Episode 7

2.1K 135 1
                                    

< ង៉ឺត!! > មិនយូរប៉ុន្មាន រថយន្តទំនើបរបស់ Jungkook ក៏បានមកឈប់នៅចំពីមុខអាផាតមិនមួយដែលនៅមិនឆ្ងាយណាស់ណាពីក្រុមហ៊ុនរបស់គេឡើយ ។

« Tae រស់នៅទីនេះតែម្នាក់ឯងទេហ្អេ៎? » នាយសួរឡើងទាំងដែលរាងតូចនៅកៀកនឹងខ្លួនគេ ហីយ៉ា!! ក្លិនក្រអូបនៃកាយគេសាយភាយពេញច្រមុះរបស់នាយតែម្ដង ជឿថាបើសិនជាគ្មានតៃកុងឡាននៅជាមួយពេលនេះ គេច្បាស់ជាអោបក្រសោបឲ្យបានពេញទ្រូងមិនបង្អង់ទេ ។

« មែនហើយ ប៉ាម៉ាក់ខ្ញុំនៅឯបរទេសឯណោះទើបខ្ញុំចង់មកធ្វើការនៅកូរ៉េតែម្នាក់ឯងយកបទពិសោធន៍រួចក៏ជួលអាផាតមិនទីនេះនៅតែម្ដងទៅ » Taehyung លើកហេតុផលមិនមែនជាការពិតបោកប្រាស់នាយលាក់បាំងសមាសភាពពិតខ្លួនឯងព្រោះដើម្បីមិនចង់ឲ្យគេដឹងថាការពិតខ្លួនជានរណា។

« រួចចុះហេតុអីមិនបង់ផ្ដាច់តែម្ដងទៅ? » កាលបើ Jungkook សួរដូច្នេះ រាងតូចក៏ទម្លាក់ទឹកមុខកម្សត់ភ្លាម ។

« លោកJeonមិនដឹងទេ តាមពិតគ្រួសារខ្ញុំមិនធូរអីណាស់ណាគ្រាន់តែល្មមរស់នៅសាមញ្ញប៉ុណ្ណោះ នេះខ្ញុំរកតែលុយចាយវាយប្រចាំថ្ងៃសឹងតែមិនគ្រប់ផងមានលុយឯណាទៅផ្ដាច់ទៅ? » និយាយហើយគេក៏ដកដង្ហើមធំធ្វើឲ្យរាងក្រាសលូកដៃទៅចាប់ដៃស្រឡូនមកកាន់ថ្នមៗ ។

« Tae តូចរបស់ខ្ញុំគួរឲ្យអាណិតមែនទែន » Jungkook

« ខ្ញុំមិនហ៊ានរំខានលោកយូរទេ អ៊ីចឹងខ្ញុំសុំឡើងទៅបន្ទប់សិនហើយ » Taehyung ថារួចក៏ទាញកាបូបគេឡើងស្រាប់តែជ្រុះ Keycard ទៅលើកៅអីឲ្យរាងក្រាសបានឃើញពីលេខបន្ទប់ដែលគេស្នាក់នៅ។

« សស្លាក់សស្លើតមែនខ្ញុំនេះ សុំទោសផងលោកJeon » រាងតូចអោនសុំទោសសឹមរើស Keycard នោះរួចដើរចេញពីឡានមុននឹងឈរញញឹមដាក់រាងសង្ហារទាល់តែឡានគេបើកចេញទៅផុតតែម្ដង ។

« គួរឲ្យខ្ពើម!! » Taehyung បន្លឺឡើងស្របពេលទាញដបអាល់កុលមកបាញ់ពេញខ្លួនដូចជាស្អប់ខ្ពើមការប៉ះពាល់របស់ Jungkook ខ្លាំងណាស់ ។ រាងតូចដើរចូលទៅក្នុងអាផាតមិនដែល Namjoon បានទិញទុកឲ្យគេតាំងពី៣ឆ្នាំមុនម្ល៉េះ ដំបូងឡើយគាត់ចង់ទិញអាផាតមិននៅតំបន់អ្នកមានមួយកន្លែងជាប់គ្នាដល់ទៅបីសម្រាប់កូនៗម្នាក់មួយ លើកលែងតែ Taehyung នេះប៉ុណ្ណោះបែរជាសុំគាត់ទិញអាផាតមិនតម្លៃទាបនៅទីនេះទៅវិញ ដឹងហើយថាគាត់ពិតជាមិនអាចបដិសេធនូវអ្វីដែលគេចង់បានឡើយ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Место, где живут истории. Откройте их для себя