោកប៉ាមានរឿងជាមួយគ្នាហ្អេ៎បានជាគាត់ដូចជាស្ងៀមស្ងាត់ចឹង? » ByungLi សួរឡើងឲ្យរាងតូចលឺហើយមិនដឹងគួរប្រាប់ថាម៉េច ព្រោះការពិតជារឿងដែលគ្រប់គ្នាមិនគួរដឹងឡើយ ។ កាលបើដូច្នេះលោកស្រីធំក៏ដើរមកកាន់ដៃ Taehyung រួចនាំគេដើរទៅមើលលោកប៉ាពីខាងក្រោយ ។
« លោកប៉ាកូនបែបនេះតាំងតែពីថ្ងៃទាស់សម្ដីគ្នាលើកមុនម្ល៉េះ Taehyung ឆាប់ទៅនិយាយសុំទោស ប៉ាទៅណា៎កូន យ៉ាងហោចណាស់ក៏គាត់ស្រឡាញ់និងបារម្ភពីកូនជាងគេដែរ ឆាប់ទៅចុះ » គាត់ពន្យល់ឲ្យគេស្ដាប់តាមហេតុផលមុននឹងចាកចេញរួចប្រាប់ឲ្យគ្រប់គ្នាឡើងទៅបន្ទប់ដើម្បីទុកពេលឲ្យប៉ាកូន និយាយគ្នា គ្រប់គ្នាក៏ធ្វើតាម ។
Taehyung ដកដង្ហើមធំបន្តិចយល់ពីអ្វីដែលម៉ាក់ធំគេនិយាយសឹមដើរតិចៗទៅរក Namjoon ។
« លោកប៉ា!! » សម្លេងហៅតូចៗឲ្យលោកប៉ាលឺ ហើយបែរមកក៏បានឃើញរាងតូចជាកូនពៅកំពុងឈរមើលមកគាត់ម៉ក់ៗ ។
« កូនមានការអី? ថ្មើរនេះហើយមិនទាន់ទៅអាផាត មិនទៀតហ្អេ៎? » រាងចំណាស់សួរទាំងញញឹមតិចៗ រួចបែរមកផឹកតែវិញធ្វើឲ្យTaehyung តូចចិត្តតិចតួច មានអារម្មណ៍ថាកំពុងត្រូវលោកប៉ាដេញឲ្យចេញឆ្ងាយពីខ្លួនយ៉ាងចឹង អារម្មណ៍មួយនេះពិបាកទទួល យកសម្រាប់គេណាស់ ។
« ប៉ានៅខឹងកូនរឿងកាលពីថ្ងៃមុនទៀតមែនទេ? កូនសុំទោស » Taehyung
« វាជារឿងរបស់កូន ប៉ាមិនដឹងថាខឹងហើយបានអ្វីមកវិញនោះទេ » គាត់តែនិយាយប្រយោគន័យបែប នេះកាន់តែធ្វើឲ្យTaehyungមិនស្ងប់ចិត្តលើសដើម។
« កូនដឹងថាកូនមិនស្ដាប់សម្ដីប៉ាធ្វើអ្វីតាមតែចិត្តខ្លួន ឯងតែប៉ាក៏ដឹងដែរថាដោយសាររឿងកាលពីឆ្នាំនោះ កូនមានអារម្មណ៍បែបណា ប៉ាម៉ាក់ត្រូវគេសម្លាប់ឲ្យស្លាប់អស់ក្នុងពេលតែមួយធ្វើឲ្យកូនក្លាយជាក្មេងកំព្រាតែលោកប៉ាដឹងថាអ្នកដែលសម្លាប់ប៉ាម៉ាក់កូន សព្វថ្ងៃនេះគេរស់នៅយ៉ាងម៉េចខ្លះដែរទេ? » Taehyung រំលឹកដល់ត្រង់នេះវិះតែនឹងយំចេញមក ស្របពេលលោកប៉ាក៏ចាំស្ដាប់ទាំងនឹកអាណិតគេដូចគ្នា ។
BẠN ĐANG ĐỌC
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Lãng mạn|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...